កីឡា
មិនទាន់បានសម្រាកស្រួលបួលផង គោរមៈ ច័ន្ទរាជ្យ ទៅដល់ប្រទេសចិន និងកំពុងត្រៀមប្រកួត AMMA ទៀតហើយ
កីឡាករវ័យក្មេង និងកំពុងល្បីឈ្មោះខ្លាំង គោរមៈ ច័ន្ទរាជ្យ សម្រាកមិនទាន់បានប៉ុន្មានថ្ងៃផងឥលូវនេះរូបគេត្រូវប្រកួតកម្មវិធីធំ AMMA Championship នៅថ្ងៃនេះហើយដោយប៉ះជាមួយម្ចាស់ផ្ទះចិន។

គោរមៈ ច័ន្ទរាជ្យ និងលោក ហ៊ុន ច័ន្ទរាជ្យ
កីឡាករ គោរមៈ ច័ន្ទរាជ្យ បានលើកឡើងថា ឥលូវនេះរូបគេបានថ្លឹងទម្ងន់រួចរាល់ហើយនៅមុននេះ និងកំពុងញុំអាហារប៉ូវកម្លាំងដើម្បីត្រៀមការប្រកួតនៅម៉ោង ១០ព្រឹកខាងមុខនេះ។ រូបគេនឹងត្រូវប្រកួតមុនគេទាំងអស់ក្នុងចំណោមកីឡាករ កីឡាការិនីដែលទៅចូលរួមព្រឹត្តិការណ៍ AMMA Championship នេះ។
ដោយសារតែអាកាសធាតុត្រជាក់ខ្លាំងគឺបានផ្ដល់ការលំបាកខ្លាំងដល់ក្រុមកម្ពុជាអំឡុងពេលប៉ុន្មានថ្ងៃដែលទៅដល់ឯប្រទេសចិននេះ។ យ៉ាងណាកូនសិស្សលោក ហ៊ុន ច័ន្ទរាជ្យ រូបនេះសង្ឃឹមថានឹងធ្វើបានល្អ ឬដណ្ដើមជ័យជម្នះក្នុងការប្រកួតសំខាន់ដណ្ដើមសិទ្ធចូលរួមនៅកម្មវិធីបន្ទាប់ទៀត។

គោរមៈ ច័ន្ទរាជ្យ
បញ្ជាក់ដែរថា ការប្រកួត AMMA Championship លើកទី៣ នេះធ្វើឡើងចាប់ពីថ្ងៃទី៩ ដល់ ១១ ខែមករា ឆ្នាំ២០២៦ នៅឯប្រទេសចិន។ បន្ទាប់ពីធ្វើដំណើរទៅប្រទេសចិន និងថ្លឹងទម្ងន់រួចរាល់ហើយនោះក្រុមកម្ពុជាទាំង ៥នាក់នឹងត្រូវប្រកួតនៅថ្ងៃនេះហើយ។ គោរមៈ ច័ន្ទរាជ្យ ទើបតែបញ្ចប់ភារកិច្ចដណ្ដើមខ្សែក្រវាត់នៅឯប្រទេសវៀតណាមក្នុងកម្មវិធី GMA កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ នេះប៉ុណ្ណោះ៕
អត្ថបទដោយ៖ នួន ស៊ីណា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


