Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់ បាញ់កប៉ាល់ដឹកទំនិញថៃ ព្រោះប្រាប់មិនស្តាប់, ផ្គើននឹងការព្រមាន

បានផុស

នៅ

សារព័ត៌មានរដ្ឋអ៊ីរ៉ង់ បានចេញផ្សាយអត្ថបទមួយដោយបញ្ជាក់ពីមូលហេតុដែលកងឆ្មាំបដិវត្តន៍ (IRGC) បាញ់កប៉ាល់ដឹកទំនិញថៃ ដោយអះអាងថា កប៉ាល់របស់ថៃ មិនព្រមស្តាប់ការព្រមានហើយថែមទាំងផ្គើនថែមទៀត។

(រូប៖ Khaosod)

កាលពីថ្ងៃពុធទី១១ខែមីនាឆ្នាំ២០២៦ កប៉ាល់ដឹកទំនិញដោតទង់ជាតិថៃឈ្មោះ MAYUREE NAREE បានរងការវាយប្រហារនៅក្បែរច្រកសមុទ្រ Hormuz អំឡុងពេលធ្វើដំណើរចេញពីកំពង់ផែ ខាលីហ្វា នៃប្រទេសអារ៉ាប់រួម ឆ្ពោះទៅកាន់ប្រទេសឥណ្ឌា។

ពាក់ព័ន្ធរឿងនេះ សារព័ត៌មានអ៊ីរ៉ង់ Fararu ផ្សាយថា កប៉ាល់នោះប្រាប់ហើយមិនស្តាប់ ហើយផ្គើននឹងការព្រមាន ទើប IRGC សម្រេចចិត្តបើកការបាញ់ប្រហារតែម្តងទៅ។

(រូប៖ Khaosod)

IRGC អះអាងទៀតថា កប៉ាល់នោះ គឺធ្វើដំណើរឆ្លងកាត់តាមច្រកសមុទ្រ Hormuz ដោយខុសច្បាប់។

មកទល់ពេលនេះ នាវិក៣នាក់នៅតែកំពុងបាត់ខ្លួន ខណៈ២០នាក់ទៀតត្រូវបានជួយសង្គ្រោះនិងជម្លៀសដោយសុវត្ថិភាព ទៅកាន់ប្រទេសអូម៉ង់៕

អត្ថបទ៖ សុខ សុវណ្ណ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម