Connect with us

កីឡា

កីឡាករ កីឡាការិនី គ្រុឌគុនខ្មែរ-ចិន បង្ហាញភាពស្និទ្ធស្នាលជាមួយគ្នាមុនការប្រកួតមកដល់

បានផុស

នៅ

កីឡាករ កីឡាការិនី គ្រុឌគុនខ្មែរ និងក្រុមការងារ ព្រមទាំងកីឡាករ កីឡាការិនីនៃប្រទេសចិន បានចូលរួមសន្និសីទព័ត៌មានស្តីពីការប្រកួតសង្វៀនគ្រុឌ គុនខ្មែរ-ចិន ក្នុងនោះមានក៏មានការចូលរួមពីលោក ខូវ ឆាយ ជាប្រធានសហព័ន្ធគុនខ្មែរ និង ជាអគ្គលេខាធិការស្តីទីសហព័ន្ធគុនខ្មែរអន្តរជាតិ និងក្លិបប្រដាល់គុនខ្មែរចិន។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសន្និសីទសារព័ត៌មាន ភាគីទាំងសងខាងបានចូលរួមសំណេះសំណាល សួរសុខទុក្ខគ្នា បង្ហាញពីក្តីរីករាយ ចំពោះកីឡាករ កីឡាការិនីគុនខ្មែរ និងចិន មុនថ្ងៃប្រកួតចូលមកដល់ ដោយចង់បង្ហាញថា កីឡាទោះចាញ់ឬឈ្នះ គឺស្ថិតនៅក្នុងន័យមិត្តភាពជានិច្ច។

ទិដ្ឋភាពសន្និសីទសារព័ត៌មាន

គួរឱ្យដឹងថា នៅក្នុងការប្រកួតព្រឹត្តិការណ៍គ្រុឌ គុនខ្មែរ-ចិន នេះ មានកីឡាករ កីឡាការិនីឆ្នើមៗរបស់កម្ពុជាចំនួន ៧ រូបចូលរួមដូចជា ឈុត សេរីវ៉ាន់ថង គឹម វាសនា ពុធ សំបូរ កាន់ ម៉េងហុង រិទ្ធ អារុន ឃីម ឌីមុី និងធន់​ ស្រីពេញ។

សម្រាប់អ្នកគាំទ្រ គ្រុឌ គុនខ្មែរ នឹងបានទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង៧យប់ (ម៉ោងនៅកម្ពុជា) ពីខេត្តស៊ីឈ័ន ប្រទេសចិន ហើយក៏នឹងមានការផ្សាយបន្តផ្ទាល់លើផេកផ្លូវការ Krud Energy, Krud Beer, VBL Sports និងផេកផ្លូវការ BTV News ផងដែរ។ គ្រុឌ នាំគុនខ្មែរល្បីលើឆាកអន្តរជាតិ គាំទ្រគ្រុឌ គាំទ្រគុនខ្មែរ៕

ទិដ្ឋភាពសន្និសីទសារព័ត៌មាន
ទិដ្ឋភាពសន្និសីទសារព័ត៌មាន
ទិដ្ឋភាពសន្និសីទសារព័ត៌មាន
ទិដ្ឋភាពសន្និសីទសារព័ត៌មាន
ទិដ្ឋភាពសន្និសីទសារព័ត៌មាន
ទិដ្ឋភាពសន្និសីទសារព័ត៌មាន
ទិដ្ឋភាពសន្និសីទសារព័ត៌មាន
ទិដ្ឋភាពសន្និសីទសារព័ត៌មាន

អត្ថបទ​៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម