Connect with us

ជីវិតកម្សាន្ដ

ដោយមាន​ការ​យល់​ច្រឡំ សុខ សីឡា​លីន បញ្ជាក់​ថា ​ខ្លួន​ស្ថិត​នៅ​ក្នុង​ការ​យក​សំណាក​ទៅ​ពិនិត្យ​មិនទាន់​ដឹង​លទ្ធផល​ទេ

បានផុស

នៅ

ភ្នំពេញ ៖ ដោយមាន​ការ​យល់ច្រឡំ​ពី​អ្នកគាំទ្រ​មួយ​ចំនួន​ថា​ នាង​បាន​ឆ្លង​ជំងឺ​កូ​វីដ​-១៩​នោះ​តារាចម្រៀង​ស្រី​កញ្ញា សុខ សីឡា​លីន បាន​ចេញ​មុខ​បញ្ជាក់ថា​ ករណី​ឆ្លង​នោះ​ពុំ​មែន​នាង​ឡើយ​គឺជា​បងប្រុស​របស់​នាង​ដែល​បាន​តេស្ត​រកឃើញ​ឆ្លង​កូ​វីដ​-១៩​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បងប្រុស​របស់​តារាចម្រៀង​សុខ សីឡា​លីន​ឈ្មោះ សុខ សុធា​រិ​ទ្ធ ហៅ ឌី​ន រកឃើញ​វិជ្ជមាន​កូ​វីដ​-19 ហើយ​ឡាន​ក្រុម​គ្រូពេទ្យ​បាន​មក​យក​ទៅ​សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​។​ ប៉ុន្តែ​ដំណឹង​បាន​ធ្វើ​ឲ្យ​មហាជន​មានការ​ភាន់ច្រឡំ​ទើប សុខ សីឡា​លីន ចេញមុខ​បញ្ជាក់​ការពិត​។

កញ្ញា សុខ សីឡា​លីន បាន​ប្រាប់​ថា ​ខ្ញុំ​បញ្ជាក់​ជូន​បងប្អូន​ម្តង​ទៀត​កុំ​មានការ​ភាន់ច្រឡំ​ខ្ញុំ​ស្ថិតនៅ​ក្នុង​ការ​យក​សំណាក​ទៅ​ពិនិត្យ​នៅឡើយ មិនទាន់​ដឹង​លទ្ធផល​នៅឡើយ​ទេ​។​ មាន​បងប្អូន​ខ្លះ​ច្រឡំ​ថា​ខ្ញុំ តាមពិត​គឺជា​បងប្រុស​ខ្ញុំ​ទេ​ដែល​តេស្ត​ឃើញ​វិជ្ជមាន​នោះ។

សូម​ជម្រាប​ថា ​តារាចម្រៀង​សុខ សីឡា​លីន​ និង​ក្រុម​គ្រួសារ​កាលពី​យប់មិញ​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​ចុះ ទៅ​យក​សំណាក​ទាំងយប់​បន្ទាប់ពី​រក​ឃើញ​បង​ប្រុស​របស់​នាង​ឆ្លង​ជំងឺ​កូ​វីដ​-១៩​។​ ខណៈ​ដែល​ពេល នេះ​នាង​និង​គ្រួសារ​កំពុង​រង់ចាំ​លទ្ធផល​ធ្វើតេស្ត​សំណាក​ផង​ដែរ​៕

ដោយ ៖ ចាន់​រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ការដាក់ឱ្យដំណើរការរបបសន្តិសុខសង្គម ជាប្រវត្តិសាស្ត្រថ្មីមួយបន្ថែមទៀតសម្រាប់កម្ពុជា

ព័ត៌មានជាតិ៩ នាទី មុន

អ្នកសារព័ត៌មានដើរតួនាទីសំខាន់​​ ចូលរួម​​បញ្ជ្រាប​គោលនយោបាយ​​របបសន្តិសុខសង្គម​ដល់សាធារណៈជន

ព័ត៌មានជាតិ១១ នាទី មុន

ប្រធានរដ្ឋសភាថៃ អះអាងថា នឹងជួយជំរុញអ្នកវិនិយោគថៃឲ្យមកបណ្ដាក់ទុនកាន់តែច្រើននៅកម្ពុជា

ជីវិតកម្សាន្ដ១២ នាទី មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

ព័ត៌មានអន្ដរជាតិ២២ នាទី មុន

បក្សប្រឆាំង ឥណ្ឌូណេស៊ី ស្នើបោះឆ្នោតម្ដងទៀត និងដកឈ្មោះកូនប្រុស​លោក Widodo ចេញពីសន្លឹកឆ្នោត

Sokha Hotels

ព័ត៌មានពេញនិយម