ជីវិតកម្សាន្ដ
តារាឆ្នើមតៃវ៉ាន់ Ning Chang ខាតឡុងចុងអស់រាប់លានដុល្លារ ពេលផ្សារហ៊ុនធ្លាក់ថ្លៃ
បន្ទាប់ពីលេចធ្លាយព័ត៌មានអំពីតារាស្រីដ៏ល្បីមួយរូបខាតលុយរាប់លានដុល្លារ ដោយសារផ្សារហ៊ុនធ្លាក់ចុះយ៉ាងគំហុកនោះ អ្នកលេងបណ្តាញសង្គមអនឡាញក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានបង្កើនការជជែកដេញដោលគ្នា និង បានដាក់ការសន្និដ្ឋានថា «គ្មាននរណាក្រៅពី Ning Chang» ជាតារាស្រីដ៏មានមុខមាត់ដែលទស្សនិកជនធ្លាប់ស្គាល់តាមរយៈតួសម្តែងដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងរឿងភាគរឿង «The Empress of China»។

សេចក្តីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយតៃវ៉ាន់ កាលពីថ្ងៃទី៧ខែមេសា ឆ្នាំ២០២៥ លេខកូដភាគហ៊ុនដែល តារាស្រីដ៏ប្រិមប្រិយ រៀមច្បងបានវិនិយោគភ្លាមៗស្រាប់តែធ្លាក់ចុះយ៉ាងខ្លាំង។ កាលពីក្នុងឆ្នាំ ២០២២ តារាស្រីរូបនេះបានចំណាយប្រាក់ជាង ៦០លានដុល្លាតៃវ៉ាន់ (១៨ម៉ឺនដុល្លារ) ដើម្បីទិញភាគហ៊ុននៅក្នុងផ្សារហ៊ុន ដោយរំពឹងថា នឹងទទួលបានប្រាក់ចំណេញដ៏កាក់កបលើសពី១០០លាន។
ថ្វីដ្បិតតែមិនទាន់បាត់លុយទាំងស្រុង ប៉ុន្តែប្រាក់ចំណេញក្នុងក្តីស្រមៃរបស់នាងបានរលាយអស់គ្មានសល់ដែលធ្វើឲ្យមហាជនមានការសោកស្តាយជំនួសតារាដែលមានទេពកោសល្យ និងស្រស់ស្អាតម្នាក់ប្រចាំប្រទេសចិន។
ទោះជាយ៉ាងណា ជាការឆ្លើយតបទៅនឹងការព្រួយបារម្ភរបស់សាធារណៈជន ក្រុមហ៊ុនដែលមានកិច្ចសន្យាគ្រប់គ្រងតួស្រីក្នុងរឿងភាគបុរាណនេះ បានត្រឹមតែឆ្លើយតបយ៉ាងខ្លីថា «ការវិនិយោគគឺជាជម្រើសផ្ទាល់ខ្លួន ក្រុមហ៊ុនមិនអាចជ្រៀតជ្រែកឡើយ។ អរគុណអ្នកទាំងអស់គ្នាសម្រាប់ការព្រួយបារម្ភរបស់អ្នក»។
Ning Chang ឬមានឈ្មោះពិតថា Janine Chang គឺជាតារាស្រីចាយសម្រស់ដែលទស្សនិកជននិយមពេញចិត្តនិងស្រលាញ់បំផុតលើកញ្ចក់ទូរទស្សន៍ចិន។ នាងមិនត្រឹមតែលេចធ្លោជាមួយនឹងសម្រស់ដ៏ឆើតឆាយប៉ុណ្ណោះទេ នាងក៏មានប្រវត្តិអប់រំដ៏គួរឲ្យចាប់អារម្មណ៍ដែលបានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតផ្នែកច្បាប់ ពីសាកលវិទ្យាល័យ Chung Cheng ជាសាលាដ៏មានកិត្យានុភាពបំផុតមួយនៅតៃវ៉ាន់ ។
មិនត្រឹមតែបុណ្ណឹងនោះទេ តារាស្រីកើតក្នុងឆ្នាំ១៩៨២ ទទួលបានភាពល្បីល្បាញលឿនរហ័ស ដោយសារភាពទន់ភ្លន់ សម្រស់ដ៏បរិសុទ្ធ និងស្ទីលសម្ដែងបែបធម្មជាតិដ៏ទំនើបរបស់នាង។ ជាពិសេសថែមទៀត នាងគឺជាតារាតៃវ៉ាន់ដែលពុំធ្លាប់មានរឿងអាស្រូវជាប់កាយ និងបានយកឈ្នះទស្សនិកជនដោយវិជ្ជាជីវៈ ទេពកោសល្យ និងរូបភាពដ៏ស្រស់បំព្រង។ ដូច្នេះហើយ ឧបទ្ទវហេតុខាតបង់ហិរញ្ញវត្ថុនេះ បានធ្វើឲ្យអ្នកគាំទ្រកាន់តែព្រួយបារម្ភ និងសម្ដែងការអាណិតអាសូដល់តារាស្រីជាពន់ពេក។

យ៉ាងណាមិញ ទោះបីជាការវិនិយោគរាប់សិបលានដុល្លារ បានកាត់បន្ថយប្រាក់ចំណេញ ដែលជាអ្វីដែលគ្មាននរណាម្នាក់ចង់បានក៏ដោយ ក៏អ្នកគាំទ្រនៅតែជឿជាក់ថា ជាមួយនឹងភាពក្លាហាន និងភាពវៃឆ្លាតរបស់ Ning Chang នឹងអាចយកឈ្នះព្យុះនេះក្នុងពេលឆាប់ៗនេះ។ នាងមិនត្រឹមតែជាតារាសម្តែងដែលមានទេពកោសល្យប៉ុណ្ណោះទេ ប៉ុន្តែក៏ជានិមិត្តរូបនៃស្ត្រីសម័យទំនើបដែលឯករាជ្យភាព និងរឹងមាំ ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ជិត៤០ឆ្នាំទៅហើយ តួស្រីក្នុងរឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» នៅតែរក្សាសម្រស់ដ៏ផូរផង់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


