ជីវិតកម្សាន្ដ
ជិត៤០ឆ្នាំទៅហើយ តួស្រីក្នុងរឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» នៅតែរក្សាសម្រស់ដ៏ផូរផង់
តារាស្រីចាស់វស្សាដ៏ល្បីល្បាញ Zhu Lin ដែលធ្លាប់ចូលរួមសម្ដែងក្នុងរឿងភាគចិនដ៏ល្បីល្បាញនិងពេញនិយម ក្រោមចំណងជើងថា «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង ឬ Journey to the West 1986» កាលពេលថ្មីៗនេះ បានបង្ហាញខ្លួននៅទីតាំងបុរាណដ្ឋានក្នុងទីក្រុងបុរាណ Luoyang។ នាពេលនោះ តារាស្រីរូបស្រស់នេះ បានជួបសំណេះសំណាល និងថតរូបអនុស្សាវរីយ៍ជាមួយតារាសម្តែងប្រុសដ៏ល្បីដែលសម្តែងជាតួអង្គព្រះសង្ឃ។

បើទោះជាតួចិនរូបនេះមានវ័យដល់ទៅ៧៣ឆ្នាំទៅហើយក៏មែនពិតមែន ក៏ប៉ុន្តែនិយាយពីសម្រស់វិញ តារាស្រីរូបនេះនៅតែទទួលបានការសរសើរថា «នៅក្មេងជាងវ័យ ស្បែកសរលោងខ្ចី ភ្លឺថ្លា រួមជាមួយរាងកាយស្គមស្តើង (Slim) ដំណើរត្រង់ភ្លើង និងអាកប្បកិរិយាទន់ភ្លន់ រហ័សរហួន ដូចមានតាំងពីវ័យជំទង់ដូច្នោះដែរ។
ថ្វីដ្បិតតែខកខានបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍អស់រយៈពេលជាច្រើនឆ្នាំក៏ដោយ ប៉ុន្តែតួនាទីរបស់គាត់ជាមហាក្សត្រិយានីនៃនគរ Liang ខាងលិច ក្នុងរឿង «Journey to the West» នៅតែជាតួអង្គរឿងព្រេងនិទាន ស្ថិតក្នុងបេះដូងទស្សនិកជនមកទល់សព្វថ្ងៃ។ ជាពិសេស ទោះជាពេលវេលាកន្លងហួសជិត៤០ឆ្នាំហើយក្ដី ក៏តារាស្រីនៅតែទទួលបានការសរសើរពីសម្រស់ក្មេងជាងវ័យ និងមានសាច់ចាំផូផង់ជាទីពេញចិត្តពីសំណាក់ទស្សនិកជនទាំងប្រុសស្រី។
ដោយឡែក នៅក្នុងការស្ទង់មតិជាច្រើននៅលើបណ្តាញទំនាក់ទំនងសង្គមកាលពីប៉ុន្មានថ្ងៃនេះ នៅពេលដែលបោះឆ្នោតជ្រើសរើសតារាស្រីប្រវត្តិសាស្ត្រដ៏ស្រស់ស្អាតបំផុត Zhu Lin តែងតែឈរនៅកំពូលជាមួយ Chen Hong និង Jiang Qinqin។ ទស្សនិកជនសរសើរតារាស្រីរូបនេះថាមានចរិតសុភាពរាបសារ សម្រស់វិញដូចផុសចេញពីផ្ទាំងគំនូរបុរាណចឹង។ ដូច្នេះហើយទើបធ្វើឲ្យកេរ្តិ៍ឈ្មោះរបស់តារាចិនជំនាន់ចាស់រូបនេះ មិនមានការថយចុះសូម្បីតែបន្តិចណាឡើយ។
យោងតាមអ្នកផលិតភាពយន្តនិងអ្នកដឹកនាំរឿងគឺលោកស្រី Jie Yang ធ្លាប់បាននិយាយថា ដើម្បីជ្រើសរើសមនុស្សឲ្យដើរតួជាស្តេចស្រី គាត់ត្រូវគិតគូរពីសម្រស់មនុស្សពីបុរាណយ៉ាងមត់ចត់បំផុត។ ដូច្នេះហើយ តារាស្រីដែលគាត់ចង់ស្វែងរក បន្ថែមពីលើសម្រស់ដ៏ស្រស់សោភារបស់ម្ចាស់ក្សត្រី ក៏ត្រូវមានមន្តស្នេហ៍ ទន់ភ្លន់ ក្រសែភ្នែកមុតផងដែរ ដែលទាំងអស់នេះគឺតួស្រី Zhu Lin មានទាំងអស់។ នាងស្ថិតនៅក្នុងចំណោមនារីដ៏ស្រស់ស្អាតរបស់ភាពយន្ត «Journey to the West» និងត្រូវបានគេចាត់ទុកថា ជានារីស្អាតបំផុតក្នុងរឿងភាគមួយនេះ។

ទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីភាពយន្ត «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» តារាស្រីរូបស្រស់ Zhou Lin ក៏បានចូលរួមសម្ដែងនៅក្នុងខ្សែភាពយន្តល្បីៗមួយចំនួនទៀត ដូចជា Far from War 1987, Kai xuan zai zi ye និង 33 Postcards។ មិនត្រឹមតែប៉ុណ្ណោះ កំពូលតារាស្រីកំពូលសម្រស់នេះ ត្រូវបានគេទទួលស្គាល់ថា ជាតារាសម្តែងលំដាប់ទីមួយក្នុងប្រទេសចិន សមាជិកនៃសមាគមភាពយន្តចិន និងជាសមាជិកនៃសមាគមសិល្បៈសម្តែងភាពយន្តចិន៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖រឿង «យុទ្ធសិល្ប៍ស៊ុនអ៊ូខុង» ឆ្នាំ១៩៨៦ ល្បីល្បាញទូទាំងពិភពលោក តែការពិតផ្ទុករឿងអាស្រូវជាច្រើន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក Vance ថា ការចរចាជាមួយអ៊ីរ៉ង់ រីកចម្រើនខ្លះៗហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក រូប៊ីយ៉ូ ជាប់ក្នុងបញ្ជីទណ្ឌកម្មចិន ចុះហេតុអ្វីបានអាចអមដំណើរ ត្រាំ ក្នុងក្រុងប៉េកាំង?
-
សន្តិសុខសង្គម៧ ថ្ងៃ agoសង្ស័យភ្លើងប្រច័ណ្ឌ ស្រីស្រលាញ់ស្រីយកកាំបិតចុងស្រួចអារកជនរងគ្រោះបណ្ដាលឲ្យស្លាប់ រួចរត់គេចខ្លួនបានជាង៧ម៉ាង
-
កីឡា៥ ថ្ងៃ agoក្រុមកីឡាបាល់បោះ បាល់ទាត់លើតុ រីករាយចំពោះការចូលរួមកាន់តែច្រើនពីវិស័យឯកជនមកលើកីឡានៅកម្ពុជា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoផ្លូវបុរាណចំនួន ៧ ខ្សែ អ្នកស្រាវជ្រាវរកឃើញសាងសង់ភ្ជាប់ពីរាជធានីអង្គរទៅតំបន់ឆ្ងាយៗដែនដីអាណាចក្រខ្មែរ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបំពេញលក្ខខណ្ឌយ៉ាងហោចណាស់ ១ ក្នុងចំណោម ១០ ទើបអាចចុះបញ្ជីក្នុងសម្បត្តិបេតិកភណ្ឌពិភពលោក


