ជីវិតកម្សាន្ដ
មុនីនាគ លត់ជង្គង់គោរពបងប្រុស និងបង្ហាញភាពស្និតស្នាលជាមួយគ្រួសារ ធ្វើឱ្យមហាជនកាន់តែស្ញប់ស្ញែងគ្រួសារឧកញ៉ា ព្រាប សុវត្ថិ
ក្រោយបង្ហើប Trailer សកម្មភាពថត Album ចម្រៀងថ្មីរបស់ សុវត្ថិ មុនីនាគ (N.JOHN) លើទឹកដីសហរដ្ឋអាមរិក ធ្វើឱ្យមហាជនដែលជាអ្នកស្រលាញ់និងគាំទ្រឪពុកកូនតារាចម្រៀងរូបនេះ មានក្តីរំភើប និងកាន់តែស្ញប់ស្ញែងថែមទៀត បន្ទាប់ពីមើលឃើញកូនប្រុសពៅរបស់ឧកញ៉ា ព្រាប សុវត្ថិ បង្ហាញភាពស្និតស្នាលជាមួយក្រុមគ្រួសារ ក៏ដូចជាកាយវិការដ៏ល្អប្រពៃគោរពបងប្រុស។


តាមរយៈវីដេអូសកម្មភាពជួបជុំគ្នានៅអាកាសយានដ្ឋាន កូនប្រុសទាំង៣របស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ រួមនឹងចាស់ទុំនៅក្នុងគ្រួសារ ក្តុកក្តួលឱបគ្នាដោយក្តីនឹករលឹក។ ក្នុងនោះ មុន្នីនាគ បានបង្ហាញក្តីគោរពទៅកាន់គ្រួសារទាំងមូល រួមទាំងលត់ជង្គង់ថ្វាយបង្គំបងប្រុស គោរពស្មើនឹងលោកឪពុកម្នាក់ដែរ ធ្វើឱ្យមហាជនកោតសរសើរ និងស្ញប់ស្ញែងខ្លាំងចំពោះក្តីស្រលាញ់ដែលគ្រួសារនេះផ្តល់ឱ្យគ្នា ខណៈកាយវិការដ៏ប្រពៃនេះ ជាអ្វីដែលគេកម្របានឃើញប្អូនធ្វើចំពោះបងណាស់ បច្ចុប្បន្ននេះ។
លើសពីនេះ អ្វីដែលកម្របានឃើញ គឺការដែលលោកឪពុកហ៊ានបង្ហាញក្តីស្រលាញ់ និងភាពស្និតស្នាលចំពោះកូន។ កំពូលតារាចម្រៀង ព្រាប សុវត្ថិ ហាក់មានភាពស្និតស្នាលខ្លាំងជាមួយកូនៗ ដោយដើរតួជារៀមច្បងផង និងឪពុកផង ចាំប្រឹក្សាកូនៗជានិច្ច។ ខណៈកន្លងមក លោកតែងទទួលបានការកោតសរសើរថាជាឪពុកគំរូ ក៏ព្រោះតែអប្បកិរិយាដ៏ល្អប្រពៃកូនប្រុសទាំង៣របស់លោកដែរ។

ដោយមើលឃើញក្តីសុខសុភមង្គលនៃក្រុមគ្រួសារនេះ អ្នកគាំទ្រ មិនត្រឹមតែកោតស្ញប់ស្ញែងប៉ុណ្ណោះទេ ហើយថែមទាំងបានចាត់ទុកជាគ្រួសារគំរូ ដែលគួររៀនសូត្រតាមទៀតផង។
បើក្រឡកមើលវីដេអូសកម្មភាពដែលភ្ជាប់ជាមួយសំណេរថា “រសជាតិជីវីត ជីវីតត្រូវតែតស៊ូ” ទំនងជាទាក់ទងនឹងការបោះជំហានក្នុងគោលដៅជិវិតរបស់ សុវត្ថិ មុន្នីនាគ លើពិភពតន្ត្រីចម្រៀង Hip Hop ទឹកដីសហរដ្ឋអាមេរិក។ ខណៈមួយរយៈពេលចុងក្រោយនេះ លេចឮដំណឹងថា កូនប្រុសពៅរបស់កំពូលតារាចម្រៀង ព្រាប សុវត្ថិ កំពុងសាងកេរ្តិ៍ឈ្មោះលើឆាកអន្តរជាតិ និងត្រៀមចេញ Album ចម្រៀងថ្មី ដែលផលិតនៅទឹកដីអាមេរិកផ្ទាល់ផងដែរ៕

-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


