ជីវិតកម្សាន្ដ
គូម៉ា ថា «បងប្អូនអ្នកគាំទ្រគ្រប់គ្នា គឺជាកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់ខ្ញុំ»
តារាចម្រៀងមនោសញ្ចេតនា លោក គូម៉ា សម្ដែងក្តីរំភើប និងអរគុណដល់អ្នកគាំទ្រដែលស្រលាញ់គាំទ្រចូលចិត្តលោក និងគ្រួសារ ដោយបញ្ជាក់ថា «បងប្អូនអ្នកគាំទ្រគ្រប់គ្នា គឺជាកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់ខ្ញុំ»។

តារាចម្រៀងប្រុស លោក គូម៉ា ក្រោយរៀបអាពាហ៍ពិពាហ៍តាមប្រពៃណីខ្មែរជាមួយ តារាសម្ដែង អ្នកនាង ម៉ៅ គឹមធីតា កាលពីឆ្នាំ ២០២៤ កន្លងទៅ និង ទទួលបានចំណងដៃកូនប្រុសដំបូងម្នាក់នោះ ស្រាប់តែថ្មីៗ នេះ លោកបានបង្ហោះសារតាមរយៈបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ហាក់បារម្ភ និងចោទជាសំនួរទៅកាន់អ្នកគាំទ្រថា «សំនួរមួយនេះ សុំសួរជាពិសេសទៅកាន់ហ្វេនៗ និងអ្នកគាំទ្ររូបខ្ញុំរហូតមក តើអ្នកនៅតែបន្តស្រលាញ់គាំទ្រខ្ញុំបន្តទៀតទេក្នុងអាជីពសិល្បៈរបស់ខ្ញុំ នៅពេលដែលខ្ញុំមានប្រពន្ធមានកូន? ព្រោះគេតែងតែនិយាយថា នៅពេលដែលអ្នកសិល្បៈមានគ្រួសារមានកូននោះ នឹងធ្លាក់ប្រជាប្រិយភាព តើពិតមែនឬទេហ្វេនៗ? តែសម្រាប់ខ្ញុំ គឺចង់បង្ហាញប្រាប់អ្នកគាំទ្រខ្ញុំថា នេះគឺជាគ្រួសាររបស់ខ្ញុំ ហើយអរគុណខ្លាំងបំផុតសម្រាប់អ្នកគាំទ្រខ្ញុំ ដែលគាំទ្រខ្ញុំរហូតមកដល់ខ្ញុំមានថ្ងៃនេះ»។

ក្រោយសួរសំនួរទៅកាន់អ្នកគាំទ្រពាក់ព័ន្ធរឿងនៅពេលដែលលោកមានប្រពន្ធកូន តើមានអ្នកបន្តស្រលាញ់គាំទ្រទៀតទេ? ពេលនេះ តារាចម្រៀង លោក គូម៉ា ហាក់សប្បាយចិត្ត និងសម្តែងក្តីរំភើប ដោយសរសេរសារយ៉ាងដូច្នេះថា «ខ្ញុំបានអានគ្រប់ខមិនរបស់បងប្អូនទាំងអស់គ្នា ក្នុងផុសមួយនេះ ខ្ញុំពិតជារំភើប និងមានក្ដីសុខខ្លាំងណាស់ បងប្អូនអ្នកគាំទ្រគ្រប់គ្នា គឺជាកម្លាំងចិត្តដ៏ធំធេងបំផុតសម្រាប់ខ្ញុំ អរគុណខ្លាំងណាស់ដែលបងប្អូនគ្រប់គ្នាស្រលាញ់គាំទ្រចូលចិត្តខ្ញុំ និងគ្រួសាររបស់ខ្ញុំ»។

គួរជម្រាបថា តារាចម្រៀងប្រុស លោក គូម៉ា និង តារាសម្ដែងវ័យក្មេង អ្នកនាង ម៉ៅ គឹមធីតា បានសម្រេចចិត្តចូលរោងការ កាលពីថ្ងៃទី ៣ ខែឧសភា ឆ្នាំ ២០២៤ កន្លងទៅ បន្ទាប់ពីអ្នកទាំងពីរភ្ជាប់ទំនាក់ទំនងស្នេហ៍ជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំ និង ទទួលបានចំណងដៃកូនប្រុសដំបូងម្នាក់ ឈ្មោះ បូឡា គូម៉ាបាហ៊ូ។

បច្ចុប្បន្ន លោក គូម៉ា តារាចម្រៀងមនោសញ្ចេតនាដែលមានសំនៀងស្រទន់រូបនេះ មិនបានបោះបង់អាជីពសិល្បៈរបស់ខ្លួនឡើយ ពោលនៅតែបន្តបម្រើអារម្មណ៍ទស្សនិកជនតាមរយៈសំនៀងក្នុងបទចម្រៀងថ្មីបន្តបន្ទាប់ទៀត បើទោះបីលោកមានប្រពន្ធកូនក៏ដោយ៕
អត្ថបទ ៖ ពិសី





-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


