ជីវិតកម្សាន្ដ
តារាសម្ដែង ស៊ិនឌី បង្ហាញបុគ្គលឆ្នើម ៣រូប នៅពីក្រោយភាពជោគជ័យ
តារាសម្ដែងលោក ស៊ិនឌី បន្ទាប់ពីបាត់មុខពីការសម្តែងមួយរយ:មកនេះ បច្ចុប្បន្នកំពុងតែឈរជើងយ៉ាងជោគជ័យលើការបរបើកអាជីព ស៊ិនឌី សំអាងការ ដែលបានដំណើរការរយៈពេល ៤ឆ្នាំ កន្លងមកហើយ និងទទួលបានការគាំទ្រពីភ្ញៀវទូទៅ។
បើការបញ្ជាក់លោក ស៊ិនឌី បានឲ្យដឹងថាអាជីវកម្មមួយមានទីផ្សារល្អដោយរលូនដោយសារតែលោកមានដៃគូភាគហ៊ុនធំសំខាន់ ៣នាក់ នោះគឺលោកស្រី ប្រាក់ បូរ៉ាមី និងស្វាមីលោក ចេវ ចាន់ថា ហើយក៏មានម្ចាស់ភាគហ៊ុនសំខាន់ម្នាក់ទៀតនោះគឺលោក បញ្ញា។ លោកថាអ្នកទាំង៣ មិនត្រឹមតែមានហ៊ុនក្នុងហាងសំអាងការរបស់លោកនោះទេ ប៉ុន្ដែពួកគេជាអ្នកមានសម្ថភាពជ្រោមជ្រែង និងដឹកនាំហាងរបស់លោកយ៉ាងល្អផងដែរ។


លោកស៊ិនឌី និយាយទៀតថា លោកឈរលើគោលការណ៍៣យ៉ាង
– ទី១៖ គឺបើកតម្រូវអតិថិជនទូទៅតែម្ដង ពោលគឺតាំងពីកម្រិតទាបដល់កម្រិតខ្ពស់មិនប្រកាន់អតិថិជនឡើយ។
– ទី២៖ ភាពប្រណិតនៃសម្លៀកបំពាក់ដោ យលោកមានជាងមានស្នាដៃល្អផ្ដោតលើគុណភាព និងតម្លៃនៃឈុត
– ទី៣៖ ហាងលោកក៏ទទួលបានការណែនាំពីសាស្រ្ដាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈផងដែរ ឱ្យត្រូវទៅតាមប្រភេទកម្មវិធីនិងតាមក្បួនខ្នាតប្រពៃណីខ្មែរ។

លោក ស៊ិនឌី ធ្លាប់ប្រាប់ថាមូលហេតុដែលលោកបើ កហាងសំអាងការ ដោយសារតែលោកចង់រក្សា ក៏ដូចជាអភិរក្សគ្រឿងអលង្ការបុរាណប្រើក្នុងពិធីអាពាហ៍ពិពាហ៍របស់ខ្មែរ ដើម្បីឱ្យកូនខ្មែរជំនាន់ក្រោយបានស្គាល់ និងចងចាំពីប្រពៃណីដ៍ផូផង់របស់ខ្មែរ រួមទាំងសម្លៀកបំពាក់ឈុតប្រពៃណីខ្មែរប្រើក្នុងពិធីមង្គលការ ដែលលោកពិតជាមានអារម្មណ៍ រំភើបណាស់ ពេលឃើញកូនក្រមុំគ្រងលើខ្លួន ពិតជាស្រស់ស្អាត។

គេចាំបានថា តារាសម្ដែង២ដួង ដែលគ្រងឈុតហាង ស៊ិនឌី សំអាងការមានរូបសម្រស់ត្រដែតស្អាតដូចទេវតានោះ គឺអ្នកនាង ហ៊ិន ច័ន្ទនីរ័ត្ន និងកញ្ញាសុខគា គីមលាង ហៅ Kon Ant ទើបធ្វើឱ្យអតិថិជនមានភាពជឿជាក់ដូចគ្នាទៅតារាទាំងពីរដែរ។
ដោយឡែកទាក់ទងថាពេលណាទើបលោក ស៊ិនឌី វិលមករកអាជីពសម្ដែងវិញនោះ លោកថា មិនទាន់អាចកំណត់បានទេ ព្រោះលោកមមារញឹកខ្លាំង និងផ្ដោតលើការពង្រឹងមុខជំនួញឱ្យកាន់តែល្អថែមទៀត។ លោកថា អាជីពសិល្បៈជាផ្នែកមួយដែលលោកស្រលាញ់ដក់ជាប់ក្នុងចិត្ត និងមើលឃើញថាបច្ចុប្បន្នមានតារាថ្មីៗរះមកស្អាតៗ ហើយមានសម្ថភាពល្អៗច្រើន៕ អត្ថបទ៖ ចាន់រ៉ា

-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


