ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ បង្ហាញគំនូរដ៏ធំ ព្រមានទៅ សហរដ្ឋអាមេរិក
កាលពីថ្ងៃអាទិត្យទី២៥ខែមករាឆ្នាំ២០២៦ អ៊ីរ៉ង់បានបង្ហាញគំនូរដ៏ធំមួយនៅទីក្រុងតេហេរ៉ង់ ដែលព្រមានដល់សហរដ្ឋអាមរិក កុំឲ្យធ្វើអន្តរាគមន៍នៅក្នុងប្រទេសរបស់ខ្លួនឲ្យសោះ។

តាមការផ្សាយរបស់ Sky News, គំនូរនេះគូរដោយ «អង្គការឃោសនាឥស្លាម» នៅ Enghelab Square ដែលបង្ហាញពី យន្តហោះរងការខូចខាតយ៉ាងដំណំនៅលើនាវាដឹកយន្តហោះចម្បាំង រួមជាមួយពាក្យស្លោកជាភាសាហ្វាស៊ី និងភាសាអង់គ្លេសថា៖ «បើអ្នកសាបព្រោះខ្យល់ អ្នកនឹងប្រមូលផលជាខ្យល់ព្យុះ»។
នេះគឺជាសុភាសិតដែលមានអត្ថន័យជ្រាលជ្រៅ! សាបព្រោះខ្យល់ គឺសំដៅលើការចាប់ផ្ដើមធ្វើអំពើមិនល្អ ឬការបង្កជម្លោះតូចតាច ចំណែកប្រមូលផលជាខ្យល់ព្យុះ គឺសំដៅលើការទទួលបានលទ្ធផលតបស្នងមកវិញយ៉ាងធ្ងន់ធ្ងរ ឬមហន្តរាយដែលមិនអាចគ្រប់គ្រងបាន។
ដូច្នេះក្នុងបរិបទនេះ អ៊ីរ៉ង់ចង់ព្រមានសហរដ្ឋអាមេរិកថា ប្រសិនបើលោក ដូណាល់ ត្រាំ ចាប់ផ្ដើមវាយប្រហារយោធាបន្តិចបន្តួចលើពួកគេ នោះអាមេរិកនឹងត្រូវទទួលរងនូវការវាយបកវិញយ៉ាងសាហាវឃោរឃៅបំផុត។

គំនូរព្រមាននេះ ត្រូវបង្ហាញបន្ទាប់ពីប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថ្លែងកាលពីថ្ងៃអង្គារទី២០ខែមករាឆ្នាំ២០២៦ថា អ៊ីរ៉ង់នឹងត្រូវ «បំផ្ទុះខ្ទេចជាផេះ» រលាយបាត់ចេញពីផែនដី បើមេដឹកនាំខ្លួនហ៊ានអនុវត្តគម្រោងធ្វើឃាតលើរូបលោក។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន NewsNation លោកត្រាំ ប្រាប់ថា «ពួកគេមិនគួរធ្វើបែបនោះទេ» ហើយលោកដាក់បញ្ជារួចហើយក្នុងការវាយបក បើមានការវាយប្រហារណាមួយបង្កឡើងដោយអ៊ីរ៉ង់។
ការលើកឡើងនោះទៀតសោត ធ្វើឡើងចំពេលមានការតវ៉ាប្រឆាំងរដ្ឋាភិបាលជាច្រើនសប្តាហ៍នៅក្នុងប្រទេសអ៊ីរ៉ង់ ដែលបណ្តាលឲ្យមនុស្សរាប់ពាន់នាក់ស្លាប់ ហើយលោកត្រាំ ព្រមានថា សកម្មភាពយោធារបស់អាមេរិកនៅតែជាជម្រើស ក្នុងករណីការប្រហារជីវិតក្នុងប្រទេសអ៊ីរ៉ង់នៅតែបន្ត៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ


