ជីវិតកម្សាន្ដ
១៥ ឆ្នាំមកហើយ ដែលអ្នកនិពន្ធបទចម្រៀងដំបូងគេរបស់ YG បាត់ខ្លួនយ៉ាងអាថ៌កំបាំង លើទឹកដីអាមេរិក
លោក Perry ធ្លាប់ជាអ្នកនិពន្ធ និងផលិតករដ៏លេចធ្លោម្នាក់ក្នុងកំឡុងដើមដំបូងនៃផលិតកម្ម YG Entertainment លោកបានដើរតួយ៉ាងសំខាន់ក្នុងការបង្កើតសំឡេងដ៏ល្បីរបស់ស្លាកសញ្ញាមួយនេះ។ ប៉ុន្តែបុគ្គលដ៏សំខាន់ បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងតាំងពីឆ្នាំ ២០១០ ខណៈដែលក្រុមគ្រួសានៅតែស្វែងរក និងចង់ដឹងសុខទុក្ខតារារ៉េបជាខ្លាំង។

ផ្អែកតាមការបង្ហោះឡើងវិញដែលមានចំណងជើងថា «YG Composer បាត់ខ្លួនជាង ១០ ឆ្នាំ» កាលពីពេលថ្មីៗនេះ ស្រាប់តែរីករាលដាលនៅលើសហគមន៍អនឡាញរបស់កូរ៉េ theqoo ដោយបានទាក់ទាញអ្នកទស្សនាជាង ៩៣ម៉ឺនដង និងព្រួយបារម្ភពីការបាត់ខ្លួនដ៏អាថ៌កំបាំងរបស់លោក Perry ដែលជាអ្នកនិពន្ធបទចម្រៀងដំបូងបំផុតរបស់ផលិតកម្ម YG ។
គាត់ត្រូវបានគេស្គាល់ថាជាអ្នកសរសេរ និងផលិតបទចម្រៀងសម្រាប់សិល្បករលំដាប់កំពូលដូចជា Jinusean, 1TYM, Se7en, Lexy, និង Wheesung ។ ក្នុងចំណោមស្នាដៃដ៏ល្បីល្បាញបំផុតរបស់គាត់គឺ “Aesong-i” របស់តារាស្រី Lexy និង “One Time for Your Mind” របស់ក្រុម 1TYM ។ គាត់ក៏បានចូលរួមក្នុងការផលិតបទដំបូងជាច្រើនសម្រាប់ក្រុម BIGBANG រួមទាំងបទចម្រៀងដូចជា «We Belong Together»។
ទោះបីជាយ៉ាងណាក៏ដោយ ថ្វីដ្បិតតែគាត់រួមចំណែកយ៉ាងធំធេងចំពោះឧស្សាហកម្មតន្ត្រីកូរ៉េក៏ដោយ ប៉ុន្តែ Perry បានបាត់ខ្លួនតាំងពីឆ្នាំ ២០១០។ យោងតាមរបាយការណ៍ ការបង្ហាញខ្លួនចុងក្រោយរបស់គាត់ គឺនៅប្រទេសកូរ៉េខាងត្បូងក្នុងឆ្នាំដដែល។ បន្ទាប់មកគាត់បានចាកចេញទៅសហរដ្ឋអាមេរិក ហើយបានកាត់ផ្តាច់ទំនាក់ទំនងជាមួយមិត្តរួមការងារ និងសមាជិកគ្រួសារទាំងស្រុង។ ចាប់តាំងពីឆ្នាំ២០១៣ មក តារាប្រុសមិនមានកិច្ចសន្យា សកម្មភាព ឬការមើលឃើញណាមួយនៅលើបណ្ដាញសង្គមទៀតឡើយ។
ចាប់តាំងពីពេលនោះមក គ្មានសមាជិកគ្រួសារ ឬមិត្តរួមការងារណាមួយបានឮពីគាត់ឡើយ។ ភ្លាមៗ របាយការណ៍អ្នកបាត់ខ្លួនត្រូវបានដាក់ទៅក្រសួងការបរទេសសហរដ្ឋអាមេរិក ដោយសារទីតាំងដែលគេស្គាល់ចុងក្រោយរបស់គាត់មិនអាចផ្ទៀងផ្ទាត់បាន ដែលធ្វើឲ្យវាពិបាកក្នុងការដាក់របាយការណ៍ប៉ូលិសស្តង់ដារ។ ទោះបីជានិយាយជាមួយសមត្ថកិច្ចក៏ដោយ ក៏ក្រុមគ្រួសារទទួលបានជំនួយតិចតួចប៉ុណ្ណោះ។
ឥឡូវនេះ វាមានរយៈពេល១៥ឆ្នាំហើយចាប់តាំងពីការបាត់ខ្លួន ហើយទោះបីជាអ្នកគាំទ្រ និងក្រុមគ្រួសារមិនបានបោះបង់ចោលការស្វែងរកក៏ដោយ ក៏ករណីនេះនៅតែជាអាថ៌កំបាំង។ អាជ្ញាធរបានបញ្ជាក់ថា លុះត្រាតែលោក Perry ខ្លួនគាត់ទៅដល់ ឬមានទីតាំងនោះ វាមានតិចតួចណាស់ដែលពួកគេអាចធ្វើបានដោយសារតែសញ្ជាតិអាមេរិករបស់គាត់ និងភស្តុតាងមិនគ្រប់គ្រាន់។
លើសពីនេះ ដោយសារតែការរួមចំណែកចុងក្រោយរបស់ Perry ដល់ផលិតកម្ម YG គឺក្នុងឆ្នាំ ២០១០។ មកដល់ឆ្នាំ ២០១៣គាត់លែងស្ថិតក្រោមកិច្ចសន្យាទៀតហើយ។ ចាប់តាំងពីពេលនោះមក សិល្បករ និងអ្នកសហការបានរាយការណ៍ជាបន្តបន្ទាប់អំពីភាពអសមត្ថភាពក្នុងការទាក់ទងទៅកាន់គាត់។ នៅក្នុងបទសម្ភាសន៍ ពួកគេនិយាយថា គ្រប់គ្នាឮពាក្យចចាមអារ៉ាមមិនច្បាស់លាស់ថា គាត់បានត្រឡប់ទៅសហរដ្ឋអាមេរិក។
ទោះជាយ៉ាងណាក៏ដោយ ដោយសារការការពារឯកជនភាពស្របច្បាប់ ប្រសិនបើ Perry នៅរស់ ហើយជ្រើសរើសមិនបង្ហាញកន្លែងលាក់ខ្លួន អាជ្ញាធរមិនអាចបង្ហាញទីតាំងរបស់គាត់បានទេ សូម្បីតែសមាជិកគ្រួសារក៏ដោយ។ អ្នកគាំទ្រ និងអ្នកក្នុងឧស្សាហកម្មតន្ត្រី បច្ចប្បន្ននេះកំពុងចែករំលែកការដឹងគុណ និងបង្ហាញពីក្តីសង្ឃឹមចំពោះសុវត្ថិភាពរបស់គាត់ ទន្ទឹមនឹងការកាន់ទុក្ខផងដែរចំពោះការបាត់បង់បុគ្គលច្នៃប្រឌិតដែលបានជួយបង្កើតយុគសម័យនៃប្រវត្តិសាស្រ្ត K-pop ឲ្យល្បីទូទាំងសកលោក៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ចៅស្រីថៅកែ Shinsegae និង Samsung បង្ហាញខ្លួនជាតារា K-pop ក្រោមស្លាក BLACK LABEL
-
ព័ត៌មានជាតិ២៣ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៤ ម៉ោង agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់


