ព័ត៌មានអន្ដរជាតិ
អ៊ីរ៉ង់ មានសមត្ថភាព វាយប្រហារមូលដ្ឋានទ័ពអាមេរិក ២០កន្លែង នៅ ៨ប្រទេស អំឡុងសង្គ្រាម
នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៦ អាមេរិក-អ៊ីស្រាអែល បានចាប់ដៃគ្នា បើកការវាយប្រហារលើអ៊ីរ៉ង់ ក្រោមលេស រារាំងទីក្រុងតេហេរ៉ង់ មិនឲ្យអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងកម្ទេចកម្មវិធីបរមាណូរបស់ប្រទេសនេះ ចោល ឈានដល់ការសម្លាប់មេដឹកនាំកំពូលៗ និងមន្ត្រីជាន់ខ្ពស់ជាច្រើន។

យ៉ាងណា អ៊ីរ៉ង់ បានបង្កភាពភ្ញាក់ផ្អើល ដោយមិនចុះញ៉មឡើយ ហើយបែរជាពង្រីកសង្គ្រាម ឲ្យរីករាលដាលពេញតំបន់មជ្ឈិមបូព៌ា ជាពិសេសបើកការវាយប្រហារដោយដ្រូន លើបណ្តារដ្ឋឈូងសមុទ្រ និងប្រើប្រាស់មីស៊ីល យ៉ាងច្រើនសន្ធឹក មិនចេះអស់។
ដ្បិតតែភាគីសងខាង អះអាងជ័យជម្នះរៀងៗខ្លួន ប៉ុន្តែទាំងអាមេរិកនិងអ៊ីរ៉ង់ សុទ្ធតែបានកម្ទេចសព្វាវុធ និងទីតាំងយោធា ទៅវិញទៅមក។
មនុស្សមួយចំនួន ប្រហែលស្មានមិនដល់ឡើយថា អ៊ីរ៉ង់ អាចបាញ់ទម្លាក់យន្តហោះចម្បាំងដ៏ទំនើប របស់អាមេរិក និងបាញ់ប្រហារលើនាវាចម្បាំងអាមេរិក បានថែមទៀត។ ពិសេស សមត្ថភាពទីក្រុងតេហេរ៉ង់ ដែលអាចបាញ់ទម្លុះខែលការពារ បង្កការខូចខាតដល់មូលដ្ឋានទ័ពអាមេរិក ក្នុងតំបន់ជាច្រើន។

តាមរយៈរូបភាពផ្កាយរណប ផ្សាយដោយ BBC កាលពីថ្ងៃចន្ទ ទី១ ខែមិថុនា ឆ្នាំ២០២៦, ចាប់តាំងពីផ្ទុះសង្គ្រាមមក អ៊ីរ៉ង់បានវាយប្រហារ ដោយបង្កការខូចខាតដល់មូលដ្ឋានទ័ពអាមេរិក ២០កន្លែង នៅក្នុងប្រទេសចំនួន ៨ ដូចជា៖ គុយវ៉ែត អារ៉ាប៊ីសាអូឌីត អេមីរ៉ាតអារ៉ាប់រួម កាតា អ៊ីរ៉ាក់ ហ្ស៊កដានី បារ៉ែន និងអូម៉ង់។
តាមរយៈការវិភាគ និងវាយតម្លៃយ៉ាងដិតដល់ អ៊ីរ៉ង់ បានបង្កការខូចខាតដល់មូលដ្ឋានទ័ពអាមេរិក បើគិតជាទឹកប្រាក់ មានទំហំរាប់ពាន់លានដុល្លារ, ខ្ទេចច្រើនជាងគេគឺខែលការពារអាកាស យន្តហោះចាក់បំពេញប្រេង និងប្រព័ន្ធរ៉ាដា។

ឧបករណ៍យោធាសំខាន់ៗ ដែលរងការខូចខាត មានដូចជា៖ ប្រព័ន្ធការពារមីស៊ីល THAAD, យន្តហោះចារកម្ម E-3 Sentry និងយន្តហោះចាក់ប្រេង, យន្តហោះចម្បាំង F-15, F-35 និងដ្រូន MQ-9 Reaper ព្រមទាំងយន្តហោះវាយប្រហារ A-10, គ្រឿងបរិក្ខារទំនាក់ទំនងផ្កាយរណប និងឃ្លាំងស្តុកប្រេង។
មន្ទីរបញ្ចកោណ ប៉ាន់ប្រមាណកាលពីខែឧសភាថា ការចំណាយសរុប សម្រាប់ប្រតិបត្តិការ Epic Fury គឺអស់ប្រមាណ ២៩ ពាន់លានដុល្លារ ប៉ុន្តែអ្នកវិភាគមួយចំនួនជឿថា តួលេខពិតប្រាកដអាចនឹងខ្ពស់ជាងនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៣ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


