ជីវិតកម្សាន្ដ
DJ Kdep ក្លាយជា Judge កម្មវិធីប្រកួត Rapper ដំបូងរបស់បារមី “THE NEXT LEVEL: RAPSTAR”
នៅយប់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥ ផលិតកម្មបារមី ប្រកាសវត្តមាន DJ Kdep នឹងចូលរួមជា Judge មួយរូបក្នុងចំណោម ៣រូប របស់កម្មវិធី “THE NEXT LEVEL: RAPSTAR” ដែលជាកម្មវិធីប្រឡងចម្រៀងរ៉េបថ្មី ផលិតដោយ Baramey Production និង ភ្លើងគប់ (PlerngKob) ។

តាមរយៈទំព័រហ្វេសប៊ុកផ្លូវការផលិតកម្មបារមី បានបង្ហាញការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមាន DJ Kdep ដោយចាត់ទុកលោកជាស្ថាបនិកវិស័យហុីបហប (The Legendary DJ Kdep)។
បើតាមការបញ្ជាក់ DJ Kdep ចូលរួមជា Judge មួយរូបក្នុងចំណោម Judge ទាំង ៣ របស់កម្មវិធី។ DJ Kdep ជាសិល្បកររៀមច្បង ដែលត្រូវបានទស្សនិកជនគ្រប់វ័យទទួលស្គាល់ថា គាត់ជាបិតាស្ថាបនិកម្នាក់នៃចលនាតន្ត្រីហ៊ីបហបរបស់ប្រទេសកម្ពុជា។ បារមី គូសបញ្ជាក់ទតថា ផលិតកម្មពិតជារំភើបដែលមានសិល្បកររៀមច្បង ចូលរួមជាមួយគ្នា ហើយរំពឹងថា លោកនឹងនាំំយកចក្ខុវិស័យ ក៏ដូចជាបទពិសោធជាច្រើនឆ្នាំក្នុងស្រុក មកបង្ហាញ បង្រៀន ដើម្បីត្រួសត្រាយផ្លូវដល់អ្នកជំនាន់ក្រោយ។


គួររំលឹកថា កម្មវិធីប្រឡងចម្រៀងរ៉េបថ្មីនេះ ធ្វើឡើងតាមការសន្យារបស់់ផលិតកម្មបារមី ដោយផលិតកម្មវិធីប្រឡង Rapper ថ្មីមួយជារបស់ខ្មែរ ពោលគឺក្រោយការប្រកាសលែងបន្តផលិតជាមួយកម្មវិធីប្រឡងចម្រៀងរ៉េបដ៏មានប្រជាប្រិយ ‘‘The Rapper’’ ដែលមានប្រភពចេញពីប្រទេសថៃ។


ប្រមាណជាង ២ខែកក្រោយការសន្យា ពោលគឺនៅថ្ងៃព្រហស្បតិ៍ទី២៥ ខែកញ្ញា ផលិតកម្មបារមី និងភ្លើងគប់ ក៏បានប្រកាសនិមិត្តសញ្ញាកម្មវិធីប្រឡងចម្រៀងរ៉េបថ្មីមួយនេះ ដោយចាត់ទុកថា ជាអត្តសញ្ញាណនៃជំពូកថ្មីមួយសម្រាប់តន្ត្រីនៅព្រះរាជាណាចក្រកម្ពុជា។ ខណៈ ផលិតកម្មបានចាត់ទុក “The Next Level: Rapstar” ជាកម្មវិធីទូរទស្សន៍ខ្មែរមួយដែលយុវជនខ្មែរទាំងអស់គ្នាគួរតែមានមោទនភាព ហើយនេះមិនមែនគ្រាន់តែជាការប្រលងប្រកួតប្រជែងចម្រៀងរ៉េបទេ គឺជាដំណើរឆ្ពោះទៅមុខដើម្បីសម្រេចក្តីស្រមៃ។
ប្រភពដដែលបន្ថែមដែរថា និមិត្តសញ្ញានៃកម្មវិធីនេះ ក៏តំណាងឱ្យការធ្វើដំណើរក្នុងវិស័យតន្ត្រី HipHop ដែលបេក្ខជនម្នាក់ៗត្រូវអភិវឌ្ឍដុះខាត់សមត្ថភាពខ្លួន ពីមួយវគ្គទៅមួយវគ្គមុននឹងអាចឡើងបានគ្រប់កាំ រហូតបានក្លាយទៅជា RAPSTAR មួយដួង។ ខណៈកម្មវិធីនឹងក្លាយជាស្ពានសម្រាប់សិល្បករជំនាន់ក្រោយដែលមានទេពកោសល្យពិតប្រាកដ។


គួរជម្រាបថា “The Next Level: Rapstar” កម្មវិធីប្រឡងចម្រៀងរ៉េបថ្មីមួយ ផលិតដោយ Baramey Production និង ភ្លើងគប់ (PlerngKob) និងទទួលបានការឧបត្ថម្ភធំពីដៃគូសហការផ្សេងទៀតផងដែរ។ ដោយឡែក ចំពោះពេលវេលាជាក់លាក់នៃដំណើរការកម្មវិធីនេះ ផលិតកម្មបារមី មិនទាន់បញ្ជាក់ឱ្យដឹងនៅឡើយទេ៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា


