Connect with us

ជីវិតកម្សាន្ដ

ក្រុម BABYMONSTER ប្រកាសបង្ហាញខ្លួនផ្លូវការ ចំពេលពាក្យចចាមអារ៉ាមដកសមាជិកចេញម្នាក់

បានផុស

នៅ

ប្រិយមិត្តតាមដានវិស័យ K-pop ធ្លាប់ទន្ទឹងចាំការបង្ហាញខ្លួនរបស់ក្រុមចម្រៀងនារីជំនាន់ថ្មី BABYMONSTER ដែលកន្លងមកផលិតកម្ម YG Entertainment បានប្រកាសថាក្រុមចម្រៀងនេះនឹងចេញសម្ដែងជាលើកដំបូងក្នុងកញ្ញា ប៉ុន្តែខែកញ្ញាកន្លងផុតទៅ មិនឃើញវត្តមានក្រុមចេញមុខលើឆាកណាមួយ ឬចេញអាល់ប៊ុមថ្មីឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មកដល់ថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ផលិតកម្ម YG Entertainment បានប្រកាសដល់ទស្សនិកជនថា ក្រុម BABYMONSTER នឹងបង្ហាញខ្លួនជាផ្លូវការ ក្នុងខែវិច្ឆិកាខាងមុខនេះហើយ។

បន្ថែមពីលើនេះ YG Entertainment បញ្ជាក់ថា បច្ចុប្បន្នក្រុម BABYMONSTER ​កំពុង​ហាត់​ក្បាច់​រាំ​សម្រាប់​បទ​ថ្មីរបស់ពួកគេ ហើយ​នឹង​ថត​វីដេអូ​ចម្រៀង​នៅ​ចុង​ខែ​តុលា។ ការ​ប្រកាស​នេះ​ធ្វើ​ឡើង ​ចំពេល​អ្នក​គាំទ្រ​មួយ​ចំនួន​សង្ស័យ​ថា Ahyeon ចាក​ចេញ​ពី​ក្រុម​បន្ទាប់​ពី​អវត្តមាននាង​​ក្នុង​បណ្ដាញសង្គម​របស់​ក្រុម​ជា​យូរ​មក​ហើយ។

ជាមួយគ្នានេះ អ្នកគាំទ្រមួយចំនួនបានសម្ដែងក្ដីខកចិត្ត និងឡកឡឺយទៅកាន់ផលិតកម្មយក្សនេះថា ក្រុម BABYMONSTER ទំនងនឹងបង្ហាញខ្លួនរហូតដល់ឆ្នាំ២០២៤ ឯណោះ ព្រោះកន្លងមកផលិតកម្មនេះធ្លាប់សន្យា ប៉ុន្តែមិនគោរពតាមការសន្យារបស់ខ្លួន៕

ប្រែសម្រួល៖ សន្យា

ចុចអាន៖ IU ត្រូវគេគំរាមសម្លាប់ ពេលកំពុងថត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម