ជីវិតកម្សាន្ដ
កថាជ័យ បង្ហាញឆន្ទៈក្នុងការផលិតភាពយន្ត ក្រោយជួបប្រជុំអំពីការពង្រឹងគុណភាពវិស័យភាពយន្តរបស់ជាតិ
ផលិតករភាពយន្តរបស់ខ្មែរលោក ហុយ យ៉ាឡេង បានប្រកាសប្តេជ្ញាក្នុងការពង្រឹងគុណភាពនៃការផលិតភាពយន្តរបស់ខ្មែរឱ្យកាន់តែខ្លាំង បន្ទាប់ពីរដ្ឋាភិបាលឱ្យបិទការបញ្ចាំងរឿងថៃ (សៀម) កាលពីថ្មីៗកន្លងមកនេះ។ ការប្រកាសឆន្ទ:របស់លោកនាពេលនេះ គឺក្រោយពេលដែលលោកជួបប្រជុំអំពីការពង្រឹងគុណភាពវិស័យភាពយន្តរបស់ជាតិ។


ផលិតកររូបនេះ បានលើកឡើងថា កិច្ចប្រជុំពីភាពយន្តច្រើនឆ្នាំហើយ គឺដោះមិនចេញទើបតែលើកនេះដំណោះស្រាយត្រូវបានដោះចេញស្របពេលរដ្ឋបិទការបញ្ចាំងរឿងសៀម។
ផលិតកររឿងដើម្បីកូនលោក ហ៊ុយ យ៉ាឡេង បានបន្តទៀតថា លោកនឹងបន្តការតស៊ូរទៅមុខទៀតព្រោះយើងដើម្បីភាពយន្តខ្មែរ ។ ត្រង់នេះជាចំណុចមួយដែលទស្សនិកជនបង្ហាញការលើកទឹកចិត្ត និងគាំទ្រនូវឆន្ទ:របស់ផលិតករលោក ហ៊ុយ យ៉ាឡេង ឱ្យបន្តការផលិតភាពយន្តរបស់ខ្មែរជាមួយគុណភាព។
ជាការពិតលោក ហ៊ុយ យ៉ាឡេង ផលិករភាពយន្តនិងជាអ្នកដឹកនាំសម្តែងកត់សម្គាល់កន្លងមក លោកតែងលេចមុខខ្នះខ្នែង ក្នុងការចូលរួមលើកស្ទួយវិស័យភាពខ្មែរ តាមរយ:ការផលិតនិងផ្សព្វផ្សាយទៅកាន់ឆាកអន្តរជាតិជាដើម។
លើសពីនេះ លោក ហ៊ុយ យ៉ាឡេង ជារឿយៗក៏តែងបង្ហាញឆន្ទ:មិនបោះបង់ចោលក្តីស្រមៃរបស់ខ្លួន ក្នុងការនាំភាពយន្តខ្មែរទៅកាន់ឆាកអន្តរជាតិ ក៏ដូចជាកាគៀងគរផលិតករ ឬក្រុមហ៊ុនបរទេសចូលមកសហការផលិត និងថតភាពយន្តនៅក្នុងស្រុកផងដែរ៕ ចាន់រ៉ា


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


