ជីវិតកម្សាន្ដ
តាមពិត ឈាង ដាវុធ ធ្លាប់ជាអ្នកចម្រៀងតាមកម្មវិធីមង្គល មុនសាងប្រជាប្រិយភាពក្នុងរឿងអប់រំខ្លី និងអាជីពជាពិធីករ
សាងប្រជាប្រិយភាពច្រើនឆ្នាំ លោក ឈាង ដាវុធ ពិធីករ និងជាអ្នកផលិតរឿងខ្លីៗបែបអប់រំម្នាក់ ដែលតែងត្រូវបានមហាជនស្ងើចសរសើរនូវស្នាដៃនៃការនិពន្ធរបស់លោក ទំនងជាពុំសូវមានអ្នកបានជ្រាបទេថា ក្រៅពីទេពកោសល្យជាពិធីករ និពន្ធនិងដឹកនាំរឿងអប់រំខ្លី លោកក៏ធ្លាប់ជាអ្នកចម្រៀងតាមកម្មវិធីមង្គលផងដែរ។

តាមរយៈសំណេរពីគណនីបណ្តាញទំនាក់ទំនងសង្គម លោក ឈាង ដាវុធ បានទម្លាយអតីតកាលរបស់ខ្លួន មុនពេលមានប្រជាប្រិយដូចបច្ចុប្បន្ន ដោយរៀបរាប់ថា “១២ឆ្នាំមុន ខ្ញុំជាអ្នកចម្រៀងកម្មវិធីមង្គល តែបច្ចុប្បន្នជាពិធីករ និងអ្នកផលិតរឿងខ្លី មានអី ម្យ៉ាងដែរ…”។
ក្រោយការទម្លាយរូបភាព ភ្ជាប់ជាមួយនឹងសំណេរនេះ អ្នកគាំទ្រលោកបានបង្ហាញការភ្ញាក់ផ្អើលនូវរូបសម្រស់លោកកាលពីមុន និងទើបតែបានដឹងថា ក្រៅពីទេពកោសល្យជាពិធីករ និងផលិតរឿង លោកនៅចេះច្រៀងថែមទៀត។

គួរជម្រាបថា តាមរយៈស្នាដៃរឿងខ្លីបែបអប់រំជាច្រើនរបស់ លោក ឈាង ដាវុធ គឺពិតជាទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជន ពិសេសយុវវ័យ ក៏ព្រោះតែរាល់សាច់រឿងនីមួយៗដែលលោកនិពន្ធឡើងមក សុទ្ធតែមានអត្ថន័យល្អ ហើយថែមទាំងពូកែក្នុងការរើសតួសម្ដែងឱ្យស័ក្តិសមជាមួយតួអង្គនៅក្នុងសាច់រឿងថែមទៀត។ ដោយហេតុនេះហើយ ទើបធ្វើឱ្យរឿងពីមួយភាគទៅមួយភាគ កាន់តែល្អមើល ខណៈក្នុងនោះ លោកផ្ទាល់ក៏មានវត្តមានសម្តែងនៅក្នុងសាច់រឿងទាំងនោះផងដែរ៕
-
កីឡា៤ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៤ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
សន្តិសុខសង្គម៦ ថ្ងៃ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានជាតិ៣ ម៉ោង agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


