Connect with us

ព័ត៌មានជាតិ

លោកបណ្ឌិត ហ៊ឺ វីរៈ ៖ “ខ្មែរមិនដែលមានវប្បធម៌ជេរគ្នាទេ”

បានផុស

នៅ

ក្រោយកើតមានរឿងរ៉ាវនៃសង្គ្រាមផ្លែផ្កាឌឺដងដាក់គ្នា រវាងសិល្បករ រហូតដល់អ្នកគាំទ្រ ខណៈមានទាំងក្រុមអ្នករកលុយតាមអុីនធើណិត បានឆ្លៀតឱកាសកេងប្រយោជន៍ពីបញ្ហាកំពុងផ្ទុះការចាប់អារម្មណ៍នេះថែមទៀត រហូតទាញទាំងគ្រួសារបុគ្គលទៅពាក់ព័ន្ធថែមទៀតនោះ លោកបណ្ឌិត ហុឺ វីរៈ បានចូលរួមជាយោបល់ឱ្យសាធារណជនមានការពិចារណាថា វប្បធម៌ជេរគ្នាជាគំរូមិនល្អក្នុងសង្គមឡើយ។

លោកបណ្ឌិត ហ៊ឺ វីរៈ តំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង និងជាប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្រ្ត នៃសហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងថា ពីគុណតម្លៃនៃការប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គម និងគុណវិបត្តិ បើសិនជាបុគ្គលនោះប្រើប្រាស់មិនត្រូវ។ លោកថា បើយើងប្រើក្នុងផ្លូវត្រូវនឹងផ្តល់ផលវិជ្ជមាន បើប្រើក្នុងផ្លូវខុសនឹងផ្តល់ផលអវិជ្ជមាន បង្កឱ្យមានអសន្តិសុខ អស្ថិរភាព និងអសីលធម៌ក្នុងសង្គមកើនឡើង។

តួយ៉ាង បុគ្គលខ្លះយកបណ្តាញសង្គមជាវេទិកាសម្រាប់ផ្សព្វផ្សាយ (Promote) តាំងនាមខ្លួនឯងជាបុគ្គល(ល្បី)នេះ បុគ្គលនោះ រហូតមានបារមីសណ្ឋិតក្នុងខ្លួន ចាំជាតិ សម្តែងចេញមកដូចអ្នកវិបល្លាសស្មារតី។ ឯបុគ្គលខ្លះទៀត ជ្រើសរើសយកបណ្តាញសង្គមជាវេទិកាកាត់ក្តីដូចតុលាការ ឈ្លោះបរិហារកេរ្តិ៍ ជេរប្រមាថគ្នា ទាំងរឿងគ្រួសារ រឿងផ្ទាល់ខ្លួន និងរឿងដទៃផ្សេងៗទៀត។ លោកថា ការជេរប្រទេចផ្តាសា ហែកហួរគ្នា ក៏ក្លាយជាវប្បធម៌ដ៏អាក្រក់លើបណ្តាញសង្គម ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរយ៉ាងធ្ងន់ធ្ងរក្នុងសង្គមជាតិ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើងាកមកវិស័យសិល្បៈចម្រៀងវិញក៏ដូចគ្នា បណ្តាញសង្គមផ្តល់ផលវិជ្ជមានយ៉ាងច្រើន ហើយជាការកត់សម្កាល់ វិស័យចម្រៀងរ៉េប ហាក់លេចធ្លោជាងគេនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយត្រូវបានគេទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស ខណៈតារាចម្រៀងលេចធ្លោជាងគឺ លោក វណ្ណដា និងលោក ជី ដេវីត ដែលមានសមត្ថភាពខ្ពស់អាចផលិតចម្រៀងប្រកបដោយអត្ថន័យ អត្ថរស និងបញ្ជាក់ពីអត្តសញ្ញាណជាតិខ្មែរផងដែរ។

តែទោះជាបែបនេះ Rapper ទាំងពីរ ក៏មានការឈ្លោះបោះពាក្យសម្តី Diss ឌឺដងដាក់គ្នា ដែលបង្កឱ្យអ្នកគាំទ្រទាំងសងខាងជេរប្រទេចផ្តាសាដាក់គ្នា។ បើទោះនោះ ជាសិល្បៈចម្រៀងប្រភេទរ៉េបរបស់បញ្ចិមប្រទេសក៏ដោយ តែលោកបណ្ឌិតចង់បញ្ជាក់ថា “បរទេសមិនមែនខ្មែរ ខ្មែរក៏មិនមែនបរទេស” បរិបទសង្គមផ្សេងគ្នា។

ទន្ទឹមនេះ លោកបណ្ឌិត បានលើកយកពាក្យស្លោកខ្មែរបុរាណដែលពោលថា “ពុតគ្រូកុំត្រាប់ ច្បាប់គ្រូឱ្យយក” ដោយចង់ឱ្យសាធារណជនមានការពិចារណាឱ្យបានច្រើន ពោលអ្វីល្អយកមកច្នៃឱ្យកាន់តែល្អ ហើយអ្វីអាក្រក់ត្រូវបោះចោល ទើបអាចរីកចម្រើន។ ជាក់ស្តែង ដូចជាចម្រៀងលោក វណ្ណដា (Time to rise) និងចម្រៀងលោក ជីដេវីត (បទមហានគរ) ជាប្រភេទចម្រៀងរ៉េបដែលគ្មានប្រើពាក្យអសុរោះ និងមានអ្នកគាំទ្រច្រើនជាដើម។

បើតាមការសង្កេតរបស់លោកបណ្ឌិត ជម្លោះនេះធ្លាប់កើតឡើងម្តងហើយ តែទើបតែផ្ទុះឡើងជាថ្មីបន្ទាប់ពីបែកធ្លាយវីដេអូ ៣០ វិនាទីរបស់លោកវណ្ណដា។ ជាមួយគ្នានេះ MMO ដែលជាអ្នករកចំណូលតាមរយៈបណ្តាញសង្គមបានទាញប្រយោជន៍ បង្កឱ្យជម្លោះតូចរីកកាន់តែធំឡើងៗ ដោយប្រើប្រាស់ពាក្យផ្លែផ្កា ថែមថយ បញ្ចេញបញ្ចូល ដើម្បីទាក់ទាញឱ្យគេចូលមើលផេករបស់ខ្លួន។ MMO ខ្លះទៀត បាត់បង់សីលធម៌ និងសតិសម្បញ្ញៈជាមនុស្ស អាត្មានិយម មិនមែនជារឿងរបស់ខ្លួនឯងទេ តែប្រើពាក្យដៀល ប្រមាថគេមិនអស់ចិត្ត ទាញក្រុមគ្រួសារគេមិនដឹងអ្វីមកពាក់ព័ន្ធថែមទៀត។ បុគ្គលប្រភេទនេះ គួរត្រូវបានដាក់ទោស និងដាក់ពិន័យឱ្យបានមធ្យ័ត “សម្លាប់មាន់បំភ័យស្វា”។


ជាមួយគ្នានេះ លោកបណ្ឌិត ហ៊ឺ វីរៈ ក៏បានគូសបញ្ជាក់ពីចំណុចល្អរបស់តារារ៉េបល្បីឈ្មោះទាំងពីរដួងដែរថា
តាមរយៈសកម្មភាពជាក់ស្តែងកន្លងមក ឃើញថា លោកជី ដេវីដ ជាសិល្បករដែលរួសរាយរាក់ទាក់ មិនឆ្មើងឆ្មៃ គោរពរៀមច្បងចាស់ព្រឹទ្ធាចារ្យ និងតែងតែសហការគាំទ្រជានិច្ចនូវសកម្មភាពនានារបស់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ដើម្បីលើកតម្កើងវិស័យសិល្បៈវប្បធម៌ខ្មែរឱ្យបានរីកចម្រើន“។ លោករដ្ឋមន្ត្រី ក៏បានសរសើរនូវទឹកចិត្តរបស់លោកជី ដេវីត និងភរិយា ដែលតែងឧបត្ថម្ភដល់សិល្បការិនីផ្នែករបាំអប្សរាកំពុងជួបការលំបាក។

ចំណែក វណ្ណដា លោកបណ្ឌិតលើកឡើងថា “ក៏មិនខុសគ្នាដែរ​ ជាក្មេងដែល​សុភាពរាបសារស្គាល់ចាស់ទុំ​ មិនតម្កេីងខ្លួន​ មិនភ្លេចកំណេីតកេីតជា​ ហេីយថ្មីៗនេះប្អូនក៏បាននាំកិត្តិយសជូនជាតិដ៏ធំធេងតាមរយៈការសម្តែងចម្រៀងនៅក្នុង​អូឡាំពិក​ ២០២៤ នាទីក្រុងប៉ារីស“។

អាស្រ័យហេតុនេះ ក្នុងនាមជាខ្មែរដូចគ្នា លោកមិនចង់ឃើញភាពល្អក់កករក្នុងវិស័យសិល្បៈ ក៏ដូចជាក្នុងសង្គមទេ និងសង្ឃឹមថាអ្នកគាំទ្រទាំងអស់ស្រលាញ់រាប់អានគ្នា បន្តជួយគាំទ្រដល់វិស័យសិល្បៈខ្មែរគ្រប់ទម្រង់ឱ្យបានគង់វង្សរីកចម្រើនរហូតទៅ។ សិល្បៈនៃការចែករំលែក សាមគ្គីភាព សន្តិភាព និងភាតរភាព ជាវប្បធម៌ដ៏ល្អសម្រាប់អនុវត្តក្នុងសង្គមជាតិយើង។ ក្តីស្រលាញ់ ក្តីសង្ឃឹម និងស្នាមញញឹម គួរត្រូវបានផ្តល់ដល់មនុស្សគ្រប់រូបតាមរយៈសិល្បៈនៃការចែករំលែក ប្រៀបដូចផ្ការីកបន្តគ្នាពីមួយទៅមួយជួយបន្សាយក្លិនក្រអូបស្រូបយកភាពកខ្វក់ចេញពីវិស័យសិល្បៈខ្មែរ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២ ម៉ោង មុន

លោក នេត្រ ភក្ត្រា រៀបចំពិធីចម្រើនបុណ្យបារមីរូបបដិមា និងដំឡើងឆ័ត្ររួត ៩ជាន់ ថ្វាយ​ព្រះបរមរូប​ព្រះបាទជ័យ​វរ្ម័នទី៧ នៅសួនច្បារជ័យមង្គល​ព័ត៌មាន

ព័ត៌មានជាតិ៣ ម៉ោង មុន

គណៈកម្មការ​ចំពោះកិច្ច​ប្រយុទ្ធប្រឆាំងការ​ឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​ នៅ​ទូទាំង​ព្រះរាជាណាចក្រកម្ពុជា

ព័ត៌មានជាតិ៣ ម៉ោង មុន

២១ថ្ងៃ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជិត២៣០០នាក់ ពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា

កីឡា៤ ម៉ោង មុន

​កាន់ ស្រីរ័ត្ន​ អំពាវនាវ​មហាជន​ឲ្យ​​ជួយ​គាំទ្រ​ស្ត្រី​រត់​ប្រណាំង​ចម្ងាយ​ឆ្ងាយ​ ២១​ Km​ មិន​សូវ​មាន​អ្នក​លេង​ឡើយ​

សន្តិសុខសង្គម៤ ម៉ោង មុន

កម្លាំង​ចម្រុះ​នៃរដ្ឋបាលរាជធានីភ្នំពេញ ចុះបង្រ្កាប​ទីតាំង​លួច​លាក់​បង្កប់​បទ​ល្មើសអនឡាញ ២ទីតាំង នៅក្នុងខណ្ឌសែនសុខ

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

ថៃ បញ្ជូនក្រុមដោះគ្រាប់បែកមកតំបន់មុំ៣ ដើម្បីប្រមូលព័ស្តុតាងថា ជាមីនថ្មីឬសល់ពីសម័យខ្មែរក្រហម

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ថៃ នៅតែអះអាងថា ទាហានជាន់មីនលើដីខ្លួនឯង ចុះហេតុអ្វីមកចោទកម្ពុជា?

សន្តិសុខសង្គម១២ ម៉ោង មុន

នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចចុះបង្ក្រាប​ហាងលក់សម្លៀកបំពាក់ H Collection  ៣ទីតាំងពាក់ព័ន្ធករណីក្លែងបន្លំម៉ាកយីហោ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ថៃ ស្នើឲ្យកម្ពុជាដោះមីនចាស់ៗ, ចុះហេតុអ្វីថា ទាហានជាន់មីនក្នុងដីថៃ?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រុស្ស៊ី ព្រមានលោកខាងលិចថា ខ្លួននឹងបើកការវាយប្រហារមុន បើចាំបាច់

Sokha Hotels

ព័ត៌មានពេញនិយម