Connect with us

ជីវិតកម្សាន្ដ

លក្ខិណា​ យ៉ានុត ប្រកាសថា ខ្លួននឹងជួយផ្សព្វផ្សាយផលិតផល​ក្នុងស្រុកឥតគិតថ្លៃ ក្នុងស្មារតីខ្មែរតែមួយ

បានផុស

នៅ

អ្នកផលិតនិងផ្សព្វផ្សាយផលិតផលដ៏មានប្រជាប្រិយ កញ្ញា លក្ខិណា​ យ៉ានុត ដែលមហាជនតែងស្គាល់តាមរយៈមាតិកាកំប្លុកបំប្លែង ដៃគូជាមួយលោក ភីយ៉ូ បានប្រកាឆន្ទៈរបស់ខ្លួនក្នុងស្មារតីខ្មែរតែមួយ ដោយនឹងធ្វើការផ្សព្វផ្សាយឥតគិតថ្លៃ សម្រាប់អ្នកដែលមាន​យីហោផលិតខ្មែរ ផលិតផល​ក្នុងស្រុក​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩មិថុនានេះ លក្ខិណា​ យ៉ានុត បានរៀបរាប់តាមរយៈសារពីគណនីហ្វេសប៊ុកផ្ទាល់ខ្លួនដូច្នេះថា “នាងខ្ញុំ​ លក្ខិណា​ យ៉ានុត​ នឹងធ្វើការប្រម៉ូតជូន​ Free សម្រាប់បងប្អូនដែរមាន​យីហោផលិតខ្មែរ ផលិតផល​ក្នុងស្រុក​ ចែករំលែក​ចេញពីបេះដូង​”។

ការប្រកាសនេះ ត្រូវបានមហាជនចាត់ទុកថា មិនត្រឹមតែជាការរួមចំណែកក្នុងការជួយសង្គមជាតិប៉ុណ្ណោះទេ តែបានជំរុញឱ្យមានការរីកចម្រើនទាំងអស់គ្នា ក្នុងស្មារតីសាមគ្គីភាព ខ្មែរតែមួយ ខ្មែរដើម្បីខ្មែរ ។ ពិសេស ក្នុងកាលៈទេសៈដ៏សំខាន់ ពោលគឺពេលដែលកម្ពុជា កំពុងជំរុញនិងលើកទឹកចិត្តឱ្យផុសផុលប្រើប្រាស់ផលិតផលក្នុងស្រុកទ្វេឡើង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម