កីឡា
លោក ខូវ ឆាយ ប្រាប់ពីមូលហេតុ កីឡាករគុនខ្មែរទៅវ៉ៃក្រៅប្រទេស មិនសូវដឹងច្បាប់របស់គេ
លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានទម្លាយពីហេតុផលមួយចំនួន ដែលការចេញទៅប្រកួតនៅក្រៅប្រទេសភាគច្រើន អ្នកដឹកនាំកីឡាករទៅប្រកួត និងសមីកីឡាករផ្ទាល់មិនសូវយល់ដឹងច្បាស់អំពីច្បាប់នៃការប្រកួតរបស់គេ។

ជាការពិត នាមួយរយៈចុងក្រោយនេះ គុនខ្មែររីកចម្រើនគួរឲ្យកត់សំគាល់ទាំងការប្រកួតក្នុងស្រុក និងក្រៅប្រទេស ប៉ុន្តែជាបញ្ហាចោទ រាល់ពេលចេញទៅប្រកួតនៅប្រទេសផ្សេង គឺកីឡាករគុនខ្មែរភាគច្រើននៅមានភាពស្រពិចស្រពិល មិនទាន់ជ្រាបច្បាស់អំពីច្បាប់ប្រកួតរបស់គេទាំងស្រុង។
ជាក់ស្តែងដូចករណីរបស់កីឡាករ រឿង សុភ័ណ្ឌ ចេញទៅប្រកួតនៅ អង់គ្លេស ជួបជាមួយកីឡាករ Luke Whelan កាលពីខែ តុលា ឆ្នាំ ២០២៤។ ពេលនោះច្បាប់ប្រកួតរបស់គេអនុញ្ញាតឱ្យកីឡាករពុះកែងពីលើក្បាលបាន ទាំងដែលច្បាប់នេះគឺផ្ទុយពីគុនខ្មែរទាំងស្រុង ហើយបើក្រឡេកទៅមើលស្ថានភាពកីឡាករនៅលើសង្វៀនផ្ទាល់វិញ ហាក់ដូចជាមិនដឹងអំពីច្បាប់នេះទាល់តែសោះ ដែលជាហេតុធ្វើឱ្យកីឡាករធ្វេសប្រហែស និងមិនបានត្រៀមក្បាច់ស្នៀតគ្រប់គ្រាន់ ដើម្បីការពារខ្លួន។

យ៉ាងណា លោក ខូវ ឆាយ បានបកស្រាយថា មូលហេតុដែលអ្នកដឹកនាំកីឡាករ និងកីឡាករមិនសូវដឹងច្បាស់អំពីច្បាប់របស់គេ ដោយសាររាល់ការប្រកួតនៅក្រៅប្រទេស គឺគេមិនបានប្រើច្បាប់គុនខ្មែរឱ្យពេញលេញនោះទេ លុះត្រាតែការប្រកួតនោះត្រូវបានដឹកនាំ និងរៀបចំដោយខាងគុនខ្មែរតែម្តង។ កីឡារបស់ប្រទេសជិតខាង (មួយថៃ) បានរីកចម្រើនមុនគុនខ្មែរជាង ៣០ ទៅ ៤០ ឆ្នាំទៅហើយ ដោយសារពួកគេមានវិទ្យាស្ថានបណ្តុះបណ្តាលកីឡា ដែលជាហេតុធ្វើឱ្យពួកគេអាចបញ្ជូនមន្ត្រីរបស់ពួកគេទៅបណ្តុះបណ្តាលមន្ត្រីនៅ អឺរ៉ុប និងអាមេរិក។ អ៊ីចឹងហើយ ទើបពេលកម្ពុជាដឹកនាំកីឡាករទៅប្រកួតនៅទីនោះ គេស្គាល់តែបទបញ្ជាប្រកួតរបស់ប្រទេសជិតខាងប៉ុណ្ណោះ។
លោកបានបន្ថែមថា រាល់ពេលដឹកនាំកីឡាករគុនខ្មែរទៅក្រៅប្រទេស លោកតែងតែសិក្សាអំពីច្បាប់របស់គេ គ្រាន់តែពេលខ្លះ មិនអាចដឹងពីច្បាប់របស់គេគ្រប់ជ្រុងជ្រោយ ដោយសារប្រទេសនីមួយៗមានលក្ខណៈប្រកួតខុសៗគ្នា។

ទន្ទឹមនេះលោកក៏បានបង្ហាញអំពីផែនការរបស់សហព័ន្ធប្រដាល់គុនខ្មែរផងដែរ ដោយថ្ងៃអនាគត សហព័ន្ធនឹងព្យាយាមផ្សព្វផ្សាយអំពីច្បាប់គុនខ្មែរ តាមរយៈការយកច្បាប់គុនខ្មែរទៅតម្កល់នៅតាមប្រទេសនីមួយៗ ដែលបានចេញទៅប្រកួត ខណៈបច្ចុប្បន្ន សហព័ន្ធបានសម្រេចផែនការមួយហើយ ដោយបានតម្កល់ច្បាប់គុនខ្មែរនៅក្នុងប្រទេសបារាំងជាផ្លូវការ៕
អត្ថបទ៖ សេម កុសល
-
កីឡា១៩ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា៥ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ១២ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៤ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


