ជីវិតកម្សាន្ដ
គួរឱ្យសង្វេគ! ភរិយាកវីនិពន្ធ ស្វាយ សំអឿ មានជំងឺដេីរមិនរួចបានត្រឹមរំកិលគូទសម្រាប់ជីវិតចុងក្រោយ
ស្ថិតក្នុងវ័យ ៨១ឆ្នាំ លោកស្រី ដុំ សុផានី ដែលជាភរិយារបស់វីរៈកវីនិពន្ធបទចម្រៀងដ៏ល្បីកាលពីជំ នាន់ដើមគឺលោក ស្វាយ សំអឿ បច្ចុប្បន្នកំពុងរស់នៅក្នុងផ្ទះចាស់យ៉ាងកម្សត់ឱបទុក្ខជាមួយនឹងជំងឺប្រចាំកាយដើរមិនរួចទៀតផង។
កន្លងមកភរិយារបស់កវីនិពន្ធលោក ស្វាយ សំអឿ គឺអ្នកស្រី ដុំ សុផានីធ្លាប់បានដាច់ចិត្តដង្ហើយរកជំនួយពីសប្បុរសជនដើម្បីព្យាបាលជំងឺនិងអាហារក្នុងដង្ហើមជីវិតចុងក្រោយដែលសព្វថ្ងៃកំពុងជួបជីវភាពខ្វះខាតខ្លាំង និងស្ថិតក្នុងវ័យជរាជំងឺរួមរឹតប្រចាំកាយ។

តាមការបង្ហោះនៅលើទំព័រផេកក្រុមព្រះសុរិយាបានឲ្យដឹងថា ភរិយារបស់កវីនិពន្ធ ស្វាយ សំអឿ សព្វថ្ងៃ គាត់រស់នៅផ្ទះចាស់របស់គាត់ដែលខិតខំរកស៉ីក្រោយពីថ្ងៃជ័យជំនះ ៧មករា ១៩៧៩ តែម្នាក់ឯង។ លោកស្រីមានជំងឺដេីរមិនរួចបានរំកិលគូទបន្តិចម្តងៗ ដេីម្បីរស់តែប៉ុណ្ណោះឃេីញហេីយគួរសង្វេគពេកក្រៃ។
លោកស្រី ដុំ សុផានី អាយុ ៨១ឆ្នាំ បានបាត់រូបថតមង្គលការបស់គាត់ជាមួយលោក ស្វាយ សំអឿជារូបសខ្មៅដេីមមួយសន្លឹកដែលគាត់រក្សាទុកតាំងពីរបបខ្មែរ ក្រហមរហូតដល់បច្ចុប្បន្ននេះបេីអ្នកស្រាវជ្រាវរូបណាប្រទះឃេីញនៅផ្ទះមេត្តាផ្ញេីប្រគល់ជូនគាត់វិញផង។

គេចាំបានថាភរិយារបស់វីរៈកវីនិពន្ធបទចម្រៀងដ៏ល្បីអំឡុងកាលពីជំនាន់ដើមលោក ស្វាយ សំអឿនគឺអ្នក ស្រី ដុំ សុផានី កាលពីកាលពីថ្មីៗកន្លងមកបានរៀបរា ប់ឲ្យដឹងទាំងទឹកភ្នែកថាពេលដែលលោកយាយកំពុងឈឺដេកដួលនៅលើគ្រែមានជនឆ្លៀតឱកាសបានកេ ងប្រវ័ញ្ចថវិការសប្បុរសជនដែលបានឧបត្ថម្ភជួយលោកយាយពេលកំពុងជួបការលំបាកខ្លាំង។
គួរបញ្ជាក់ថាស្នាដៃរបស់កវីនិពន្ធ ស្វាយ សំអឿ មានច្រើនរាប់ មិនអស់តាំងពីទសវត្សន៍៦០ភាគច្រើនបទចម្រៀងក្នុ ងខ្សែភាពយន្តបទមនោសញ្ចេតនាបទប្រ ជាប្រិយខ្មែរមានដូចជា ,សំណព្វចិត្ត, កងកម្មកងកែវ, ស្ទឹងកែវ,កណ្តាលដួងចិត្ត ,ស្ម័គ្របងដែរឬអូនស្រីជា ដើម៕ ចាន់រ៉ា


-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%


