ជីវិតកម្សាន្ដ
ខាត់ សុឃីម ជំរុញឲ្យមានការចូលរួមផ្សព្វផ្សាយបានច្រើន ដើម្បីអបអរគុនខ្មែរ និងជ័យជម្នះ ឈឿង ល្វៃ
ខណៈដែលមហាជនជាច្រើនបាននឹងកំពុងមោទនភាពបង្ហាញការចូលរួមអបអរសាទរអ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានឈ្នះខ្សែក្រវាត់កម្រិតពិភពលោក World Super-4 Championship នៅទឹកដីហុងកុង ប្រទេសចិន ជាមួយគ្នានេះដែរតារាពហុជំនាញ ខាត់ សុឃីម បានសម្តែងការអបអរ និងស្ងើចសរសើរកីឡាករ ឈឿង ល្វៃ ផងដែរ។

ជាមួយនឹងការចូលរួមអបអរសាទរជ័យជំនះ របស់កីឡាករខ្មែរ ឈឿង ល្វៃ នាពេលនេះ អ្នកនាង ខាត់ សុឃីម ក៏បានចេញមុខអំពាវនាវដោយជម្រុញឲ្យមានការចូលរួមផ្សព្វផ្សាយឲ្យបានកាន់តែច្រើនដើម្បីចូលរួមអបអសាទរគុនខ្មែរ សំដៅធ្វើយ៉ាងណាឲ្យកាន់តែល្បី រន្ទឺថែមទៀត។ អ្នកនាង ខាត់ សុឃីម បានលើកឡើងថា «ពិតជាអស្ចារ្យស្ទើរបាក់សង្វៀនគ្រប់គ្នាឡើងអបអរ ឈឿង ល្វៃ នាកណ្តាលទីក្រុងហុងកុង។
អ្នកនាង ខាត់ សុឃីម បានបញ្ជាក់ថា «មិនគួរឲ្យជឿ ជាពិសេសទៅទៀតនោះថ្នាក់នាំកម្មវិធីហុងកុងនាំគ្នាឡើងមកថតរូបជាមួយកីឡាករគុនខ្មែរយើងទាំងក្តីសោមនស្ស រីករាយជាខ្លាំង មើលទៅរូបភាពពួកគាត់ទៅញញឹមស្រស់ស្រាយណាស់ រូបភាពបែបនេះគួរណាស់តែយើងយកមកផ្សព្វផ្សាយឲ្យបានច្រើន ចូលរួមអបអរសាទរគុនខ្មែរយើងកាន់តែទៅមុខហើយ…»។

តារាស្រីពហុជំនាញអ្នកនាង ខាត់ សុឃីម បានបន្តទៀតថា ឈ្នះថៃក្នុងប្រកួតដំបូងឡើងទៅដណ្តើមខ្សែ ក្រវាត់ជាមួយ អាលឺម៉ង់ រួចក៏បន្តឈ្នះទៀត។ ចង់ឃើញអ្នកប្រដាល់គុនខ្មែរទាំងអស់ហាត់ក្បាច់ គុន ល្បុក្កតោជាគ្រឹះមុនពេលឈានដល់ការហាត់ប្រដាល់គុនខ្មែរ។

គួរបញ្ជាក់ថា អ្នកលេងគុនខ្មែរ ឈឿង ល្វៃ បានក្លាយជាកីឡាករគុនខ្មែរទី១ដែលឈ្នះខ្សែក្រវាត់កម្រិតពិភពលោក World Super-4 Championship នៅទឹកដីហុងកុង កាលពីយប់ថ្ងៃទី១២ខែមីនា ឆ្នាំ២០២៤ នេះ បន្ទាប់ពីយកឈ្នះ ២ ប្រកួតជាប់ៗគ្នាលើកីឡាករថៃ និងអាល្លឺម៉ង់។ ជោគជ័យរបស់អ្នកលេងគុនខ្មែររូបនេះត្រូវបានប្រជាពលរដ្ឋពិសេសអ្នកសេ្នហាវិស័យកីឡាប្រដាល់សម្ដែងការអបអរសាទរយ៉ាងខ្លាំង៕
អត្ថបទ៖ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


