ជីវិតកម្សាន្ដ
លក្ខិណា យ៉ានុត មានអ្នកច្បាស់លាស់ហើយ ខណៈកំពុងរីករាយជុំគ្រួសារក្នុងឱកាសពិធីភ្ជាប់ពាក្យខ្លួនថ្ងៃនេះ
កញ្ញា លក្ខិណា យ៉ានុត អ្នកផលិតមាតិកាផ្សព្វផ្សាយផលិតផលដ៏មានប្រជាប្រិយភាព ដែលគេស្គាល់ថាជាដៃគូសម្តែងជាមួយលោក ភី យ៉ូ បានចូលរោងជ័យហើយនៅថ្ងៃអាទិត្យ ទី១៦ មីនានេះ ក្រោយទើបបង្ហាញមុខគូស្នេហ៍ក្នុងគ្រាទៅលឈុតប្រពៃណីថ្មីៗនេះ។
ក្នុងឱកាសថ្ងៃពិសេសេ របស់អ្នកផលិតមាតិកាផ្សាយផលិតផលដ៏ស្រស់សោភារូបនេះ សាធារណជនជាច្រើនដែលជាអ្នកគាំទ្រកញ្ញា មិនត្រឹមតែសម្តែងកាអបអរប៉ុណ្ណោះទេ ថែមទាំងកោតសរសើរនូវមិត្តភាពរបស់កញ្ញា និងលោក ភី យ៉ូ ដែលល្អនឹងគ្នាមិនថាក្នុងការសម្តែង ឬក្រៅការសម្តែង។ ក្នុងនោះ សូម្បីតែកូនកំលោះ ក៏ចូលរួមលេងសើចស្និលស្នាលជាមួយគ្នាថែមទៀតផង។

ក្រឡេកមកមើលកូនកំលោះរបស់កញ្ញា លក្ខិណា យ៉ានុត ឯណេះវិញ ថ្វីបើមិនបានស្គាល់សាវតារបស់បុរសរូបនេះក៏ដោយ តែសាធារណជនជាច្រើនយល់ថា លោក សុឹម សុខហៃ ទំនងជាមិនមែនជាអ្នកស្ថិតក្នុងរង្វង់សិល្បៈនោះឡើយ។
ចំណែកឯចំពោះដំណឹងនៃថ្ងៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ នៅថ្ងៃណានោះ ក៏ពុំទាន់មានការបញ្ជាក់ឱ្យនៅឡើយដែរ៕




-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


