ជីវិតកម្សាន្ដ
ស្អែកនេះ! ម៉ាដាម ដា នឹងធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធរឿងផ្សព្វផ្សាយមិនពិត ពីបញ្ហាបំណុលរបស់ខ្លួន
ក្រោយមានការចុះផ្សាយ និងចែករំលែកទាក់ទាងនឹងរឿងរ៉ាវបញ្ហាបំណុលរាប់មុឺនដុល្លារ អ្នកស្រី សៀន សូលីដា ហៅ ម៉ាដាម ដា បានប្រកាសលិខិតជូនដំណឹងមួយ ពីការិយាល័យមេធារី ដែលឱ្យបញ្ឈប់នូវរាល់សកម្មភាពផ្សព្វផ្សាយ និងចែកចាយនូវព័ត៌មានមិនពិតណាមួយ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់ខ្លួន។

តាមរយៈសេចក្តីជូនដំណឹងនេះ លោក គឹម សុខលីម មេធាវីតំណាងឱ្យអ្នកជំនួញខាងលើ បានបញ្ជាក់ថា កាលពីពេលថ្មីៗនេះ មានគណនីហ្វេសប៊ុកមួយចំនួន និងបណ្តាញសារព័ត៌មានផ្សេងទៀត បានធ្វើការផ្សព្វផ្សាយភ្ជាប់ដោយរូបភាព និងវីដេអូ ដែលធ្វើឱ្យសាធារណៈមានការភ័ន្តច្រឡំចំពោះកូនក្តីរបស់ខ្លួន ដោយចាត់ទុកថានោះ បានធ្វើឱ្យប៉ះពាល់ដល់កិត្តិយស កេរ្តិ៍ឈ្មោះ និងសេចក្តីថ្លៃថ្នូររបស់កូនក្តីខ្លួនយ៉ាងខ្លាំង។
ប្រភពដដែលបន្ថែមដែរថា នៅថ្ងៃទី ០៣ មករា ស្អែកនេះ អ្នកស្រី សៀន សូលីដា នឹងធ្វើសន្និសីទសារព័ត៌មានបកស្រាយ ទាក់ទងទៅនឹងប្រធានបទដែលកំពុងមានការចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គមនានាជុំវិញរឿងរ៉ាវនេះ។ ដោយហេតុនេះ មេធាវីតំណាង បានស្នើឱ្យសាធារណជនបញ្ឈប់ ក៏ដូចជារង់ចាំការបកស្រាយនូវការពិតអំពីរឿងរ៉ាវនេះ ជៀសវាងការចែកចាយព័ត៌មានមិនពិតដែលគ្មានមូលដ្ឋានច្បាស់លាស់៕


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


