Connect with us

ជីវិតកម្សាន្ដ

ក្រុមហ៊ុន​​​​​ផលិត​កម្ម​ YG រកប្រាក់ចំណេញ​ភ្លាម ដោយគ្រាន់​តែដូរក្បាល​ម៉ាស៊ីនដឹកនាំ​

បានផុស

នៅ

កាលពីឆ្នាំ ២០២៣ បន្ទាប់ពីលោក Yang Hyun-suk បានវិលត្រលប់មកវិញជាផ្លូវការ ក្នុងនាមជាប្រធានផលិតករ ​របស់​ក្រុមហ៊ុន YG Entertainment ស្រាប់តែផ្លាស់ប្តូរទិសដៅភ្លាមៗនៅចំណុច​របត់មួយ​មិននឹកស្មានដល់​ នោះគឺស្ថានភាព​ឱនភាព​របស់ផលិតកម្មយក្សមួយនេះបាន​ប្រែ​ទៅ​ជា​មាន​​អតិរេកសាច់​ប្រាក់​ (ប្រាក់សល់​) ដែល​ចំណេញច្រើន​សឹង​មិន​ធ្លាប់មាន។

លោក Yang Hyun-suk
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការត្រឡប់ទៅរកខ្លឹមសារនៃអាជីវកម្មតន្ត្រី និងការផ្តោតលើការបណ្តុះសិល្បករដោយផ្អែកលើទេពកោសល្យ និងការលើកកម្ពស់គុណភាពមាតិកា បណ្តាលឲ្យមានការបង្កើតឡើងវិញនូវវត្តមាននៅក្នុងឧស្សាហកម្មកម្សាន្ត ហើយរចនាសម្ព័ន្ធ​ហិរញ្ញវត្ថុ​ជាក់ស្តែងក៏សម្រេចបាននូវលទ្ធផលនៃការប្រែក្លាយ ទៅជាក្រុមហ៊ុនដែលរកប្រាក់ចំនេញយ៉ាងច្រើន។

ក្រុមហ៊ុន​ផលិតកម្ម YG បានកត់ត្រាប្រាក់ចំណូលចំនួនប្រាក់ ១០០.២ ពាន់លានវ៉ុន សម្រាប់ត្រីមាសទី១ ឆ្នាំ២០២៥ ដោយផ្អែកលើមូលដ្ឋានរួម ជាមួយនឹងប្រាក់ចំណេញប្រតិបត្តិការចំនួន ៩.៥ ពាន់លានវ៉ុន។ នេះ​ជា​ការ​បង្ហាញ​យ៉ាង​ច្បាស់​ថា ទ្រព្យ​សម្បត្តិ​បញ្ញា​កម្រិត​ទាប​ដែល​វិនិយោគ​ជា​យុទ្ធសាស្ត្រ​របស់ក្រុមចម្រៀងប្រុស Treasure និងក្រុមចម្រៀងស្រី Baby Monster កំពុង​ជំរុញ​កំណើន​តាំង​ពី​ឆ្នាំ​មុន។

ការផ្លាស់ប្តូរគួរឲ្យកត់សម្គាល់បំផុតគឺការរីកលូតលាស់យ៉ាងឆាប់រហ័សនៃក្រុមនារីថ្មីថ្មោង Baby Monster ។ ក្រុមនេះគឺជាគម្រោងដំបូងដែលដឹកនាំដោយលោក Yang Hyun-suk បានបង្កើតវត្តមានដ៏រឹងមាំនៅក្នុងទីផ្សារពិភពលោកចាប់តាំងពីការបង្ហាញខ្លួនជាផ្លូវការនៅក្នុងខែមេសាឆ្នាំមុន ដោយបានលេចចេញជាអនាគតរសម្រាប់ YG ។ ថ្វីដ្បិតតែជាក្រុមចម្រៀងដំបូងគេនៅឆ្នាំដំបូងក៏ដោយ ប៉ុន្តែពួកគេបានលក់ដាច់ជាង ១.៦ លានអាល់ប៊ុម ហើយសម្រេចបាននូវភាពអស្ចារ្យនៃការចូលទៅក្នុងតារាងសំខាន់ Billboard 200 របស់សហរដ្ឋអាមេរិក។

Baby Monster ដែលត្រូវបានទទួលស្គាល់ទាំងផ្នែកតន្ត្រី និងជំនាញផ្ទាល់របស់ពួកគេ បានទទួលជោគជ័យមិនធម្មតានៅលើតារាងតន្ត្រីក្នុងស្រុកសំខាន់ៗ រួមទាំង Melon TOP100 ដោយបង្ហាញខ្លួនឯងថាជា ជាក្រុមចម្រៀងវ័យក្មេងជំនាន់ក្រោយជាប់រហស្សនាមថា «monster rookies»។

មិនតែប៉ុណ្ណោះ សមាជិកទាំងអស់អាចរ៉េប និងបញ្ចេញការសម្តែងផ្ទាល់ៗបានយ៉ាងល្អឥតខ្ចោះ ដែលនាំទៅដល់ការវាយតម្លៃថា ពួកគេកំពុងធ្វើឲ្យក្រុមនារីដែលផ្តោតលើទេពកោសល្យឡើងវិញនៅក្នុងទីផ្សារ K-pop ។ នេះ​មិន​ត្រឹម​តែ​កំណត់​ទៅ​លើ​ភាព​ជោគជ័យ​របស់​ក្រុម​ចម្រៀង​ស្រី​ថ្មី​មួយ​ក្រុម​នោះ​ទេ។ ការកើនឡើងយ៉ាងឆាប់រហ័សនៃ Baby Monster បានជះឥទ្ធិពលដោយផ្ទាល់ទៅលើរចនាសម្ព័ន្ធប្រាក់ចំណូលរបស់ YG ។ ការកើនឡើងនៃការលក់មាតិកា និងប្រាក់ចំណូលពីសកម្មភាពសកល គឺជាកត្តាសម្រេចចិត្តក្នុងការបំប្លែង YG ត្រឡប់ទៅនិន្នាការទាញប្រាក់ចំណេញបានយ៉ាងច្រើនលើសលុប។

លើស​ពី​នេះ​ទៅ​ទៀត គន្លឹះ​នៃ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នេះ​គឺ​យុទ្ធសាស្ត្រ ជ្រើសរើស និង​ការ​ផ្តោត​អារម្មណ៍ ហ្មត់ចត់​របស់មេធំ YG ។ បទពិសោធន៍របស់លោកដែលនៅពីក្រោមនៃការផលិតសិល្បករល្បីៗដូចជា «Big Bang, 2NE1, និង BLACKPINK» រួមជាមួយនឹងអារម្មណ៍នៃតន្ត្រីត្រូវបានឆ្លុះបញ្ចាំងនៅក្នុងក្រុម Baby Monster ដោយបញ្ជាក់ពីសារៈសំខាន់នៃការក្លាយជាក្រុមចម្រៀងនារីដែល YG មានមហិច្ឆតាបានចាប់ផ្តើមបន្ទាប់ពី BLACKPINK ក្នុងរយៈពេល៧ឆ្នាំ។

បច្ចុប្បន្ននេះ Baby Monster បន្តសកម្មភាពជាសាកលរបស់ខ្លួន រួមទាំងដំណើរទេសចរណ៍នៅអាមេរិកខាងជើង ហើយបានទទួលការសរសើរចំពោះការបង្ហាញពីជំនាញផ្ទាល់ដ៏លើសលប់ដោយការបង្ហាញខ្លួននៅលើការចាក់ផ្សាយក្នុងស្រុកដូចជា The Kelly Clarkson Show របស់ NBC ជាដើម។

YG គ្រោងនឹងចាប់ផ្តើមដំណើរទេសចរណ៍របស់ BLACKPINK នៅឆមាសទីពីរនៃឆ្នាំនេះ រួមជាមួយនឹងការចេញអាល់ប៊ុមថ្មី និងដំណើរកម្សាន្តសម្រាប់ក្រុម Treasure និងក្រុម Baby Monster ដោយផ្តោតជាពិសេសទៅលើការឆ្លើយតបយ៉ាងឆាប់រហ័សចំពោះការផ្លាស់ប្តូរនៅក្នុងទីផ្សារប្រទេសចិន ដែលការរំពឹងទុកកើនឡើង។

ជាមួយនឹងការត្រលប់មកវិញរបស់ Yang Hyun-suk ផលិតកម្ម YG បានរៀបចំឡើងវិញដើម្បីពង្រឹងស្ថានភាពរបស់ខ្លួនក្នុងនាមជាមហាអំណាច K-pop តាមរយៈវិធីសាស្រ្តដ៏រឹងមាំ ដែលផ្តោតលើសិល្បករដែលមានសមត្ថភាព។ ភាពជោគជ័យជាប់ៗគ្នារបស់ Baby Monster ការពង្រីកមាតិកាសកល និងការកសាងឡើងវិញនូវប្រព័ន្ធដែលផ្តោតលើសិល្បករជាសញ្ញាបង្ហាញពីអនាគតដ៏ជោគជ័យសម្រាប់ YG ក្នុងរយៈពេល ១០ឆ្នាំខាងមុខ៕

ក្រុមចម្រៀង Baby Monster

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖បង្ហាញខ្លួនលើកណា ឈុតសម្លៀក​បំពាក់​របស់ Lisa ទាក់​ទាញ់​ការរិះគន់​ថា សិចស៊ីពេកនាំឲ្យខូចតម្លៃស្រ្តី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម១៥ ម៉ោង មុន

ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ដាក់ពន្ធនាគារថៅកែចិន និងកម្មករ១២នាក់ ពីបទផលិត -លក់តុក្កតាអាសអាភាស

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

អតីតប្រធានាធិបតីអ៊ុយរូហ្គាយ ក្របំផុតលើលោក ទទួលមរណភាព ក្នុងវ័យ ៨៩ឆ្នាំ

ព័ត៌មានជាតិ១៧ ម៉ោង មុន

គ្រោះរញ្ជួយដីនៅថៃ៖ ពលករខ្មែរពីររូបទៀតបានទទួលមរណភាព ខណៈក្រសួងការងារចូលរួមរំលែកទុក្ខ និងបន្តតាមដានទាមទារសំណងជូនក្រុមគ្រួសារសព

សុខភាព១១ ម៉ោង មុន

គ្រូពេទ្យអាមេរិកព្រមាន កុំគេងបើកកង្ហារពេលយប់ អាចនាំឲ្យកើតជំងឺហឺតធ្ងន់ធ្ងរ

Sokha Hotels

ព័ត៌មានពេញនិយម