Connect with us

ជីវិតកម្សាន្ដ

ឆៃ លីដាឡែន គាំទ្រការលើកឡើងលោក យូ ឌីស្កូ រឿងជំងឺតួឯកនៃអ្នកសិល្បៈមួយចំនួន

បានផុស

នៅ

តារាចម្រៀងយ៉េៗចូលចិត្តស្លៀកពាក់ស៉ិចស៊ីអ្នកនាង ឆៃ លីដាឡែន បានបង្ហាញការគាំទ្រនិងលើកឡើងចំៗ ក្រោយមិត្តភ័ក្តិរួមជំនាន់សិល្ប: គឺលោក យូ ឌីស្កូ បានចេញមកនិយាយជុំវិញរឿងតារាស្រុកខ្មែរជំនាន់ក្រោយមួយចំនួនពេលល្បីកើតជំងឺតួឯក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកនាង ឆៃ លីដាឡែន បញ្ចេញទស្សន:គាំទ្រនេះ គឺស្របពេលតារាសម្តែងប្រុសលោក យូ ឌីស្កូ បានលើកឡើងតាមរយ:កិច្ចសម្ភាសដល់អ្នកសារព័ត៌មានថា លោកសង្កេតឃើញបច្ចុប្បន្នមានអ្នកសិល្ប:ជំនាន់ក្រោយមួយចំនួនហាក់ដំឡើងឮកពារឆ្មើងឆ្មៃមិនគោរពឱ្យតម្លៃលើអ្នកសិល្ប:រៀមច្បង ឬតារាជើងចាស់ឡើយ ពោលគឺកើតជំងឺតួឯកតែម្តង។

ងាកមកចាប់អារម្មណ៍អ្នកនាង ឆៃ លីដាឡែន បានឱ្យដឹងថា នាងពិតគាំទ្រសម្តីលោក យូ ឌីស្កូ (Sco You) ព្រោះពាក្យនឹងគឺនាងធ្លាប់បាននិយាយយូរហើយ តែដោយសារសម័យនេះគេតម្លៃទៅលើ social media អ៊ីចឹងហើយអ្នកណាគេល្បីគឺអ្នកនឹងគឺជាតារា ។

តារាចម្រៀង ឆៃ លីដាឡែន បានបន្តទៀតថា “កាលជំនាន់មុនទំរាំខ្ញុំក្លាយជាតារាហើយមានគេស្គាល់ គឺខំប្រឹងស្កាត់តាំងពីបាត់ដំបងឡើងមមភ្នំពេញបែកកញ្ចក់ ឡានមិនដឹងម៉ានដង ខ្ញុំមានបងយូ ឌីស្កូ ជាសាក្សីបាន បងអើយបើក្មេងណាដើរបុកឬមើលមិនឃើញយើង ដើរបុកវិញហើយខ្ពើមធ្វើឃើញ ខ្ញុំអ៊ីចឹង”។

ទោះបីយ៉ាងណាលោក យូ ឌីស្កូ ក៏បានបញ្ជាក់ដែរថា “សម័យឥឡូវគ្រាន់តែអ្នកលេង Tik Tok ល្បីបន្តិចក៏ជា តារា អ្នកថតវីដេអូខ្លីៗបន្តិច ក៏ជាតារាឬអ្នកចូលចិត្តធ្វើបែកស្លុយឡប់ឆ្កួតៗក៏ជាតារា ប៉ុន្តែហេតុអ្វីបានជាផលិតករនិងផលិតកម្មមួយចំនួនចូលចិត្តឱ្យតម្លៃទៅខាងពួកគាត់ហ្នឹងខ្លាំងជាងអ្នកសិល្ប:ជើងចាស់ម្ល៉េះ។ ហេតុផលនេះហើយទើបធ្វើឲ្យអ្នកទាំងនោះមានអំនួតក្នុងខ្លួនថា គាត់ឡូយ គាត់អស្ចារ្យ មិនស្គាល់និងគោរពតារារៀមច្បងឡើយ”៕ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
សន្តិសុខសង្គម៣ ម៉ោង មុន

ACU សម្រេចឃាត់ខ្លួន ព្រះរាជអាជ្ញារងខេត្តពោធិ៍សាត់ ក្រោយរកឃើញទទួលប្រាក់ពីមេការ Online Scam

ព័ត៌មានជាតិ៣ ម៉ោង មុន

ស្រុកបាណន់ មានគោលដៅ​ទេសចរណ៍​សំខាន់ ៤ ​ជា​ដែកឆក់ទាក់ទាញទេសចរទៅកម្សាន្ត​ឥត​ដាច់

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​នាយករដ្ឋមន្ត្រីចាំផ្ទះថៃ ​កោះហៅ​ឯកអគ្គរាជទូត​​ពីកម្ពុជា​​ក្នុងទង្វើដែលថៃបង្កហេតុ​​ជាន់មីនថ្មី​​

ព័ត៌មានជាតិ៣ ម៉ោង មុន

៦ ខែដើមឆ្នាំ ២០២៥ ខេត្តក្រចេះ​កើត​ករណីគ្រុនឈាម ៨១៥ ករណី និងស្លាប់ចំនួន ៤ ករណី

ព័ត៌មានជាតិ៤ ម៉ោង មុន

ពេទ្យសត្វខេត្ត ចុះបាញ់ថ្នាំសម្លាប់មេរោគជំងឺផ្តាសាយបក្សី បន្ទាប់ពីកុមារម្នាក់បានឆ្លង

Sokha Hotels

ព័ត៌មានពេញនិយម