ជីវិតកម្សាន្ដ
នាយ ឆាង តស៊ូលើគ្រែពេទ្យប្រហែល ១ឆ្នាំ នៅតែមិនរួចរស់ជីវិត ខណៈគ្រួសារក៏ទីទាល់ខ្វះខាតថវិកាធ្វើបុណ្យ
នេះជាថ្ងៃគម្រប់ខួប ១ឆ្នាំ ដែលនាយឆាងបានចេញពីពេទ្យ ហើយថ្ងៃនេះក៏នាយបានលាចាកលោកផងដែរ ដោយសារជំងឺស្ទះសសៃឈាមបេះដូង។ នេះបើតាមការបញ្ជាក់ពីគណនីហ្វេសប៊ុករបស់លោក ខាន់ ចាន់សុផល ។

ប្រហែល ១ឆ្នាំមុន ពោលគឺក្រោយសមាជិកក្រុមយក្សម្នាក់ទៀតទទួលមរណភាពមិនដល់ ១សប្តាហ៍ផង នាយឆាង ក៏ធ្លាក់ខ្លួនឈឺធ្ងន់បន្ទាប់គ្នា និងត្រូវសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យព្រះកុសមៈ។ បើតាមការបញ្ជាក់ឱ្យដឹង កាលណោះ នាយ ឆាង ឈឺធ្ងន់ត្រូវសង្គ្រោះបន្ទាន់ដោយសារតែជំងឺរលាកសួតធ្ងន់ធ្ងរ។
យ៉ាងណា ១ឆ្នាំគត់ នាយ ឆាង បានសម្រាកដេកសង្គ្រោះបន្ទាន់ និងត្រូវបានជួយសង្គ្រោះដោយក្រុមគ្រូពេទ្យ TYDA ខណៈក្រុមគ្រូពេទ្យបានចេញវេជ្ជបញ្ជាឱ្យនាយបន្ថយការហូប និងហាត់ប្រាណ។ បើតាមការឱ្យដឹងពីគណនី Khan Chan Sophal ការដែលក្រុមគ្រូពេទ្យចេញវេជ្ជបញ្ជាបែបនេះ ក៏ព្រោះតែជំងឺធាត់របស់តារាកំប្លែងរូបនេះ បានវាយប្រហារ អាចស្ទះសសៃឈាមបេះដូងគ្រប់ពេល ព្រោះតែខ្លាញ់អាក្រក់ឡើងខ្លាំង។

ដំណឹងនៃមរណភាពនេះ បានធ្វើឱ្យមហាជនដែលធ្លាប់ជាអ្នកគាំទ្រក្រុមកំប្លែងរូបនេះ មានការអាណិតអាសូរជាពន់ពេក ខណៈម្តាយរបស់នាយ ឆាង ក៏ទីទាល់និងកំពុងអំពាវនាវឱ្យមានជួយជាថវិកាសម្រាប់ធ្វើបុណ្យ។
គួរជម្រាបថា នាយ ឆាង គឺជាសមាជិកម្នាក់របស់ក្រុមកំប្លែងគីឡូធ្ងន់ដែលរួមមាន នាយធុង នាយស្មាច់ នាយឆាង និង នាយម៉េង ។ ក្រុមនេះតែងតែសម្ដែងរួមគ្នាជាក្រុមដោយមាននាយក្រឹប និងនាយពាង ហើយផ្ដល់សំណើចជូនទស្សនិកជនតាមដានទស្សនាតាមរយៈទំព័រហ្វេសប៊ុក និងចែកចាយតាមបណ្ដាញសង្គមនានា និងយូធូបទៀតផងដែរ។
ក្រោយសមាជិកនៃក្រុមឈឺបន្តបន្ទាប់គ្នា មហាជនដែលជាអ្នកគាំទ្រក៏លែងបានឃើញសកម្មភាពកំប្លុកកំប្លែងបន្តទៀត៕
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២០ ម៉ោង agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


