Connect with us

ជីវិតកម្សាន្ដ

ភរិយាលោក ព្រាប សុវត្ថិ បញ្ជាក់ច្បាស់ៗ​ពីទំនាក់ទំនង សុវត្ថិ មុនីនាគ និង រ៉េត ស៊ូហ្សាណា

បានផុស

នៅ

កាលពីថ្មីៗកន្លងទៅនេះមានការចែករំលែកនូវរូបភាពនិងវីដេអូ បង្ហាញពីភាពស្និទ្ធស្នាលខុសធម្មតារវាងតារាចម្រៀងប្រុ សស្រីវ័យក្មេងមួយគូ ដែលគេស្គាល់ថាភាគីខាងប្រុសជាកូនបង្កើតកំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺ សុវត្ថិ មុនីនាគ និងតារាស្រី រ៉េត ស៊ូហ្សាណា បង្កការចាប់អារម្មណ៍ខ្លាំងទៅលើអ្នកទាំងពីរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយ:សកម្មភាព និងភាពស្និទ្ធស្នាលនេះដែរបានធ្វើឲ្យអ្នកគាំទ្រមួយចំនួនធំយល់ថា លោក សុវត្ថិ មុនីនាគ និងតារាស្រី រ៉េត ស៊ូហ្សាណា អាចមានទំនាក់ទំនងអ្វីពិសេសលើសពីមិត្តភាពធម្មតា ព្រោះគេសង្កេតឃើញថាក្នុងអំឡុងពេលរួមការងារជាមួយគ្នានិងដើរកម្សាន្ត​គឺអ្នកទាំងពីរហាក់ស្និទ្ធស្នាលហើយបារម្ភពីគ្នាខ្លាំងផងដែរ។

ទាក់ទងព័ត៌មានដែលជាមន្ទិលសង្ស័យខាងលើនេះ កន្លងមកពុំមានការចេញមុខបកស្រាយពីភាគីណាមួយនោះទេទើប តែពេលនេះភរិយាកំពូលតារាចម្រៀង ព្រាប សុវត្ថិ ដែលជាម្តាយលោកសុវត្ថិ មុនីនាគ បានចេញមុខបកស្រាយនិងបញ្ជាក់ប្រាប់ច្បាស់ៗពីការពិត។

ម្តាយតារាចម្រៀងវ័យក្មេងលោក សុវត្ថិ មុនីនាគ បានឲ្យដឹងថា រវាងកូនប្រុសរបស់គាត់និងតារាចម្រៀងស្រីរ៉េត ស៊ូហ្សាណា ពុំមានទំនាក់ទំនងអ្វីផ្សេងលើសពីមិត្តភាពធម្មតាទេ។ អ្នកស្រីបានលើកឡើងថា “ខ្ញុំចង់បញ្ជាក់ថាកូននាគ និង​ក្មួយស្រី រ៉េត ស៊ូហ្សាណា មិនមានទំនាក់ទំនងអ្វីនឹងគ្នាទេ ដូច្នេះសុំបងប្អូនកុំយល់ច្រឡំទៀតអី ហើយបើសិនមានការយល់ច្រឡំទៀតកូននាគ លែងមានសង្សាហើយមើលទៅព្រោះអ្វីក្មួយៗផ្សេងៗគាត់លែងស្រលាញ់កូននាគ ព្រោះពួកគាត់​នឹកឃើញថាប្រហែលមានអ្វីពិសេសជាមួយក្មួយ រ៉េត ស៊ូហ្សាណា ហើយមើលទៅ”។

ភរិយាតារាចម្រៀង ព្រាប សុវត្ថិ បានបន្ថែមថា ពួកគាត់ទាំងពីរពុំមានទំនាក់ទំនងស្នេហារជាមួយគ្នាទេដូច្នេះបើបងប្អូនបានមើលវីដេអូនេះហើយច្បាស់ជាយល់ច្បាស់ព្រោះស្គាល់គ្នាត្រឹមតែក្នុងកិច្ចការងារធម្មតាៗប៉ុណ្ណោះទេ៕

អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម