Connect with us

ព័ត៌មានជាតិ

អ្នកជំនួញបរទេស ៖ បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិមួយចំនួន ផ្សាយខុសពីទិដ្ឋភាពពិតនៅកម្ពុជា

បានផុស

នៅ

អ្នកជំនួញជនជាតិបារាំងមួយរូប ដែលបានមករកស៊ីនៅកម្ពុជាច្រើនឆ្នាំមកហើយនោះ បានលើកឡើងថា បណ្ដាញផ្សព្វផ្សាយព័ត៌មានអន្តរជាតិមួយចំនួន បានផ្សាយខុសពីទិដ្ឋភាពពិតជាក់ស្ដែងនៅក្នុងប្រទេស។

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា និងជាអ្នកជំនួញមួយរូបនៅកម្ពុជាដែរនោះ បានឲ្យដឹងនៅក្នុងសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី ១ ខែមិថុនាថា ការយល់ឃើញខ្លះរបស់សហគមន៍អន្តរជាតិមកលើប្រទេសកម្ពុជា គឺមានចំណែកច្រើនពីបណ្ដាញផ្សព្វផ្សាយអន្តរជាតិ។ លោកថា ពេលខ្លះលោកមើលព័ត៌មាន នៅលើបណ្ដាញផ្សព្វផ្សាយអន្តរជាតិមួយចំនួន ដែលសរសេរពីប្រទេសកម្ពុជា គឺផ្សាយមិនដូចទិដ្ឋភាពជាក់ស្ដែងនៅកម្ពុជាឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈអ្នកបកប្រែលោក Arnaud Darc បានលើកឡើងយ៉ាងដូច្នេះថា «គាត់បានចែករំលែកថា ពេលខ្លះគាត់រកស៊ីនៅកម្ពុជា ចឹងគាត់មើលព័ត៌មានដែលគេសរសេរ នៅលើបណ្ដាញអន្តរជាតិអីចឹង ពីប្រទេ​សកម្ពុជា គាត់មើលទៅអត់ត្រូវជាមួយនឹងទិដ្ឋភាព ដែលគាត់ឃើញផ្ទាល់នៅកម្ពុជា»។

អ្នកជំនួញជនជាតិបារាំងរូបនេះ បានបន្តថា នៅពេលមានការផ្សាយខុសពីការពិតយ៉ាងដូច្នេះ នឹងអាចនាំក្រុមហ៊ុនមួយចំនួននៅក្រៅប្រទេស ដែលមិនបានដឹងអំពីការពិតនៅកម្ពុជា មានគំនិត និងទស្សនៈវិស័យខុសពីមកលើប្រទេសកម្ពុជា។

លោក Arnaud Darc ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា បានជំរុញឲ្យអ្នកសារព័ត៌មាន ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ចូលរួមផ្សព្វផ្សាយនូវអ្វីដែលជាភាពពិតនៅកម្ពុជា និងរក្សាភាពអព្យាក្រឹត ភាពជាកណ្ដាល និងមិនប្រកាន់និន្នាការនយោបាយ ដើម្បីលើកស្ទួយមុខមាត់របស់ប្រទេសកម្ពុជា បន្ថែមទៀត៕

អត្ថបទ៖ ឃួន សុភ័ក្រ  

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម