ជីវិតកម្សាន្ដ
ពិធីមង្គលការ ហ៊ិន ច័ន្ទនីរ័ត្ន និងស្វាមី រៀបចំយ៉ាងប្រណិត ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន
ទស្សនិកជនបានជ្រាបហើយថា នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះ ជាថ្ងៃសិរីសួស្តី នៃអាពាហ៍ពិពាហ៍របស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ខណៈពិធីមង្គលការនេះ បានរៀបចំឡើងយ៉ាងអធិកអធម ស្ថិតនៅគេហដ្ឋានដ៏ធំស្កឹមស្កៃ នារាជធានីភ្នំពេញ។

កត់សម្គាល់ថ្ងៃរៀបអាពាហ៍ពិពាហ៍របស់ ហ៊ិន ច័ន្ទនីរ័ត្ន និងលោក ឌី ពេជ្រ ព្រឹកមិញនេះ មានការអញ្ជើញចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីថ្នាក់ដឹកនាំនៅតាមស្ថាប័នធំៗមួយចំនួន ព្រមទាំងសមាជិកគ្រួសារ រួមនឹងភ្ញៀវកិត្តិយស ក៏ដូចជាមិត្តក្នុងរង្វង់សិល្បៈយ៉ាងច្រើនកុះករ។

តាមរយៈការបង្ហោះរូបភាពជាច្រើនបង្ហាញពីទិដ្ឋភាព នៃថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកនាង ហ៊ិន ចន្ទ័នីរ័ត្ន និងគូស្នេហ៍បណ្ដូលចិត្តលោក ឌី ពេជ្រ នៅថ្ងៃនេះ គេសង្កេតឃើញមានការរៀបចំតែងលម្អរោងជ័យយ៉ាងស្រស់ស្អាតប្រណិត និងសម្រិតសម្រាំងជាទីបំផុត។ អ្នកគាំទ្រ និងមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំងបន្ទាប់ពីបានឃើញកូនក្រមុំ-កំលោះ ១គូនេះបង្ហាញខ្លួនក្នុងឈុតរៀបការ និងឈុតប្រពៃណីតាមទំនៀមទម្លាប់របស់ខ្មែរយ៉ាងស្រស់ស្អាត។

ជាក់ស្ដែងនៅក្នុងឱកាសនេះដែរ អ្នកនាង ហ៊ិន ចន្ទ័នីរ័ត្ន និង ស្វាមីលោក ឌី ពេជ្រ បានបង្ហាញនូវស្នាមញញឹមដ៏ផ្អែមល្ហែមមានសេចក្តីសុខដែលពោរពេញទៅដោយភាពសប្បាយរីករាយដោយសារពេលនេះ គឺជាថ្ងៃដ៏មានសុភមង្គលគួរឲ្យចងចាំ។ តាមរយៈនេះគឺមានអ្នកគាំទ្រ និងមិត្តភក្តិសិល្ប:ជាច្រើនបានសម្តែងការចូលរួមអបអរ និងជូនពរដល់គូស្នេហ៍ ហ៊ិន ចន្ទ័នីរ័ត្ន និងស្វាមីលោក ឌី ពេជ្រ ផងដែរ៕
អត្ថបទ៖ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


