ជីវិតកម្សាន្ដ
ផលិតករខ្មែរ សន្យាផលិតរឿង”ខ្មោចដើមចេកជ្វា” ឡើងវិញ យកកិត្តិយសជូនជាតិ
ផលិតករភាពយន្តខ្មែរ លោក ហ៊ុយ យ៉ាឡេង បានប្រកាសដោយសន្យាផលិតរឿង “ខ្មោចដើមចេកជ្វា” ឡើងវិញ ដើម្បីយកកិត្តិយសជូនជាតិ ខណៈប៉ុន្មានថ្ងៃនេះផ្ទុះការវែកញែកជុំវិញរឿងរ៉ាវប្រជាពលរដ្ឋថៃមួយចំនួនមិនគាំទ្រភាពយន្តខ្មែរ ដែលយកទៅចាក់បញ្ចាំងនៅទីនោះ។

លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ឲ្យដឹងថា «ជ្រុលគេនិយាយពីភាពយន្តខ្មែរ និង ថៃហើយ បញ្ចេញតែម្តងទៅ រឿង”ខ្មោចដើមចេកជ្វា” ផលិតក្នុងឆ្នាំ ២០០៥ ហើយពេលនោះថៃសុំសិទ្ធិបញ្ចូលសំឡេងថៃដាក់ផលិតកម្មថៃ ហើយគ្រានោះថៃគាំទ្រយ៉ាងខ្លាំង ហើយក្រោយមកទោះពួកគេដឹងថាខ្មែរជាអ្នកផលិតក៏ដោយ ក៏គ្មានប្រតិកម្មអ្វីដែរ ហើយថែមតាមដានខ្ញុំ ទន្ទឹងរង់ចាំខ្ញុំផលិតវាម្តងទៀត»។
ផលិតករលោក ហ៊ុយ យ៉ាឡេង បន្តទៀតថា «នេះហើយជាមូលហេតុដែលរហូតមកដល់ថ្ងៃនេះខ្ញុំមិនទាន់ផលិត ព្រោះថាបើយើងចាយថវិកាផលិតកម្រិតដូចមុន ប្រាកដណាស់គុណភាពមិនទាន់គេទេ ហើយគេនឹងចាំសើច ដូច្នោះហើយក៏ប្រឹងសន្សំចិត្ត សន្សំលុយ សុំទោសដែលឲ្យបងប្អូនចាំយូរ»។

ផលិតករភាពយន្តខ្មែររូបនេះ បានបញ្ជាក់បន្ថែមថា «ខ្ញុំសូមសន្យាថា មិនយូរទៀតទេ យ៉ាងយូរឆ្នាំក្រោយ ខ្ញុំនឹងបង្កើតស្នាដៃនេះម្តងទៀត និងយកកិត្តិយសជូនជាតិឲ្យបានរឿង”ខ្មោចដើមចេកជ្វា”»។ តាមរយៈដំណឹងនេះ គេឃើញមានមហាជន និងអ្នកគាំទ្រមួយចំនួនធំ បានសម្តែងការអបអរ និងចូលរួមជំរុញលើកទឹកចិត្តដល់លោក ហ៊ុយ យ៉ាឡេង ផងដែរ។
គួរបញ្ជាក់ដែរថា កន្លងមក ខ្សែភាពយន្តរឿង”ដើម្បីកូន” របស់លោក ហ៊ុយ យ៉ាឡេង ទទួលបានពានរង្វាន់ Special Jury Award 2023 នាមហោស្រពភាពយន្តអន្តរជាតិអាស៊ាន(2023 ASEAN International Film Festival Award) ក្នុងប្រទេសម៉ាឡេស៊ី។ ក្រៅពីទទួលបាននូវពានរង្វាន់ពិសេសរបស់គណៈមេប្រយោគ លោកក៏បានជាប់ឈ្មោះជាបេក្ខភាពឈានទៅដណ្ដើមពានរង្វាន់តារាសម្ដែងឆ្នើម Best Actor នៅក្នុងមហោស្រពនេះផងដែរ៕
អត្ថបទ ៖ ចាន់រ៉ា




-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


