Connect with us

ជីវិតកម្សាន្ដ

បារមី បង្ហើបថា កំពុងផលិតកម្មវិធីប្រលង Rapper ថ្មីមួយជារបស់ខ្មែរ ដោយគ្រោងដាក់ចេញដើមខែសីហា

បានផុស

នៅ

ដើម្បីគោរពនិងគាំទ្រសេចក្តីប្រកាសពីរាជរដ្ឋាភិបាលកម្ពុជា កម្មវិធី “The Rapper” Cambodia នឹងមិនត្រូវបន្តផលិតជាមួយរដូវកាលថ្មីទៀតទេ។ តែទោះបីជាកម្មវិធីត្រូវលាពីអ្នកគាំទ្រយ៉ាងណាក្តី ផលិតកម្មបារមី​ និងភ្លើងគប់ រួមនឹងក្រុមការងារ កំពុងផលិតកម្មវិធីប្រលងថ្មីមួយដែលជារបស់ខ្មែរ ធ្វើឡើងដោយកូនខ្មែរ ដើម្បីលើកតម្កើងពន្លកថ្មីក្នុងវស័យនេះសម្រេចបានក្តីសុបិនរបស់ខ្លួនលើឆាកអន្តរជាតិ។

នេះបើតាមការប្រកាសរបស់ផលិតកម្មបារមី កាលពីយប់ថ្ងៃទី១១ ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើតាមការបញ្ជាក់ ការបញ្ចប់លែងបន្តផលិតជាមួយនឹងកម្មវិធីនេះ ក៏ដោយយោងទៅតាមសេចក្តីប្រកាសពីរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ នៅលើកញ្ចក់ទូរទស្សន៍។

តួយ៉ាង ‘’The Rapper’’ ជាកម្មវិធីប្រឡងចម្រៀងរ៉េបដ៏មានប្រជាប្រិយភាព មានប្រភពចេញពីប្រទេសថៃ (The Rapper) ហើយត្រូវបានទិញសិទ្ធយកទៅផលិតក្នុងប្រទេសវៀតណាម ក៏ដូចជាកម្ពុជា។ ទាំង The Rapper ថៃ និង វៀតណាម គឺជាកម្មវិធីប្រឡងចម្រៀងរ៉េបដែលទទួលការពេញនិយមទស្សនាជាប់ចំណាត់ថ្នាក់លេខ១ ក្នុងប្រទេស ហើយបានបង្កើតធនធានតារាចម្រៀងរ៉េបដែលមានសមត្ថភាព និងទេពកោសល្យជាច្រើនផងដែរ។

ដោយហេតុថាកម្មវិធីនេះមានប្រភពពីប្រទេសថៃ និងដោយយោងតាមសេចក្តីប្រកាសពីរាជរដ្ឋាភិបាលកម្ពុជា ស្តីអំពីការបញ្ឈប់ការចាក់ផ្សាយខ្សែភាពយន្តថៃគ្រប់ប្រភេទ នៅលើកញ្ចក់ទូរទស្សន៍ផងនោះ ផលិតកម្មបារមី ក៏សម្រេចបញ្ឈប់បន្តការផលិតជាមួយ The Rapper Cambodia ។

ទន្ទឹមនឹងការប្រកាសនេះ ផលិតកម្មបារមី ក៏សម្តែងការអរគុណផងដែរទៅកាន់ក្រុមបណ្តាអ្នកគាំទ្រ ក៏ដូចជាបេក្ខជនដែលវូលរួមប្រលងប្រជែងកន្លងមក។ ជាពិសេស ក្រុមការងារពាក់ព័ន្ធ ដែលស្វិតស្វាញជួយឱ្យដំណើរការនៃកម្មវិធីកន្លងមកប្រកបដោយជោគជ័យ។យ៉ាងណា ដ្បិតផលិតកម្មបារមីលែងបន្តរដូវកាលថ្មីជាមួយកម្មវិធីនេះក៏ពិតមែន ប៉ុន្តែផលិតកម្មបញ្ជាក់ថា ខ្លួននិងភ្លើងគប់ជាមួយក្រុមការងារ បាននិងកំពុងផលិតកម្មវិធីប្រលងថ្មីមួយ ដែលមានបញ្ចូលគំនិតថ្មីៗប្រកបដោយភាពច្នៃប្រឌិត រួមបញ្ចូលវប្បធម៌ ដើម្បីលើកស្ទួយវិស័យតន្ត្រីខ្មែរ ជំនាន់តន្ត្រីកម្ពុជា ហើយគ្រោងនឹងបង្ហាញភាពភ្ញាក់ផ្អើលនេះដើមខែសីហាខាងមុខ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម