ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំងតៃវ៉ាន់ទៅចិន ព្រោះចង់ផ្សះផ្សា«សន្តិភាព» ប៉ុន្តែក៏អាចធ្វើឲ្យតៃវ៉ាន់កាន់តែឯកោ
ខណៈពិភពលោកកំពុងមានភាពតានតឹងខ្លាំងឡើង ប្រទេសមួយចំនួនដែលមានឥទ្ធិពលកំពុងបន្តដុះខាត់ និងបង្កើតសមត្ថភាពផ្នែកយោធា ឯប្រទេសដទៃទៀតកំពុងសម្តែងភាពស្និទ្ធស្នាលដាក់គ្នាវិញ។ ជាក់ស្តែងមេដឹកនាំបក្សប្រឆាំងដ៏សំខាន់របស់តៃវ៉ាន់ធ្វើដំណើរទស្សនកិច្ចដ៏កម្រមួយទៅកាន់ប្រទេសចិននៅថ្ងៃអង្គារ ថ្ងៃទី៧ ខែមេសា ឆ្នាំ ២០២៦ ដោយទីក្រុងប៉េកាំងរំពឹងថា នឹងប្រើប្រាស់ដំណើរទស្សនកិច្ចខាងលើ ដើម្បីបង្កើនឥទ្ធិពលលើកោះប្រជាធិបតេយ្យមួយនេះ។
យោងតាមសារព័ត៌មាន The Strait Times ផ្សាយថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៦ លោកស្រី Cheng Li-wun ប្រធានគណ Kuomintang (KMT) ជាអ្នកនយោបាយដំបូងគេដែលធ្វើដំណើរទៅកាន់ប្រទេសចិនក្នុងរយៈពេលជាងមួយទសវត្សរ៍។ លោកស្រីលើកឡើងថា ខ្លួនចង់ជួបជាមួយប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដើម្បីកសាងសន្តិភាពឆ្លងកាត់ច្រកសមុទ្រ។

យ៉ាងណាមន្ត្រីនិងអ្នកជំនាញតៃវ៉ាន់លើកឡើងថា លោក ស៊ី មើលឃើញឱកាសដើម្បីពង្រឹងជំហររបស់លោកស្រី Cheng ក្នុងគណបក្ស KMT និងរារាំងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឱ្យតៃវ៉ាន់បន្ថែមទៀត។
គណបក្ស KMT បានធ្វើការតស៊ូមតិជាយូរមកហើយសម្រាប់ទំនាក់ទំនងជិតស្និទ្ធជាមួយប្រទេសចិនដែលអះអាងថាតៃវ៉ាន់ជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមកំហែងប្រើកម្លាំងយោធាដើម្បីដណ្តើមយកវិញ។ ប៉ុន្តែការឡើងកាន់តំណែងរបស់ លោកស្រី Cheng ដោយមិននឹកស្មានដល់ជាប្រធានគណបក្ស KMT ទទួលបានការអបអរសាទរពីលោក ស៊ី ក្នុងខែតុលា តែមានអ្នករិះគន់ រួមទាំងមន្រ្តីក្នុងគណបក្សផងដែរ ចោទថាគាំទ្រចិនខ្លាំងពេក។
ដំណើរទស្សនកិច្ចរបស់ លោកស្រី Cheng កើតឡើងពេលសហរដ្ឋអាមេរិក ដែលជាអ្នកគាំទ្រសន្តិសុខដ៏សំខាន់បំផុតរបស់តៃវ៉ាន់ បង្កើនសម្ពាធលើសមាជិកសភាប្រឆាំងតៃវ៉ាន់ឱ្យអនុម័តសំណើសម្រាប់ការទិញសម្ភារៈការពារជាតិ រួមទាំងអាវុធអាមេរិករាប់ពាន់លានដុល្លារ ដើម្បីទប់ស្កាត់ការវាយប្រហារដែលអាចកើតមានពីចិន។
មេដឹកនាំគណបក្ស KMT បានរិះគន់ផែនការទឹកប្រាក់ចំនួន ៣៩ប៊ីលានដុល្លាររបស់រដ្ឋាភិបាលតៃវ៉ាន់ កំពុងប្រឈមមុខនឹងការបែកបាក់កាន់តែខ្លាំងក្នុងគណបក្សរបស់ខ្លួន ទប់ទល់នឹងការគំរាមកំហែងផ្នែកយោធារបស់ចិន។ មិនតែប៉ុណ្ណោះ ទីក្រុងប៉េកាំងមើលឃើញពីតម្រូវការនៃការជួយសង្គ្រោះលោកស្រី Cheng Li-wun ពីវិបត្តិអំណាច។ នេះបើយោងតាមលោក Albert Tzeng អតីតទីប្រឹក្សាគណបក្ស KMT ប្រាប់សារព័ត៌មាន AFP ។
លោក Tzeng និយាយថា៖ « ការគាំទ្ររបស់លោក ស៊ី ចំពោះលោកស្រី Cheng នឹងធ្វើឱ្យអ្នករិះគន់របស់នាងមានការប្រុងប្រយ័ត្នក្នុងការវាយប្រហារ។ ហើយលោក ស៊ី បានភ្ជាប់តៃវ៉ាន់ទៅនឹងចក្ខុវិស័យរបស់លោកពីការរស់ឡើងវិញដ៏អស្ចារ្យរបស់ប្រជាជាតិចិន ដែលអាចបង្ហាញថាទីក្រុងប៉េកាំងមិនបាត់បង់តៃវ៉ាន់ទាំងស្រុងទៅសហរដ្ឋអាមេរិកទេ»។
ស្ថាប័នគោលនយោបាយកំពូលរបស់តៃវ៉ាន់ព្រមានថា៖ « ទីក្រុងប៉េកាំងបានកោះហៅលោកស្រី Cheng ក្នុងគោលបំណងកាត់ផ្តាច់ការទិញសម្ភារៈយោធាពីសហរដ្ឋអាមេរិកនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសដទៃទៀត»។
អ្នកនាំពាក្យក្រុមប្រឹក្សាកិច្ចការដីគោក លោក Liang Wen-chieh និយាយកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សរុបមក ចេតនារបស់ទីក្រុងប៉េកាំងគឺធ្វើឱ្យបញ្ហាឆ្លងច្រកសមុទ្រមានលក្ខណៈផ្ទៃក្នុង ដោយចាត់ទុកវាជាបញ្ហាក្នុងស្រុករបស់ចិន និងហាមឃាត់ការជ្រៀតជ្រែកពីបរទេស» ។
យ៉ាងណាលោកស្រី Cheng បានវាយបកវិញដោយនិយាយថា៖ «ដំណើរទស្សនកិច្ចនេះគឺសម្រាប់សន្តិភាពនិងស្ថិរភាពឆ្លងច្រកសមុទ្រទាំងស្រុង! ដូច្នេះវាមិនទាក់ទងនឹងការទិញអាវុធឬបញ្ហាផ្សេងទៀតទេ»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


