ជីវិតកម្សាន្ដ
ឈិនឡុង ទម្លាយជាសាធារណៈថា ខ្លួនមានជំងឺពិបាកផ្ចង់អារម្មណ៍ខ្លាំង
នៅក្នុងវីដេអូដំបូងដែលបានបង្ហោះនៅលើវេទិកា Xiaohongshu តារាក្បាច់គុន Jackie Chan ឬតួឈិនឡុង បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង នៅពេលដែលលោកបានចោទសួរខ្លួនឯងថា «តើមនុស្សដែលមានជំងឺខ្វះការយកចិត្តទុកដាក់/ជំងឺហួសប្រមាណ (ADHD) ដូចខ្ញុំអាចផ្តោតអារម្មណ៍យ៉ាងដូចម្តេច?»
យ៉ាងណា នេះជាពេលវេលាដ៏កម្រមួយសម្រាប់តារាសម្តែងក្នុងការលើកឡើងជាសាធារណៈ អំពីស្ថានភាពសុខភាពផ្ទាល់ខ្លួនរបស់គាត់ ដោយទទួលស្គាល់ពីការលំបាកក្នុងការរក្សាការផ្តោតអារម្មណ៍ បណ្តាលមកពីរោគសញ្ញាពិបាកផ្ចង់អារម្មណ៍អភិវឌ្ឍន៍សរសៃប្រសាទនេះ។

ការបង្ហាញអំពីជំងឺរបស់ស្តេចគុងហ្វូ ភ្លាមៗបានទាក់ទាញចំណាប់អារម្មណ៍យ៉ាងខ្លាំងពីមតិសាធារណៈចិន។ អ្នកទស្សនាជាច្រើនជឿថា ការពិតដែលថាតារាលំដាប់ពិភពលោកបើកចំហអំពី ADHD មានអត្ថន័យវិជ្ជមាន ដែលជួយសហគមន៍ឲ្យយល់ និងយល់ចិត្តកាន់តែច្រើនជាមួយមនុស្សដែលកំពុងជួបប្រទះឧបសគ្គផ្លូវចិត្តស្រដៀងគ្នា។
ADHD គឺជាជំងឺពិបាកទប់អារម្មណ៍ឲ្យហ្នឹងហ្នរ វាអភិវឌ្ឍន៍សរសៃប្រសាទរ៉ាំរ៉ៃ ដែលត្រូវបានកំណត់លក្ខណៈដោយការលំបាកក្នុងការរក្សាការផ្តោតអារម្មណ៍ សកម្មភាពហួសហេតុ និងអាកប្បកិរិយាមិនប្រុងប្រយ័ត្ន។ ទោះបីជាជាធម្មតាត្រូវបានគេធ្វើរោគវិនិច្ឆ័យចំពោះកុមារក៏ដោយ រោគសញ្ញាទាំងនេះអាចមានរយៈពេលរហូតដល់ពេញវ័យ ដោយរំខានដល់ការសិក្សា ការងារ និងទំនាក់ទំនងសង្គម។ ចំពោះមនុស្សពេញវ័យ ADHD ជារឿយៗបង្ហាញជាជំនាញគ្រប់គ្រងពេលវេលាមិនល្អ ភ្លេចភ្លាំង ពិបាកគ្រប់គ្រងអារម្មណ៍ ឬការថប់បារម្ភ។
មិនមានវិធីព្យាបាលជំងឺ ADHD ទេ ប៉ុន្តែការព្យាបាលអាចជួយគ្រប់គ្រងរោគសញ្ញាបាន។ ទម្លាប់អន្តរាគមន៍ស្តង់ដារជាធម្មតារួមបញ្ចូលគ្នានូវថ្នាំ ការព្យាបាលដោយអាកប្បកិរិយា ការប្រឹក្សាផ្លូវចិត្ត និងការផ្លាស់ប្តូររបៀបរស់នៅ។ យោងតាមស្ថិតិពីសហព័ន្ធ ADHD ពិភពលោក អត្រាកើតជំងឺនេះត្រូវបានប៉ាន់ប្រមាណថាមានចំនួន ៥.៩% ចំពោះក្មេងជំទង់ និង ២.៥% ចំពោះមនុស្សពេញវ័យ (ស្មើនឹងមនុស្សរាប់រយលាននាក់)។
ទោះបីជាគាត់បានលះបង់ពេលវេលាជាង ៦០ ឆ្នាំចំពោះភាពយន្ត ហើយត្រូវបានចាត់ទុកថាជា ជាតួអង្គអង់អាចដ៏អស្ចារ្យនៃឧស្សាហកម្មកម្សាន្តក៏ដោយ ក៏ Jackie ទទួលស្គាល់ថាគាត់គ្រាន់តែជាអ្នកចំណូលថ្មីនៅលើបណ្តាញសង្គមប៉ុណ្ណោះ។ វីដេអូដែលចេញផ្សាយរយៈពេលពីរបីនាទីបានរួមបញ្ចូលពេលវេលាប្រចាំថ្ងៃដ៏ស្រស់បំព្រងរបស់គាត់ យ៉ាងប៉ិនប្រសប់ ដូចជាការថែរក្សាដើមឈើ ការអនុវត្តការហាត់ប្រាណ ច្រៀង និងធ្វើដំណើរ។

ខុសពីរូបភាពដ៏គួរឲ្យចាប់អារម្មណ៍នៅក្នុងខ្សែភាពយន្តសកម្មភាព ឈិនឡុងបង្ហាញពីផ្នែកកំប្លែង និងជិតស្និទ្ធតាមរយៈសកម្មភាពជាមួយអ្នកគាំទ្រ។ គាត់បានស្នើសុំសហគមន៍អនឡាញសម្រាប់ដំបូន្មានអំពីកន្លែងញ៉ាំអាហារឆ្ងាញ់ៗ ឬគន្លឹះថតរូបដើម្បីធ្វើឲ្យមុខរបស់គាត់មើលទៅស្លីមជាងមុន។ ភាពវៃឆ្លាតរបស់តារាសម្តែង បានជួយគណនីនេះទាក់ទាញអ្នកតាមដានជាង ១០០,០០០ នាក់បន្ទាប់ពីបើកដំណើរការបានត្រឹមតែប៉ុន្មានម៉ោងប៉ុណ្ណោះ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអានខាងក្រោមនេះ៖
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


