ជីវិតកម្សាន្ដ
ក្លាយជាម្ចាស់មកុដ ល្អហួស អះអាងថា គ្មានខ្សែ ពឹងផ្អែកលើសមត្ថភាព និងភាពជឿជាក់
ម្ចាស់មកុដ Miss Preteen Cambodia 2023 ជូ រីល្អហួស បានចេញមកអះអាងទៅកាន់អ្នកគាំទ្រ និងមហាជនថា ការដណ្ដើមបានមកុដ Miss Preteen Cambodia នាងពឹងផ្អែកលើរូបសម្រស់ ចំណេះដឹង សមត្ថភាព និងភាពជឿជាក់របស់ខ្លួន។

បវរកញ្ញាវ័យក្មេង ល្អហួស បញ្ជាក់ថា សម្រាប់ជ័យជំនះនៅក្នុងការប្រកួតកន្លងមកនេះ ពុំមានខ្សែ ឬ បក្សពួក ដើម្បីជួយឲ្យនាងក្លាយជាម្ចាស់មកុដទេ ពោលពឹងលើខ្លួនឯង និងការគាំទ្រយ៉ាងច្រើនពីសំណាក់មហាជនដែលបានមើលឃើញពីសមត្ថភាពផ្ទាល់អំឡុងពេលប្រកួត។

ល្អហួស លើកឡើងថា «កម្មវិធីប្រកួត គឺសុក្រឹតណាស់ នាងខ្ញុំមិនមានខ្សែអីនោះទេ ការដាក់ពិន្ទុពីគណៈកម្មការ និងមានការ vote ពីពុកម៉ែបងប្អូន»។

ម្ចាស់មកុដ MPC2023 រូបនេះ បន្ថែមថា «អ្វីដែលនាងខ្ញុំយកទៅប្រកួតនោះគឺសម្រស់ ចំណេះដឹង សមត្ថភាព និងភាពជឿជាក់»។ ល្អហួស បញ្ជាក់បន្ថែមដោយការតាំងចិត្តថា «នាងខ្ញុំ ត្រៀមខ្លួនរួចជា ស្រេចក្នុងការទៅដណ្ដើមយកមកុដនៅលើឆាកអន្តរជាតិ នៅដើមខែ ០៣ ឆ្នាំ ២០២៤ ខាងមុខ ពុកម៉ែបងប្អូនជឿជាក់លើ ល្អហួស ទេ?»។

យ៉ាងណាបន្ទាប់ពីទទួលបានជ័យលាភីក្លាយជាម្ចាស់មកុដបវរកញ្ញាយុវតីកម្ពុជា ២០២៣Miss Preteen International Cambodia 2023 កាលពីថ្មីៗនេះ និងកំពុងត្រៀមខ្លួនដើម្បីចេញទៅប្រកួតលើឆាកអន្តរជាតិនោះ ជូ រីល្អហួស បច្ចុប្បន្នបានខិតខំហ្វឹកហាត់យ៉ាងខ្លាំងក្នុងការពង្រឹងសមត្ថភាពបន្ថែម។

ជាមួយគ្នា នៃការខំប្រឹងហាត់សមសមត្ថភាពនេះដែរ ល្អហួស ក៏បានប្រកាសប្ដេជ្ញាយកជ័យជំនះលើឆាកអន្តរជាតិ ដើម្បីមកជូនប្រទេសកម្ពុជាដោយភាពជឿជាក់ផងដែរ។

ម្ចាស់មកុដរូបនេះ ប្ដេជ្ញាថា «នាងខ្ញុំ នឹងខិតខំដុសខាត់ទាំងសមត្ថភាព និងចំណេះដឹង ដើម្បីតំណាងប្រទេសទៅប្រកួតនៅលើឆាកអន្តរជាតិ នៅដើមឆ្នាំក្រោយនេះ»៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


