ជីវិតកម្សាន្ដ
តារាសម្តែងជើងចាស់លោក ចាន់ រិទ្ធមេធានី ទទួលបានការឧបត្ថម្ភពីកំពូលតារាចម្រៀង ខេមរ: សិរីមន្ត
បន្ទាប់ពីទទួលដំណឹងនៃការធ្លាក់ខ្លួនឈឺពីសំណាក់តារាសម្តែងជើងចាស់លោក ចាន់ រិទ្ធមេធានី កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត បានសម្រេចឧបត្ថម្ភនៅសម្ភារ:បរិភោគនិងថវិការមួយចំនួនដល់តារាជើងចាស់រូបនេះ។

តារាចម្រៀងមានងារជាឧកញ៉ា ខេមរ: សិរីមន្ត បានឱ្យដឹងថាព្រោះតែក្តីអាណិតនិងការស្រលាញ់ចំពោះសិល្បកររៀមច្បង ដែលកំពុងជួបការលំបាក និងខ្វះខាតសម្រាប់ជីវភាពប្រចាំថ្ងៃទើបលោកបានអញ្ជើញលោក ចាន់ រិទ្ធមេធានី មកជួបដោយផ្ទាល់ដើម្បីឧបត្ថម្ភថវិកា និងសម្ភារ:ខ្លះជួយសម្រួលបន្ទុកក្នុងការចិញ្ចឹមជីវិត។
លោក ខេមរ: សិរីមន្ត បានបន្តថា “ដោយក្តីគោរពស្រ ឡាញ់ចំពោះសិល្បករាមច្បងបង «ចាន់ រិទ្ធមេធានី» ដែលបងមានបញ្ហាសុខភាព និងបញ្ហាជីវភាពប្អូនចូលរួមបងបានដោះស្រាយបញ្ហាជីវភាពបានមួយរយៈដែរបើបងប្អូនសិល្បៈករណាចង់ជួយគាត់អាចជួយបានក្នុងនាមជាខ្មែរដូចគ្នា”។
ជាមួយគ្នានេះ តារាសម្តែងលោក ចាន់ រិទ្ធមេធានី បានបង្ហាញអារម្មណ៍រំភើបនិងអរគុណចំពោះការជួយពីសំណាក់កំពូលតារាចម្រៀងលោក ខេមរ: សិរីមន្ត ផងដែរ ដែលបានជួយថវិការនិងសម្ភារ:មានដូចជា, អង្ករ ,ត្រខ និងទឹកស៊ីអ៊ៀវដើម។
គួររំលឹកថាលោក ចាន់ រិទ្ធមេធានី ធ្លាប់ផ្តល់បទសម្ភាសកន្លងមកថា សព្វថ្ងៃក្រៅពីបាត់បង់អាជីពសិល្ប: លោកប្រកបរបររត់ Passapp ដើម្បីចិញ្ចឹមជីវិត និងត្រូវទិញថ្នាំលេបជាប្រចាំថ្ងៃ ចំណែកឯរឿងគ្រួសារក៏បានចែកផ្លូវគ្នារស់នៅរៀងខ្លួនដោយលោកមិនចង់ឱ្យអតីតភរិយាពិបាកជាមួយលោក ដូច្នេះហើយទើបលោកសម្រេចចិត្តសុំចុះចេញតែម្តង៕ អត្ថបទ៖ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


