ជីវិតកម្សាន្ដ
ខ្ញុង ចេញមកបញ្ជាក់ថា មិនដែលមានគំនិតអាក្រក់លើម្ចាស់បំណុល ឬបោកប្រាស់អ្នកណាទេ
បន្ទាប់ពីមានម្ចាស់បំណុលមួយចំនួនបានចេញមកទម្លាយពាក់ព័ន្ធរឿងបំណុលដែលតារាកំប្លែងអ្នកនាង ខ្ញុង ជំពាក់មិនទាន់សងរហូតមានខ្លះទៀតព្រមានប្តឹងនាងផងនោះ ស្រាប់តែសាមីខ្លួន ខ្ញុង បានចេញមកបញ្ជាក់ថានាងមិនដែលមានគំនិតអាក្រក់បោកប្រាស់អ្នកណាទេ។

តារាកំប្លែងអ្នកនាង ស្រេង សុកាន់ដា ហៅ ខ្ញុង បាននិយាយថា រាល់ថ្ងៃនេះគឺនាងខំប្រឹងតស៊ូណាស់ដើម្បីរកលុយដោះបំណុលដែលនៅជំពាក់គេ។ អ្នកនាង ខ្ញុង បានលើកឡើងថា អ្នកខ្លះមិនដឹងរឿងទេ តែតែស្ករណាស់ ខំបុករុក ឆ្កៀល ខំប្រឹងជាន់បន្ថែមគង់មានថ្ងៃទេ កម្មពៀរមានពិតគង់ជួបលើខ្លួនឯង អ្នកមិនមែនជាខ្ញុំអ្នកគ្មានថ្ងៃយល់ឡើយ។
ខ្ញុង និយាយទៀតថា “មនុស្សខ្ញុំតស៊ូណាស់ហើយក៏មិនដែលមានគំនិតអាក្រក់បោកប្រាស់អ្នកណាដែរ ហើយខ្ញុំក៏មិនតបតវែកញែកអ្វីច្រើនយ៉ាងហោចណស់ ក៏មានទេវតាមើលឃើញអំពើល្អកន្លងមក ហើយក៏តែងតែចងចាំ និងដាស់តឿនខ្លួនឯងថាយើងជាកូនបំណុលគ្មានសិទ្ធិតបតបកស្រាយអ្វីទាំងអស់”។

តារាកំប្លែង ខ្ញុង បានបន្ថែមថា នាងមានត្រឹមតែសមត្ថភាពបន្តិចបន្តូចគ្រាន់នឹងបានរកដោះគេតាមលទ្ធភាព និងដើម្បីអាហារបីពេលតែប៉ុណ្ណោះ។ សូមអរគុណទឹកចិត្តបងប្អូនមហាជនដែលតែងតែស្រឡាញ់ និងលើកទឹកចិត្តខ្ញុំកន្លងមក។ ខ្ញុំមិនដែលបោះបង់ចោលការតស៊ូខ្ញុំឡើយហើយក៏មិនដែលមានគំនិតអាក្រក់លើម្ចាស់បំណុលណាឡើយ។

តារាកំប្លែងស្រីរូបនេះបាននិយាយដែរថា “តើអ្វីដែលខ្ញុំតូចចិត្តគឺអ្នកដែលមិនដឹងរឿងអ្នកដែលមិនមែនជាម្ចាស់បំណុលខ្ញុំព្យាយាមជាន់បុករុកល្ងាចគេដៀលខ្លាំងជាងម្ចាស់បំណុល ពិតជាឈឺចាប់ណាស់ហើយក៏វាអយុត្តិធម៌សម្រាប់ខ្ញុំ“៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


