ជីវិតកម្សាន្ដ
លោក ទិត្យ វិច្ឆិកា ស្នើមហាជនស្វែងយល់ឱ្យច្បាស់ពីវិន័យកងទ័ព ក្រោយបែកធ្លាយសកម្មភាពបង្ហាត់ទ័ពពិសេសជាង ១០ឆ្នាំមុន
អតីតតារាចម្រៀង និងជាគ្រូបង្វឹកកងទ័ពពិសេស (Commando) លោក ទិត្យ វិច្ឆិកា បានបង្ហាញអារម្មណ៍ឈឺចាប់ខ្លាំងក្រោយមហាជនធ្វើការរិះគន់ជេរមាថដល់លោក ពិសេសម្តាយដែលបានចែកឋានទៅយូរឆ្នាំហើយ ដោយក្នុងនោះលោកក៏បានស្នើមហាជនស្វែងយល់ឱ្យច្បាស់ពីវិន័យកងទ័ព។

ការចេញមុខលើកឡើងរបស់លោក ទិត្យ វិច្ឆិកា នាពេលនេះ បន្ទាប់ថ្មីៗ មានការបែកធ្លាយវីដេអូមួយអំពីសកម្មភាពហ្វឹកហ្វឺនកងទ័ពពិសេស ដែលលោកធ្លាប់បង្ហាត់កាលពីប្រមាណជាង ១០ឆ្នាំមុន ខណ:វីដេអូដែលបានបែកធ្លាយនោះ ត្រូវបានអ្នកលេងបណ្តាញសង្គមធ្វើការចែករំលែកឡើងវិញ និងវែកញែករិះគន់ជេរប្រមាថដល់លោកនិងអ្នកម្តាយរបស់លោកទៀតផង។
ជាថ្មីម្តងទៀតលោក ទិត្យ វិច្ឆិកា បានចេញមកឆ្លើយតបដោយសរសេរខ្លឹមសារថា ប្រសិនជាលោកខុសឆ្គងនៅប្រការណា១ បងប្អូនទាំងអស់គ្នាអាចសម្លាប់ឬកាប់ចិញ្ច្រាំលោកឱ្យខ្ទេចសាច់បែបណាក៏បាន គឺលោកសុខចិត្តទទួលយកតែសូមបងប្អូនសិក្សា និងស្វែងយល់ឱ្យបានច្បាស់ពីវិន័យរបស់សាលាហ្វឹកហ្វឺនកងទ័ព និងសំណូមពរកុំជេរប្រមាថអ្នកម្តាយរបស់លោកកប់ៗមាត់ពេក ព្រោះអ្នកម្តាយលោកបានចែកឋានបាត់ទៅយូរឆ្នាំហើយ។
លោក ទិត្យ វិច្ឆិកា ថា “ខ្ញុំសូមជំរាបជូនបងប្អូនពុកម៉ែថា គោលជំហររបស់បងប្អូន យើងខ្ញុំដែលជាគ្រូបង្វឹករបស់ទ័ពពិសេសគឺបង្វឹកសិក្ខាកាមគ្រប់រូបឱ្យមានសេចក្តីសុខសុវត្ថិភាព និងមានគុណភាពខ្ពស់ ដើម្បីការពារប្រទេសជាតិ និងប្រជាជនរស់នៅដោយសុខសាន្ត (ទ័ពខ្លាំង ប្រទេសខ្លាំង)”។
អតីតតារាចម្រៀងលោក ទិត្យ វិច្ឆិកា បានលើកឡើងទៀតថា លោកពិតជាឈឺចាប់ណាស់ តែដោយសារជាជនជាតិខ្មែរដូចគ្នាសុខចិត្តខាំមាត់សង្កត់ចិត្ត ព្រោះគិតថា “ថ្ងៃណាមួយបងៗនិងយល់ទៅចុះ គួរតែដល់ពេលជនជាតិខ្មែរចេះសាមគ្គីគ្នាហើយ”។
ដោយឡែក ក៏មានអ្នកគាំទ្រលោក ទិត្យ វិច្ឆិកា បានបញ្ចេញមតិដែរថា “ខ្លួនពិតជាឈឺចាប់ខ្លាំងបំផុតនៅពេលដែ លឃើញបងប្អូនទាំងអស់គ្នាដែលជាជនស៊ីវិលមិនបានយល់ជ្រាបពីច្បាប់វិន័យទ័ពក្នុងការហ្វឹកហាត់ដែលបានជេរប្រមាថមកលើលោក ទិត្យ វិច្ឆិកា ហើយបើសិនជាបងប្អូនទាំងអស់គ្នាមិនបានស្គាល់ពីគាត់ច្បាស់សូមកុំទាន់អាលវិនិច្ឆ័យគាត់ បងប្អូនត្រូវដឹងថា ការហ្វឹកហាត់យកជំនាញមិនមែនងាយស្រួលដូចទាហានធម្មតានោះទេ”។
អ្នកគាំទ្រដដែលនោះ បានបន្តថា “រូបភាពវីដេអូទាំងបអស់នេះ គ្រាន់តែជាជ្រុងមួយផ្នែកតូចតែប៉ុណ្ណោះ។ តើបងប្អូនមានយល់ពាក្យទេថាទ័ពពិសេសគឺមានការហ្វឹកហាត់និងវិន័យខ្លាំងទ្វេគុណជាមួយនឹងទ័ពធម្មតា បងប្អូនជេរប្រមាថដល់គាត់ទាំងដែលបងប្អូនមិនទាន់ដឹងយល់អ្វីច្បាស់បែបនេះតើគួរគប្បីដល់គាត់ដែរទេ។ រាល់ថ្ងៃមិនត្រឹមតែគាត់ម្នាក់ទេតែថែម ទាំងមានកូនប្រុសៗរបស់គាត់ទៀតដែលលះបង់ដើ ម្បីជាតិមុននឹងជេរប្រមាថគាត់បងប្អូនត្រូវស្វែងយល់ឱ្យច្បាស់សិនហើយគិតខ្លួនឯងថាតើបងប្អូនបានលះបង់អ្វីខ្លះដល់ជាតិហើយឬនៅ”៕ ចាន់រ៉ា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៣ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


