ជីវិតកម្សាន្ដ
សុខ សីឡាលីន ថ្កោលទោសជនបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកម៉ូតូស្លាប់មួយគ្រួសារ
មហាជន និងអ្នកប្រើប្រាស់បណ្ដាញសង្គម មានក្តីរន្ធត់ចិត្តខ្លាំងគ្រប់គ្នា បន្ទាប់ពីឃើញការផ្សព្វផ្សាយព័ត៌មានជុំវិញករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយរថយន្ត ០១ គ្រឿង បុកអ្នកជិះម៉ូតូ ០៣ នាក់ ប្ដីប្រពន្ធ និងកូន បណ្ដាលឲ្យស្លាប់ និងរងរបួស ហើយរថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។

ដោយឡែកងាកមកមើលតារាចម្រៀង កញ្ញា សុខ សីឡាលីន ក៏មិនខុសគ្នាពីមហាជននោះទេ នាងបានចេញមកសម្តែងនូវក្តីអាណិតអាសូរខ្លាំងចំពោះជនរងគ្រោះ និងថែមទាំងថ្កោលទោសជនបង្កគ្រោះថ្នាក់ចរាចរណ៍បើករថយន្តបុកម៉ូតូ ០៣ នាក់ ប្តី-ប្រពន្ធ និងកូន បណ្ដាលឲ្យស្លាប់ និងរងរបួសជាបន្តបន្ទាប់។

កញ្ញា សុខ សីឡាលីន បានលើកឡើងភ្ជាប់រូបភាពដ៏រន្ធត់ថា «ហេតុអ្វីបានជាការសប្បាយភ្លើតភ្លើនប៉ោឡែ អួទីនួព្រហើនរបស់អ្នកក្លាយជាសោកនាដកម្មរបស់ក្រុមគ្រួសារជនរងគ្រោះដែលមិនដឹងអ្វីសោះ គ្រាន់តែជិះធម្មតាតាមផ្លូវ មកត្រូវស្លាប់ទាំងឪពុកម្តាយ និងកូនយ៉ាងនេះ ខ្លោចចិត្តណាស់ខ្ញុំ ឈឺចិត្តអាណិតអ្នករងគ្រោះណាស់»។

កាលពីថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ លោកឧត្ដមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានបញ្ជាឲ្យសមត្ថកិច្ចចម្រុះរាជធានីភ្នំពេញ ត្រូវស្រាវជ្រាវស្វែងរកចាប់អ្នកបើករថយន្តដែលរត់គេចខ្លួនយកមកអនុវត្តច្បាប់ ក្រោយបង្កគ្រោះថ្នាក់ចរាចរណ៍បុកអ្នកជិះម៉ូតូ ០១ គ្រឿង បណ្ដាលឲ្យបាត់បង់ជីវិត និងរបួស នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ។

សូមបញ្ជាក់ថា មានការភ្ញាក់ផ្អើល បន្ទាប់ពីប្តី-ប្រពន្ធ និងកូន ជិះម៉ូតូឌុបគ្នាចេញពីហូបស៊ុប ស្រាប់តែត្រូវរថយន្តមិនចាំម៉ាក ១ គ្រឿង បើកទៅបុកយ៉ាងពេញទំហឹង បណ្ដាលឲ្យស្លាប់ប្រពន្ធនៅកន្លែងកើតហេតុ។ រីឯ ប្តី និងកូន រងរបួសធ្ងន់ ក៏ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ តែដោយសាររបួសធ្ងន់ធ្ងរពេក ក៏បានស្លាប់បាត់បង់ជីវិតទាំង ២ នាក់ ទៀត។

ហេតុការណ៍គ្រោះថ្នាក់ដ៏រន្ធត់ខាងលើនេះ បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១២ និង ១៥ នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី ២៥ ខែធ្នូ ឆ្នាំ ២០២៣ ទល់មុខអាផាតមិន ១ កន្លែង ស្ថិតនៅលើកំណាត់វិថីព្រះស៊ីសុវត្ថិ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕
អត្ថបទ ៖ ចាន់រ៉ា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


