ជីវិតកម្សាន្ដ
លោកគ្រូកេនយ៉ា នឹងដឹកនាំក្រុមគុនបុរាណខ្មែរ បង្ហាញវត្តមានថ្ងៃព្រឹត្តិការណ៍វប្បធម៌កម្ពុជាដ៏ធំ នៅអាមេរិក
ជាលើកដំបូង លើទឹកដីនៃទីក្រុង San Francisco សម្រាប់ទិវាកម្ពុជា (Cambodia Day, Music and Cultural Festival) ដែលនឹងប្រព្រឹត្តិធ្វើឡើងនៅ Union Square រដ្ឋ Californai សហរដ្ឋអាមេរិក ចុងសប្តាហ៍នេះ ដោយមានការចូលរួមពីសិល្បករសិល្បការិនីខ្មែរជាច្រើនរូប រួមគ្នានាំយកអត្តសញ្ញាណជាតិ វប្បធម៌ និងប្រពៃណីដ៏សម្បូរបែបរបស់កម្ពុជា ទៅបង្ហាញ។
មិនខុសគ្នាពីសិល្បករសិល្បការិនីដទៃទៀតនោះទេ តាមរយៈព្រឹត្តិការណ៍វប្បធម៌នេះ លោកគ្រូកេនយ៉ា ក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការបង្ហាញភាពអស្ចារ្យនៃក្បាច់គុនបុរាណខ្មែរ លើឆាកអន្តរជាតិ ដោយមានវត្តមានកញ្ញា សំ ថារ័ត្ន និងលោក ឌី សៅ ដែលជាអ្នកគុនល្បុក្កតោខ្មែរ និងជាតារាសម្តែង ធ្លាប់សម្តែងក្នុងភាពយន្តហូលីវូដ ក៏ដូចជាលោក គីម សំបូរ គ្រូគុនចម្រុះវ័យក្មេងមួយរូប ដែលគេស្គាល់ថា ជាអ្នកដែលតែងរួមចំណែកផ្សព្វផ្សាយគុនបុរាណខ្មែរ លើឆាកអន្តរជាតិ រួមនឹងអ្នកសម្តែងក្បាច់គុនប៉ុន្មានរូបទៀត។


តាមរយៈបទសម្ភាសជាមួយកម្ពុជាថ្មី លោកគ្រូ កេនយ៉ា បញ្ជាក់ថា វត្តមានរបស់លោកនិងក្រុម ក៏មិនខុសគ្នាពីអ្នកមានចិត្តចូលរួមលើកស្ទួយអត្តសញ្ញាណ វប្បធម៌-ប្រពៃណីជាតិនោះដែរ នេះជាការរួមចំណែកលើកជ្រោងគុនបុរាណខ្មែរឱ្យអន្តរជាតិបានស្គាល់កាន់តែទូលំទូលាយ ល្បីរន្ទឺ ពិសេសគឺភាពអស្ចារ្យស្វាហាប់នៃក្បាច់គុនខ្មែរដ៏រស់រវើក។
តួយ៉ាង ក្នុងនាមជាអ្នកហ្វឹកហាត់គុននិងគ្រូគុនមួយរូប លោកគ្រូបានធ្វើសកម្មភាពជាច្រើនដើម្បីតែឱ្យគេបានស្គាល់ពីគុនខ្មែរ។ លោកថា ចាប់តាំងពីឈានជើងទៅរស់នៅក្រៅប្រទេស ជីវិតរបស់លោកគឺមិនមានអ្វីទេ គឺមានតែការរួមចំណែកដើម្បីជាតិ និងឆន្ទៈចង់ឲ្យពិភពលោកស្គាល់ពីអត្តសញ្ញាណខ្មែរ មិនថារបាំ ឬគុន តាមអ្វីដែលលោកអាចធ្វើបាន។

ដោយឡែក សម្រាប់វត្តមានរបស់ក្រុមគុនបុរាណខ្មែទាំងនេះ លោក គីម សំបូរ បានបង្ហើបដែរថា ការសម្តែងក្បាច់គុនបុរាណខ្មែរក្នុងព្រឹត្តិការណ៍វប្បធម៌ដ៏ធំនេះ គឺដឹកនាំដោយលោកគ្រូ កេនយ៉ា ផ្ទាល់ ហើយក្រុមរបស់លោកនឹងបង្ហាញឈុតឆាកវាយប្រយុទ្ធគ្នាជាក្រុម និងជាគូ ឱ្យអស់ពីសមត្ថភាព ដើម្បីបង្ហាញពីសក្តានុពល ក៏ដូចជាភាពអស្ចារ្យនៃគុនបុរាណខ្មែរ។
គួរជម្រាបថា ទិវាកម្ពុជា ជាព្រឹត្តិការណ៍វប្បធម៌ជាលើកដំបូង និងជាប្រវត្តិសាស្រ្ត នៃទីក្រុង San Francisco ដែលប្រព្រឹត្តធ្វើឡើងនៅថ្ងៃទី ២៨ ខែកញ្ញា ខាងមុខនេះ ក្នុងន័យបង្រួបបង្រួមសហគមន៍ខ្មែរ និងដើម្បីបង្ហាញនូវវប្បធម៌ សិល្បៈ និងតន្ត្រីដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់មហាជននៅក្នុងស្រុក និងអន្តរជាតិ។ ក្នុងនោះ ក៏មានការសម្តែងតន្ត្រី និងរបាំប្រពៃណីខ្មែរ ពីសិល្បករសិល្បការិនីល្បីៗ អាហារខ្មែរ និងការសម្តែងតន្ត្រីពិសេសផងដែរ៕ អត្ថបទ៖ សុធាវី


-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


