ជីវិតកម្សាន្ដ
ភិន សុដាលីស ថា ជាតិនេះគ្មានសំណាងធ្វើជាផ្កាកុលាបទទួលបានការថ្នាក់ថ្នមទេ
តារាសម្ដែងស្រីរូបស្រស់កូនមួយអ្នកនាង ភិន សុដាលីស បើទោះបីអាជីពសិល្បៈរបស់នាងហាក់ស្ងប់ស្ងាត់នាមួយរយៈចុងក្រោយនេះពិតមែន តែបច្ចុប្បន្នអ្នកមេម៉ាយចាយរាងរូបនេះ នៅរក្សាបានការគាំទ្រ និងមានរូបសម្ផស្សស្រស់ស្អាតមិនចាញ់ក្រមុំនោះទេ។

ប៉ុន្តែអ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកគាំទ្រចាប់អារម្មណ៍ជាថ្មីនោះ ស្រាប់តែ ភិន សុដាលីស បានចេញមកពោលពាក្យហាក់អស់សង្ឃឹមថា ជាតិនេះនាងប្រហែលគ្មានសំណាងបានធ្វើជាផ្កាកុលាប ដែលទទួលបានការថ្នាក់ថ្នមទេ។ អ្នកនាង ភិន សុដាលីស បានលើកឡើងថា «ជាតិនេះ គ្មានសំណាងបានធ្វើជាផ្កាកុលាបដែលមានពណ៌ស្រស់ឆើតឆាយ រីកបង្អួតកាយទទួលបានការថ្នាក់ថ្នមនោះឡើយ»។

ភិន សុដាលីស បានបន្តថា «បានត្រឹមធ្វើជាដើមដំបងយក្សដែលត្រូវមានដើមរឹងមាំ រូបមិនស្អាត រាងមិនឡូយ ហើយត្រូវមានបន្លាដើម្បីការពារខ្លួនឯង គ្មានអ្នកណាមកថ្នាក់ថ្នម ដើមសុទ្ធតែបន្លា គ្មានរូបស្រស់ឆើតឆាយដូចយើងដែលជាដើមដំបងយក្សនោះទេ រឹងមាំដោយខ្លួនឯង ការពារខ្លួនឯង»។

ប្រយោគខាងលើនេះបានធ្វើឲ្យមហាជនយល់ថា ប្រហែលនាងអស់សង្ឃឹមលើរឿងអ្វីមួយដែលមិនអាចសមប្រកបតាមបំណងដូចអ្នកដទៃ។ ឃើញបែបនេះ ក៏មានការលើកទឹកចិត្តពីសំណាក់អ្នកគាំទ្រ និងមិត្តភ័ក្ដិរបស់នាងផងដែរ។

គួរបញ្ជាក់ថា អ្នកនាង ភិន សុដាលីស កន្លងមកក៏បានជួបប្រទះរឿងរ៉ាវអាស្រូវបែកបាក់ស្នេហ៍ផងដែរ កាលពីអំឡុងពេលប៉ុន្មានឆ្នាំមកនេះ។ ចំពោះការបែកបាក់នោះ ក៏បានបន្សល់ទុកនូវចំណងដៃកូនស្រីដ៏ស្រស់ស្អាតម្នាក់ ដែលសព្វថ្ងៃកំពុងរស់នៅយ៉ាងមានសេចក្ដីសុខជាមួយនាងក្នុងនាមម្ដាយដ៏ល្អ៕
អត្ថបទ ៖ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច១ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


