ជីវិតកម្សាន្ដ
មុនីនាគ មានទេពកោសល្យខ្លាំងខាងរាំ ខណៈយុវវ័យក៏កំពុងចាប់អារម្មណ៍នឹងប្រភពនៃស្ទីលរាំទើបបង្ហាញថ្មី
ក្នុងអាជីពជាអ្នកចម្រៀងប្រចាំផលិតកម្ម ប៉ុន្មានឆ្នាំមុន សុវត្តិ មុនីនាគ បានធ្វើឱ្យមហាជន ពិសេសយុវវ័យបានជ្រាបច្បាស់នូវទេពកោសល្យសិល្បៈរបស់ខ្លួនរួចទៅហើយ ពិសេសទេពកោសល្យផ្នែករាំតែម្តង។

ដោយក្តីស្រលាញ់ងប់ងល់នឹងសិល្បៈ សុវត្ថិ មុនីនាគ ក៏បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដុះខាត់សមត្ថភាពខ្លួនបន្ថែមទៀត សិក្សាផ្នែករាំ និងច្រៀង ជាមួយសាលាកម្រិតស្តង់ដា «Millennium Dance Complex» ស្ថិតក្នុងរដ្ឋ Los Angeles ។ នោះហើយ ជាប្រភពនៃស្ទីលរាំដែលមើលទៅពោរពេញដោយថាមពល រស់រវើក និងឡូយប្លែក ដែលកំពុងជាទីចាប់អារម្មណ៍របស់មហាជនដែលជាអ្នកគាំទ្រ មុនីនាគ។
បើនិយាយពីក្តីសម្រៃក្នុងអាជីពសិល្បៈ សុវត្ថិ មុនីវត្ថិ ហាក់ពុំចង់ឱ្យខ្លួនគ្រាន់តែជាតារាចម្រៀង ដែលគ្រាន់តែច្រៀងពិរោះនោះទេ កូនប្រុសទី២ របស់ឧកញ៉ា ព្រាប សុវត្ថិ រូបនេះ ចង់ដើរតាមគន្លងលោកឪពុក ធ្វើជាតារាចម្រៀងម្នាក់ដែលពេញដោយសមត្ថភាពខុសប្លែកពីគេ ក្រៅពីទេពកោសល្យ មុនីនាគក៏ពូកែខាងរាំ និងមានជំនាញសិល្បៈផ្សេងទៀតផងដែរ។
យ៉ាងណា ក្រោយបង្ហាញវត្តមានជាមួយនឹងស្ទីលរាំប្លែកថ្មី ព្រមនិងចម្រៀងពិរោះ សុវត្ថិ មុនីនាគ ទទួលបានការចាប់អារម្មណ៍ខ្លាំងពីយុវវ័យដែលជាអ្នកគាំទ្រខ្លួន។ មិនតែប៉ុណ្ណោះ មានយកវីដេអូនៃស្ទីលរាំរបស់កំលោះសង្ហារូបនេះ ទៅ Reaction ទៀតផង។
បច្ចុប្បន្ន សុវត្ថិ មុនីនាគ ក៏កំពុងមានប្រជាប្រិយមិនធម្មតាដែរ ក្នុងបេះដូងយុវវ័យ ហើយសូម្បីតែលជាអ្នកគាំទ្រឪពុកខ្លូន ក៏ចាប់អារម្មណ៍នឹងវត្តមានរបស់ សុវត្ថិ មុនីនាគ ផងដែរ តាមរយៈការបង្ហើបសកម្មភាព MV ប៉ុន្មានបទ ដែលសុទ្ធសឹងជាចម្រៀងផលិតកម្រិតស្តង់ដាអន្តរជាតិ ហើយមានស្ទីលរាំឡូយៗទៀតផង៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៨ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


