ជីវិតកម្សាន្ដ
ទិដ្ឋភាពថ្ងៃចូលរោងជ័យនៃពិធីរៀបអាពាហ៍ពិពាហ៍ ហ៊ិន ចន្ទ័នីរ័ត្ន និងស្វាមី ឌី ពេជ្រ
ដូចដែលការគ្រោងទុកនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ពិធីការិនីរូបស្រស់ ហ៉ិន ចន្ទ័នីរ័ត្ន និងគូស្នេហ៍បណ្ដូលចិត្តលោក ឌី ពេជ្រ បានដឹកដៃគ្នាប្រារព្ធពិធីថ្ងៃចូលរោងជ័យនៃពិធីរៀបអាពាហ៍ពិពាហ៍យ៉ាងអធិកធម និងមានភាពកក់ក្តៅជាទីបំផុត។

តាមរយ:ការបង្ហោះរូបភាពជាច្រើនបង្ហាញពីទិដ្ឋភាពនៃថ្ងៃចូលរោងជ័យរបស់អ្នកនាង ហ៉ិន ចន្ទ័នីរ័ត្ន និងគូស្នេហ៍បណ្ដូលចិត្តលោក ឌី ពេជ្រ នាល្ងាចម្សិលមិញ គឺគេសង្កេតឃើញមានការរៀបចំតែងលម្អរោងជ័យយ៉ាងស្រស់ស្អាតប្រណិត និងសម្រិតសម្រាង ខណ:មានការចូលរួមពីសមាជិកគ្រួសារ ព្រមទាំងភ្ញៀវកិត្តិយសក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈមួយចំនួន។

ជាក់ស្តែងនេះបើតាមរូបភាពជាច្រើនសន្លឹកដែលត្រូវបានចែករំលែកនៅលើបណ្តាញសង្គមហ្វេសប៊ុក និងTik Tokក៏ត្រូវបានគ្រប់គ្នាចាប់អារម្មណ៍យ៉ាងខ្លាំង បន្ទាប់ពីបានឃើញកូនក្រមុំ-កំលោះ១គូនេះបង្ហាញខ្លួនក្នុងឈុតរៀបការ និងឈុតប្រពៃណីតាមទំលៀមទំលាប់របស់ខ្មែរយ៉ាងស្រស់ស្អាត។

នៅក្នុងឱកាសនេះដែរអ្នកនាង ហ៉ិន ចន្ទ័នីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ បានបង្ហាញនូវស្នាមញញឹមដ៏ផ្អែមល្ហែមមានសេចក្តីសុខដែលពោរពេញទៅដោយភាពសប្បាយរីករាយរហូតអាចធ្វើឲ្យអ្នកគ្រប់គ្នាអាចដឹងថា នេះគឺជាថ្ងៃដ៏មានសុភមង្គលគួរឲ្យចងចាំ។ តាមរយ:នេះមានអ្នកគាំទ្រ និងមិត្តភក្តិសិល្ប:ជាច្រើនបានសម្តែងការចូលរួមអបអរ និងជូនពរដល់គូស្នេហ៍ ហ៉ិន ចន្ទ័នីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា




-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


