ជីវិតកម្សាន្ដ
ខ្វះទុនផលិតកុន! ហ៊ុយ យ៉ាឡេង ប្រកាសលក់ក្រលៀនមួយចំហៀង តែមតិភាគច្រើនមិនពេញចិត្តនឹងទង្វើនេះ
ដោយបង្ហាញនូវឆន្ទ:ស្រលាញ់វិស័យភាពយន្ត លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករល្បីឈ្មោះបានសម្រេចចិត្តប្រកាសលក់ក្រលៀនរបស់ខ្លួន ដើម្បីយកលុយធ្វើដើមទុនផលិតរឿង “ព្រះរស់” ដែលជាភាពយន្តជីវិតនិយាយអំពីគុណមាតាបិតា។ យ៉ាងណា ការប្រកាសនេះ មានសាធារណជនមួយចំនួនបានសម្តែងការកោតសរសើរ ខណៈខ្លះទៀត ក៏បង្ហាញការមិនពេញចិត្តនឹងទង្វើនេះឡើយ ហើយថែមទាំងបានរិះគន់លើកុនមួយចំនួនរបស់លោកថែមទៀត។

កន្លងមក ផលិតកររូបនេះតែងប្រកាសលក់ទ្រព្យរបស់ខ្លួនដើម្បីផលិតកុន ខុសប្លែកតែលើកនេះ លោកប្រកាសលក់ក្រលៀនខ្លួនឯងដើម្បីផលិតកុន។ អ្នកដឹកនាំរឿង “ដើម្បីកូន” លោក ហ៊ុយ យ៉ាឡេង បានបញ្ជាក់ថា ជីវិតលោកបើមិនបានផលិតភាពយន្ត គឺស្មើនឹងស្លាប់ ដូច្នេះទើបលោកប្រកាសលក់ក្រលៀនមួយចំហៀង ដើម្បីបានថវិការថតភាពយន្ត ខណៈត្រូវការទុនដល់ទៅ ៦ម៉ឺនដុល្លារ ដើម្បីថតភាពយន្តរឿង “ព្រះរស់” ជាសាច់រឿងដែលនិយាយពីគុណរបស់មាតាបិតា។
តាមរយៈសំណេរលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួន លោក ហ៊ុយ យ៉ាឡេង បានរៀបរាប់ថា “ខ្ញុំអស់អ្វីលក់ហើយ សង្ឃឹមបងប្អូនជួយម្នាក់បន្តិចៗ ដើម្បីឱ្យខ្ញុំបាទបានថវិការថតហើយខ្ញុំនឹងបរិច្ចាគក្រលៀនមួយចំហៀងទៅបងប្អូនដែលខ្វះខាតហើយត្រូវការ សង្ឃឹមបងប្អូនដែលបានទស្សនាភាពយន្តរបស់ខ្ញុំទាំងអស់ជួយខ្ញុំហើយខ្ញុំនឹងសងគុណទៅបងប្អូនដែលជួយខ្ញុំវិញដោយទស្សនាភាពយន្តរបស់ខ្ញុំដោយមិនគិតថ្លៃពេញមួយជីវិត”។
ផលិតកររូបនេះបន្តថា លោកសន្យានឹងខំប្រឹងផលិតភាពយន្តខ្មែរ ដើម្បីផ្សព្វផ្សាយទៅក្រៅប្រទេស ខណៈពេលនេះលោកកំពុងធ្វើការជាមួយមិត្តចិន ដើម្បីយកភាពយន្តរឿង “ដើម្បីកូន” ចាក់ផ្សាយនៅទូរទស្សន៍ចិន CCTC6 ដោយសង្ឃឹមថានឹងបានជោគជ័យ និងសង្ឃឹមថាមហាជនជួយតាមលទ្ធភាពដើម្បីជួយផលិតភាពយន្តរឿង “ព្រះរស់”។
ជុំវិញការប្រកាសនេះ ធ្វើឱ្យសាធារណជន រួមទាំងអ្នកផលិតមាតិកាមួយចំនួន បង្ហាញការមិនពេញចិត្តនឹងទង្វើនេះផងដែរ ដោយយល់ថា ជាទម្លាប់ដដែលៗដែលផលិតកររូបនេះធ្វើក្នុងន័យផ្សព្វផ្សាយកុនរបស់ខ្លួនប៉ុណ្ណោះ។

សូមបញ្ជាក់ថាផលិតករភាពយន្តខ្មែរ លោកហ៊ុយ យ៉ាឡេង ថ្វីដ្បិតកន្លងទៅ លោកត្រូវខាតបង់អស់ទ្រព្យពីខ្លួនក្នុងការផលិតរឿងក៏ពិតមែន ប៉ុន្តែលោកនៅក្សាជំហរ និងឆន្ទ:សម្រាប់លើកស្ទួយវិស័យសិល្ប:របស់ខ្មែរ ដើម្បីផ្សព្វផ្សាយទៅកាន់ពិភពលោក។ ជាឆន្ទ:របស់លោក ហ៊ុយ យ៉ាឡេង ក៏បានធ្វើកាសន្យាដោយខិតខំប្រឹងឱ្យអស់លទ្ធភាព ដើម្បីចូលរួមការពារថែរក្សាលើកតម្កើងសិល្បៈទៅកាន់ពិភពលោក៕ ចាន់រ៉ា

-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២១ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២០ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៤ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១ ថ្ងៃ agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ


