ជីវិតកម្សាន្ដ
តារាខ្មែរក្នុងឈុតសម្លៀកបំពាក់ប្រពៃណីទៅវត្ត នារដូវបុណ្យភ្ជុំបិណ្ឌ
ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀត ដែលប្រជាជនខ្មែរ តែងប្រារព្ធធ្វើ ឡើងជារៀងរាល់ឆ្នាំ ចាប់ពីថៃ្ង ១រោច រហូតដល់ថៃ្ងទី ១៥រោច ខែភទ្របទ ពោលគឺមានរយៈពេល ១៥ថៃ្ង ។ ក្នុងកាល វេលានេះ ក្មេងចាស់ ប្រុសស្រី ដែលជាពុទ្ធបរិស័ទ្ធ នឹងយកម្ហូបអាហារប្រគេនព្រះសង្ឃ នៅតាមទីអារាមនានា ដោយ ភាគច្រើន គេស្លៀកឈុតប្រពៃណីខ្មែរ អាវប៉ាក់ សំពត់បត់ (មនុស្សស្រី) និងអាវស ខោសាច់ក្រណាត់ជើងវែងពណ៌ (មនុស្សប្រុស) ឬអាចជាអាវហូលផាមួងបែបខ្មែរ។

អ្វីដែលកម្ពុជាថ្មី ចង់លើកយកមកបង្ហាញនៅពេលនេះ គឺឈុតប្រពៃណីខ្មែរសម្រាប់ទៅវត្ត ដែលសិល្បការិនីខ្មែរ មួយចំនួន បានបង្ហាញថ្មីៗនេះ។
១. ព្រះនាងតូច នរោត្តម ជេនណា
ក្នុងឱកាសនៃពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ព្រះនាងតូច នរោត្តម ជេនណា បានបង្ហាញរូបភាពប៉ុន្មានសន្លឹក ក្នុងឈុត ប្រពៃណីទៅវត្ត អាវប៉ាក់ពណ៌សប៉ោងស្មា សំពត់បត់ពណ៌ទឹកក្រូចបែកមាស សក់ចងលើកទម្លាក់ទៅក្រោយ ជាមួយនឹង ព្រះភក្ត្រស្រទន់ កាយវិការសមសួនជានារីខ្មែរ អមដោយសំណេរថា “សូមអនុមោទនាពិធីបុណ្យកាន់បិណ្ឌ និងពិធីបុណ្យភ្ជុំបិណ្ឌ សូមពុកម៉ែបងប្អូនប្រជាជនខ្មែរទាំងអស់ រីករាយក្នុងការធ្វេីបុណ្យតាមកម្លាំងសទ្ធារៀងៗខ្លួន បានជួបជុំក្រុមគ្រួសារធ្វេីបុណ្យរួម និងមានសុវត្ថិភាពរាល់ការធ្វើដំណើរ ទាំងទីជិតនិងទីឆ្ងាយ”។

២. កញ្ញា សុភ័ក្រ កុសុម៉ា
សិល្បការិនីរូបស្រស់ សុភ័ក្រ កុសុម៉ា បានបង្ហាញសម្រស់បែបធម្មជាតិ ក្នុងឈុតប្រពៃណី អាវប៉ាក់ពណ៌ស សំពត់បត់ រំលេចក្រឡាគោមច្បាស់ៗ នៅពីមុខប្រាសាទ និងមួយទៀតកំពុងរាប់បាត ដែលអមដោយសំណេរថា “សូមអនុមោទនា ពិធីកាន់បិណ្ឌ (បិណ្ឌ ១០) សូមជ្រះថ្លាជាមួយបុណ្យដែលបានសាង សូមមានសំណាងល្អកាលដែលមានចិត្តស្មោះសរ (បានពីរវត្តហើយបងប្អូន ចុះបងប្អូនវិញ?)…”។


៣. អ្នកនាង គង់ សុជាតិ
ដៃម្ខាងកាន់ផ្កា ដៃម្ខាងកាន់ស្រាក់ លេងស្ទាយល៍សក់ទម្លាក់ចំហៀង ក្នុងឈុតស្រគត់ស្រគុំ ពណ៌សំពត់ក៏មិនឆើតឆាយ តែឈុតទៅវត្តនេះ ធ្វើឱ្យសិល្បការិនីជើងចាស់ គង់ សុជាតិ ទទួលបានការកោតស្ញប់ស្ញែងខ្លាំង ដោយសារតែសម្រស់ នៅតែក្មេងស្រស់ស្អាត មិនសមថាស្ត្រីវ័យកណ្តាលឡើយ។
សិល្បការិនីជើងចាស់រូបនេះ ផុសរូបប៉ុន្មានសន្លឹក និងភ្ជាប់ជាមួយខ្លឹមសារថា “បិណ្ឌ មានន័យថា ដុំបាយ ឬពំនូតបាយតូចៗ ដែលគេដាំពីអង្ករដំណើប ឬអង្ករខ្សាយ មានលាយសណ្តែកក្រហម សណ្តែកស ឬសណ្តែកខ្មៅ ទៅតាមតំបន់ ឬអ្នកនិយម ហើយគេពូតជាដុំតូចៗ សម្រាប់បោះនៅតាមកៀនព្រះវិហារនៅទៀបភ្លឺពេល ដែលគេជឿថា ប្រេត ឬអសុរកាយ នឹងមកទទួលនៅទីនោះ សូមបងប្អូនចូលរួមបុណ្យកាន់បិណ្ឌទាំងអស់គ្នា”។



៤. អ្នកនាង គង់ ចាន់ស្រមុំ
អ្នកនាង គង់ ចាន់ស្រមុំ បានបង្ហាញរូបភាពជាច្រើនសន្លឹក ក្នុងឈុតប្រពៃណីខ្មែរ ពណ៌សុីលៀបស្រស់ ជាមួយស្វាមី របស់អ្នកនាង គឺលោក គឺម សីហា និងកូនស្រីតែមួយគត់ ម៉ូម៉ូ សម្រាប់ឱកាសពិធីបុណ្យដាក់បិណ្ឌ (បិណ្ឌទី៦) ។ សម្លៀកបំពាក់ឈុតទៅវត្តនេះដែរ គឺស្លៀកក្នុងឱកាសសម្តែង MV បទ «សង្សារហៅបោះបាយបិណ្ឌ» ដែលចម្រៀង Cover លើកដំបូងរបស់សិល្បការិនីរូបនេះ។

៥. ម៉ូនី វិជ្ជរ៉ា
ក្នុងឈុតប្រពៃណីយ៉ាងសមសួន តារាសម្តែងស្រីល្បីឈ្មោះ របស់ស្ថានីយទូរទស្សន៍ PNN កញ្ញា ម៉ូនី វិជ្ជរ៉ា បានបង្អួត សម្រស់តាមបែបសុភាពនារីខ្មែរ ជាមួយនឹងទឹកមុខទន់ភ្លន់ សក់បួងឡើង និងមានសៀតផ្កា យ៉ាងស័ក្តសម។

៦. កញ្ញា ពេជ្រ សោភា
ក្នុងឈុតទៅវត្ត អាវប៉ាក់ពណ៌ស សំពត់បត់ និងកន្សែងពានាពណ៌ទឹកក្រូចស្រស់ឆើតឆាយ តារាចម្រៀងស្រីរូបនេះ ធ្វើឱ្យ អ្នកគាំទ្រ កោតស្ញប់ស្ញែង ចំពោះការថែរក្សាសម្រស់ ទោះប្រឡូកក្នុងវិថីសិល្បៈច្រើនឆ្នាំប៉ុណ្ណា តារាដ៏ស្រស់សោភានេះ នៅតែស្អាត និងក្មេងជាងវ័យ មិនខុសពីកាលប្រឡូកក្នុងវិថីសិល្បៈដំបូងប៉ុន្មានឡើយ។

៧. តារាចម្រៀង មាស សុខសោភា
ឈុតប្រពៃណី អាវប៉ាក់ពណ៌សរំលេចម៉ូដអប្សរា ជាមួយនឹងសំពត់ពណ៌ត្របែកព្រៃ ក្រវាត់ដោយគ្រឿងបែបខ្មែរ សក់បួង ឡើង ពាក់ក្បាំងត្រចៀក ដៃប្រណំឡើងសំពះ ស័ក្តសមពេកក្រៃ។ មួយឈុតដែល តារាខ្មែររូបនេះបានបង្ហាញ គឺជាឈុត មួយដែលស្លៀកក្នុងការសម្តែង MV បទ «ឧទ្ទិសកុសលជូនព្រលឹងថ្ងៃបុណ្យភ្ជុំបិណ្ឌ» ដែលមានលោក ម៉ារ៉ាដូណ៉ា ។


៨. កញ្ញា ជូរី ល្អហួស
សម្រស់បានតាំងពីកំណើត ជូរី ល្អហួស តែងតែស្អាតស្រស់សោភាគ្រប់ឈុត ដែល Miss Preteen International Cambodia 2023 រូបនេះ បានបង្ហាញ។ ក្នុងឱកាស ពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌនេះដែរ កញ្ញាឯករូបស្រស់នេះ បានបង្ហាញខ្លួនក្នុងឈុតទៅវត្ត ២ឈុត ដោយក្នុងនោះ មាន ១ឈុតដែល ល្អហួស ស្លៀកក្នុងការសម្តែង MV ចម្រៀង Cover របស់ខ្លួន បទ «បងទៅភ្ជុំវត្តណា» ដែលជាសំនៀងដើមរបស់លោក ឈួយ សុភាព ។

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


