ជីវិតកម្សាន្ដ
រោងកុនធំ ៣ ដាស់តឿនអ្នកលួចថតវីដេអូភាពយន្តផ្សាយជាសាធារណៈ បញ្ឈប់ជាបន្ទាន់ ព្រោះបំពានកម្មសិទ្ធិបញ្ញា
ដោយកត់សម្គាល់ឃើញទស្សនិកជន ក៏ដូចជាអ្នកគាំទ្រមួយចំនួនដែលបានចូលទស្សនាបំពានសិទ្ធិ តាមរយ:ការលួចថតជាវីដេអូខ្សែភាពយន្តចាក់បញ្ចាំងនៅតាមរោងកុន ទៅធ្វេីការផ្សព្វផ្សាយនៅលើផេកឬបណ្តាញសង្គមផ្ទាល់ខ្លួននោះ រោងភាពយន្តធំ ៣ ចេញសារក្រើនរំលឹកឱ្យបញ្ឈប់សកម្មភាពនេះ។

ជាក់ស្តែងគេឃើញមានរោងភាពយន្តធំចំនួន ៣ ដែលកំពុងបម្រេីសេវាបញ្ចាំងភាពយន្តខ្មែរនិងបរទេស គឺបានចេញសេចក្តីណែនាំរបស់ខ្លួនទៅដល់ទស្សនិកជនដែលបានចូលទស្សនាភាពយន្តខ្មែរ និងបរទេសគ្រប់ប្រភេទទាំងអស់ឱ្យបញ្ឈប់ការថតជាវីដេអូគ្រប់ភាពយន្តស្របច្បាប់ទាំងអស់ ដែលបានទស្សនាធ្វេីការផ្សព្វផ្សាយជាសាធារណៈ តាមបណ្តាញសង្គមគ្រប់ប្រភេទទាំងអស់ ដោយហេតុថា ការថតបង្ហោះជាអំពេីខុសច្បាប់ និងរំលោភលេីកម្មសិទ្ធិបញ្ញានិងសិទ្ធិប្រហាក់ប្រហែល ។
តាមរយៈសំណេរលើផេកផ្លូវការ Legend Cinemas បានរៀបរាប់ថា “សួស្ដីអ្នកគាំទ្រលេជេនជាទីស្រឡាញ់ទាំងអស់គ្នា អរគុណចំពោះការស្រឡាញ់គាំទ្ររោងភាពយន្ដលេជេន និងរឿង “ភ្លើងឆេះក្លឹបក្រោមដី” យ៉ាងច្រើនកុះករ ប៉ុន្តែពួកយើងសុំចិត្តទស្សនិកជនទាំងអស់គ្នា ដែលបានមកទស្សនាសូមកុំថតរូបភាព ឬវីដេអូផ្សេងៗអំឡុងពេលចាក់បញ្ចាំងរឿងមកផ្សព្វផ្សាយតាមប្រព័ន្ធអុីធើណេតជាសាធារណៈ”។

ជាមួយគ្នានេះ រោងភាពយន្ត major cineplex បានសំណូមពរដល់អ្នកនិយមទស្សនាភាពយន្ត កុំថតរាល់រឿងដែលបានទស្សនាហើយចែករំលែកលើប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ ព្រោះនោះជាទង្វើខុសច្បាប់។ ដោយហេតុនេះ Major ស្នើដល់អ្នកទស្សនា ចូលរួមបញ្ចេញការពេញចិត្តតាមរយៈខមិន ឬ rate លើ Post រឿងដែលបានផ្សាយ ជៀសវាង spoil រឿង។

ដោយឡែក Prime Cineplex Cambodia ក្រើនរំលឹកទាក់ទងនឹងកម្មសិទ្ធិបញ្ញាផងដែរ និងសង្កត់ធ្ងន់ថា ការលក់សំបុត្រកុន គឺសម្រាប់ការចូលទស្សនា ពុំមែនសម្រាប់បើកទ្វារឱ្យចូលថតចម្លង ទៅចែករំលែកលើប្រព័ន្ធផ្សព្វផ្សាយសង្គមនោះឡើយ។
ទន្ទឹមនេះ ផេកផ្លូវការរោងភាពយន្តក៏ស្នើឱ្យអ្នកចូលទស្សនា ស្វែងយល់ពីគុណតម្លៃនៃការងារផលិត ដោយគោរពកម្មសិទ្ធិបញ្ញា ព្រោះការថតចម្លង ជាទង្វើខុសច្បាប់។ ក្នុងនោះ រោងភាពយន្តដាស់តឿនដល់អ្នកលួចចម្លងដែរថា បើក្រុមការងាររោងភាពយន្តផ្ទាល់ ចាប់បានអ្នកកំពុងថត គឺតម្រូវឱ្យលុបចោល ហើយបើមានការខូចខាតអ្វីនោះ គឺទទួលខុសត្រូវនោះឡើយ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


