Connect with us

ជីវិតកម្សាន្ដ

ទីបំផុត បារមី រួមគ្នាសម្រេចបានកម្មវិធីប្រឡងចម្រៀងរ៉េបថ្មីមួយឱ្យកម្ពុជា គឺ “The Next Level: Rapstar”

បានផុស

នៅ

ផលិតកម្មបារមី និងភ្លើងគប់ បានប្រកាសនិមិត្តសញ្ញាកម្មវិធីប្រឡងចម្រៀងរ៉េបថ្មី ឈ្មោះថា “The Next Level: Rapstar” ដោយចាត់ទុកថានេះ ជាអត្តសញ្ញាណនៃជំពូកថ្មីមួយសម្រាប់តន្ត្រីនៅព្រះរាជាណាចក្រកម្ពុជា។

កម្មវិធីប្រឡងចម្រៀងរ៉េបថ្មីនេះ ធ្វើឡើងតាមការសន្យារបស់់ផលិតកម្មបារមីជាង ២ខែកន្លងទៅ ដែលថា គ្រោងផលិតកម្មវិធីប្រឡង Rapper ថ្មីមួយជារបស់ខ្មែរ ពោលគឺក្រោយការប្រកាសលែងបន្តផលិតជាមួយកម្មវិធីប្រឡងចម្រៀងរ៉េបដ៏មានប្រជាប្រិយ ‘‘The Rapper’’ ដែលមានប្រភពចេញពីប្រទេសថៃ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈសារពីទំព័រហ្វេសប៊ុកផ្លូវការ នារាត្រីថ្ងៃព្រហស្បតិ៍ទី២៥ កញ្ញានេះ ផលិតកម្មបារមី បានបញ្ជាក់ថា ផលិតករ អ្នកបង្កើត និងក្រុមការងារទាំងអស់ បានដាក់ជំនាញរៀងៗខ្លួនដើម្បីបង្កើត “The Next Level: Rapstar” ឱ្យលេចចេញជារូបរាងឡើង។ ផលិតកម្មគូសបញ្ជាក់ទៀតថា “The Next Level: Rapstar” ជាកម្មវិធីទូរទស្សន៍ខ្មែរមួយដែលយុវជនខ្មែរទាំងអស់គ្នាគួរតែមានមោទនភាព ហើយនេះមិនមែនគ្រាន់តែជាការប្រលងប្រកួតប្រជែងចម្រៀងរ៉េបទេ គឺជាដំណើរឆ្ពោះទៅមុខដើម្បីសម្រេចក្តីស្រមៃ។

ប្រភពដដែលបន្ថែមដែរថា និមិត្តសញ្ញានៃកម្មវិធីនេះ ក៏តំណាងឱ្យការធ្វើដំណើរក្នុងវិស័យតន្ត្រី HipHop ដែលបេក្ខជនម្នាក់ៗត្រូវអភិវឌ្ឍដុះខាត់សមត្ថភាពខ្លួន ពីមួយវគ្គទៅមួយវគ្គមុននឹងអាចឡើងបានគ្រប់កាំ រហូតបានក្លាយទៅជា RAPSTAR មួយដួង។ ខណៈកម្មវិធីនឹងក្លាយជាស្ពានសម្រាប់សិល្បករជំនាន់ក្រោយដែលមានទេពកោសល្យពិតប្រាកដ។

គួរជម្រាបថា “The Next Level: Rapstar” កម្មវិធីប្រឡងចម្រៀងរ៉េបថ្មីមួយ ផលិតដោយ Baramey Production និង ភ្លើងគប់ (PlerngKob) និងទទួលបានការឧបត្ថម្ភធំពីដៃគូសហការផ្សេងទៀតផងដែរ។ ដោយឡែក ចំពោះពេលវេលាជាក់លាក់នៃដំណើរការកម្មវិធីនេះ ផលិតកម្មបារមី មិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម