Connect with us

ជីវិតកម្សាន្ដ

កែវ ច័ន្ទដាលីន រំភើបខ្លាំង ខណៈបទចម្រៀងស្នាដៃនិពន្ធដំបូងទទួលបានការគាំទ្រ

បានផុស

នៅ

តារា​ចម្រៀង​វ័យក្មេង កញ្ញា កែវ ច័ន្ទដាលីន ថ្មីៗ នេះ បាន​បង្ហាញ​អារម្មណ៍​រំភើបចិត្ត​ខ្លាំង បន្ទាប់ពី​មើល​ឃើញ​សន្ទុះ នៃ​ការ​គាំទ្រ​បទ​ចម្រៀង​និពន្ធ​ស្នាដៃ​ដំបូង​កើតឡើង​រហូតដល់​ជាង ១ លាន​ដង ក្នុង​រយៈពេល​ខ្លី​បំផុត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ​ចម្រៀង​ដែល​ជា​ស្នាដៃ​និពន្ធ​លើកដំបូង​ពី​សំណាក់​តារា​ចម្រៀង កែវ ច័ន្ទដាលីន កំពុង​ទទួល​បាន​ការ​គាំទ្រ​ខ្លាំង​មាន​ចំណងជើង​ថា“ភាសា​ស្នេហ៍​” ខណៈ​បទ​ត្រូវ​បាន​បង្ហោះ​ផ្សព្វផ្សាយ​នៅ​លើ​បណ្ដាញ​សង្គម​យូ​ធូប និង​ហ្វេស​ប៊ុក កាលពី​ពេល​ថ្មីៗ កន្លងទៅ​នេះ។ កញ្ញា កែវ ច័ន្ទ​ដាលីន បាន​លើក​ឡើង​ថា «សួស្ដី​ទាំងអស់​គ្នា បទ“ភាសា​ស្នេហ៍” របស់ខ្ញុំ ទទួល​បាន​ការ​ស្តាប់​ជាង ១ លាន​ដង ក្នុង​រយៈពេល​ដ៏​ខ្លី​….»។

តារា​ចម្រៀង​កញ្ញា កែវ ច័ន្ទដាលីន បាន​បញ្ជាក់​ទៀត​ថា «ខ្ញុំ​គ្មាន​អ្វី​ក្រៅពី​ពាក្យ​ថា អរគុណ​ដែល​បាន​ទទួល​យក​ស្នាដៃ​និពន្ធ​ចម្រៀង​ជា​បទ​ទី ១ របស់ខ្ញុំ ដែល​ខ្ញុំ​ហ៊ាន​បញ្ចេញ​ជា​សាធារណៈ មិន​ដែល​ធ្លាប់​ស្រមៃ​ថា បទ​ខ្លួន​ឯង​សរសេរ​គឺ​ទទួល​បាន​ការ​ពេញ​និយម​បែបនេះ​សោះ»។

តារា​ចម្រៀង​ស្រី​រូប​នេះ​បាន​និយាយ​បន្ថែម​ទៀត​ថា «ជា​ចុងក្រោយ​…​ខ្ញុំ​សូម​និយាយ​ថា lyric គឺ “Show me your ភាសា​ស្នេហ៍​,take me to somewhere ” មិន​មែន ជេរ​គ្នា to somewhere ទេ​បង អរគុណ»។ តាមរយៈ​នេះ គេ​ឃើញ​អ្នកគាំទ្រ និង​ទស្សនិកជន​ជា​ច្រើន បាន​សម្ដែង​ការ​ចូលរួម​អបអរសាទរ និង​លើក​ទឹកចិត្ត​ចំពោះ​តារា​ចម្រៀង កញ្ញា កែវ ច័ន្ទដាលីន ឲ្យ​បន្ត​ខិតខំ​និពន្ធ​ស្នាដៃ​ថ្មីៗ បន្ថែម​ទៀត ដើម្បី​បម្រើ​អារម្មណ៍​មហាជន​អ្នកគាំទ្រ៕

អត្ថបទ ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម