ជីវិតកម្សាន្ដ
កូនស្រី សួស វិសា ពិតជាមានសំណាងទទួលបានកាដូចំណងដៃ៥ម៉ឺនដុល្លារ
ភ្នំពេញ ៖ បន្ទាប់ពីសម្រាលកូនបានរយៈពេលមួយខែតារាចម្រៀងស្រីអ្នកនាង សួស វិសា និងតារាសម្តែងលោក ថមមី នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានរៀបចំធ្វើពិធីសូត្រមន្តបង្កក់កូនស្រីរបស់ខ្លួនព្រមជាមួយគ្នានៃការជប់លៀងអបអរចំណងដៃកូនស្រីដំបូងផងដែរ។

ស្របពេលជាមួយគ្នានេះដែរ រឿងដែលធ្វើឲ្យមហាជនកាន់តែចាប់អារម្មណ៍ថែមទៀតនោះគឺបន្ទាប់ពីពិធីសូត្រមន្តបង្កក់កូនស្រីរបស់តារាចម្រៀងអ្នកនាង សួស វិសា កាលពីព្រឹកមិញនោះក៏មានការលើកសរសើរពីសំណាក់អ្នកគាំទ្រនាងថា កូនរបស់នាងពិតជាមានសំណាងខ្លាំងណាស់ដែលទទួលបានកាដូចំណងដៃរហូតដល់ទៅ៥ម៉ឺនដុល្លារឯណោះ។

ប្រភពពីលោក អ៊ឹម ជីវ៉ា បានលើកឡើងថា ពិតជាកូនសំណាងមែនកូនស្រីរបស់តារាសម្តែងនិងចម្រៀងទទួលបានចំណងដៃ៥០០០០ម៉ឺនដុល្លារ( ប្រាំម៉ឺនដុលារ )ទាំងព្រឹកបន្ទាប់ពិធីសូត្រមន្តបង្កក់កូនស្រីរបស់តារាលោក ថមមី និងអ្នកនាង សួ វិសា នៅព្រឹកនេះនិងធ្វើពិធីរៀបចំទទួលភ្ញៀវចំនួន៣០តុនៅរសៀលថ្ងៃ ច័ន្ទ ទី០៩ ខែវិច្ឆិកា ឆ្នាំ២០២០នៅប៉ីជិបម៉ុងលែនផ្លូវឯកឧត្តមជា សុផារ៉ា។

សូមជម្រាបថា អ្នកនាង សួស វិសា និងស្វាមីលោក ថមមី បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ហើយតាំងពីចាប់ដៃគ្នាមកគូស្នេហ៍តារាមួយគូនេះមានជីវភាពកាន់តែធូរធារជាខ្លាំងរហូតទទួលបានកាដូចំណងដៃកូនស្រីម្នាក់ កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ខណៈដែលអ្នកទាំងពីរបានដាក់ឈ្មោះកូនស្រីនោះថា Jenny៕
ដោយ ៖ ចាន់រ៉ា



-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៦ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ