ព័ត៌មានអន្ដរជាតិ
អតីតអ្នកឆ្លើយឆ្លងព័ត៌មានរ៉យទ័រស្និទ្ធរាជវាំងថៃ រិះគន់ការផ្សាយរបស់ Khaosod ក្នុងជម្លោះព្រំដែន
ក្រោយផ្ទុះអាវុធដែលត្រូវគេដឹងថា បង្កឡើងដោយភាគីថៃនៅភូមិព្រៃចាន់ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យបណ្តាលឲ្យជនស៊ីវិលកម្ពុជាម្នាក់ស្លាប់ និង៣នាក់ផ្សេងទៀតរងរបួសត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យ អតីតអ្នកសារព័ត៌មានអន្តរជាតិប្រចាំប្រទេសថៃធ្លាប់មានប្រវត្តិសិ្នទ្ធនឹងគ្រួសាររាជវង្សថៃផងនោះ បានរិះគន់ចំពោះសំណេរចុះផ្សាយមិនឆ្លុះបញ្ចាំងការពិតរបស់សារព័ត៌មាន Khaosod English ដែលមានចរិតលក្ខណៈឃោសនា។

Andrew Marshall ដែលត្រូវបានគេដឹងថា ជាអ្នកសារព័ត៌មានជើងចាស់សញ្ជាតិស្កុតឡេន ធ្លាប់ឆ្លើយឆ្លងព័ត៌មានឲ្យទីភ្នាក់ងារព័ត៌មានរ៉យទ័រប្រចាំប្រទេសថៃ នឹងមានប្រវត្តិស្និទ្ធនឹងក្រុមគ្រួសាររាជវង្សថៃផងនោះ បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមផ្ទាល់ខ្លួនរបស់លោក «Andrew MacGregor Marshall» នៅថ្ងៃទី១២ខែវិច្ឆិកានេះថា យោធាថៃត្រូវបានគេចាប់ថ្នាក់ «កុហកច្រើនលើកច្រើនសារក្នុងប៉ុន្មានថ្ងៃកន្លងមកនេះ»។
លោក បានបន្តសំណេររបស់ខ្លួនថា៖«ដូច្នេះ ក្នុងនាមជាអ្នកសារព័ត៌មាន អ្នកគួរតែចៀសវាងការនិយាយថា យោធាថៃ «បង្ហាញ» ព័ត៌មានលម្អិតនៃការប៉ះទង្គិចគ្នាតាមព្រំដែន ដោយ «បង្ហាញ» ថា ប្រជាជនកម្ពុជាបានបាញ់មុន ហើយ «បញ្ជាក់» ពួកគេ «សងសឹក» ដើម្បី «ការពារអធិបតេយ្យភាពជាតិ»។
លោក បានបន្ថែមថា ជាអ្នកសារព័ត៌មានក៏គួរចៀសវាងផងដែរនូវឃ្លា ដូចជា «រឿងពិតត្រូវបានបញ្ជាក់ដូចខាងក្រោមនេះ»។ នេះបង្ហាញថា អ្នកសរសេរអត្ថបទជឿរឿងរ៉ាវរបស់ភាគីថៃដោយគ្មានការរារែកក្នុងចិត្តសោះឡើយ។ នោះមិនមែនជាវិជ្ជាជីវៈសារព័ត៌មានទេ វាជាការឃោសនា (propaganda)។
លោក Andrew Marshall គឺជាអ្នកទម្លាយព័ត៌មានអំពីសោយទីវង្គត់របស់មហាក្សត្រយានី សិរីគិត ដែលជារាជមាតារបស់ស្តេចថៃ មហាវ៉ាជីរ៉ាឡុងកន នៅថ្ងៃទី២៦ខែកក្កដា អំឡុងពេលដែលយោធាថៃនិងកម្ពុជាកំពុងតែប្រយុទ្ធគ្នាដ៏ខ្លាំងក្លា៕
រ៉ាន់ រើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


