Connect with us

ព័ត៌មានអន្ដរជាតិ

ចិន​ហាម​សមាជិក​សភាជប៉ុន​​ មិនឲ្យជាន់ដីចិន​ព្រោះតែ​ទំនាក់ទំនង​​​​​ជាមួយ​កងទ័ព​​​​តៃវ៉ាន់​

បានផុស

នៅ

ប្រទេសចិន បានដាក់ទណ្ឌកម្មលើសមាជិកសភាជប៉ុន លោក កៃ​ជិ ហ្វុរុយ៉ា (Keiji Furuya) ដែលជាជំនួយការជិតស្និទ្ធរបស់នាយករដ្ឋមន្ត្រីជប៉ុន ​លោកស្រី សាណាអេ តាកាអិឈិ (Sanae Takaichi) ដោយសារតែការឃុបឃិតជាមួយកងកម្លាំងឯករាជ្យតៃវ៉ាន់ ដែលជាចលនាចុងក្រោយរបស់ខ្លួនក្នុងជម្លោះការទូតលើបញ្ហា​តៃវ៉ាន់។ នេះបើយោងតាម thehindu ចុះផ្សាយនៅថ្ងៃចន្ទទី៣០មីនា ។

លោក Sanae Takaichi ឈរក្បែរលោក Keiji Furuya ជំនួយការជិតស្និទ្ធ (រូបភាព៖Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងការបរទេសចិន បាននិយាយថា ទីក្រុងប៉េកាំងនឹងហាមប្រាម​ លោក Furuya មិនឲ្យចូលមកកាន់ប្រទេសចិន និងបង្កកទ្រព្យសម្បត្តិ រួមទាំងទ្រព្យសម្បត្តិផ្សេងទៀតរបស់គាត់នៅក្នុងប្រទេស ដោយចូលជាធរមានភ្លាមៗ។

លោក កៃ​ជិ ហ្វុរុយ៉ា ក្នុងនាមជាប្រធានក្រុមអ្នកតាក់តែងច្បាប់ជប៉ុន-តៃវ៉ាន់ បានទៅទស្សនកិច្ចតៃវ៉ាន់ច្រើនដងជាមួយមេដឹកនាំនយោបាយជប៉ុននៅដើមខែនេះ ដើម្បីជួបជាមួយប្រធានាធិបតី​តៃ​វ៉ាន់ លោក Lai Ching-te នៅទីក្រុងតៃប៉ិ។ ចិន​បានចោទប្រកាន់លោកពីបទឃុបឃិតជាមួយ «កងកម្លាំងបំបែកខ្លួន» នៅតៃវ៉ាន់ ខណៈដែលលោកបានធ្វើដំណើរទៅកាន់កោះនេះ ដើម្បីចូលរួមនឹងការប្រឆាំងយ៉ាងខ្លាំងរបស់ចិន។

ប្រទេសចិន បានចាត់ទុកតៃវ៉ាន់ដែលគ្រប់គ្រងតាមបែបប្រជាធិបតេយ្យថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយតែងតែជំទាស់នឹងដំណើរទស្សនកិច្ចផ្លូវការរបស់អ្នកនយោបាយបរទេសទៅកាន់កោះនេះ ខណៈដែលពួកគេត្រូវបានគេមើលឃើញថា កំពុងធ្វើឲ្យខូចដល់គោលការណ៍ «ចិនតែមួយ» និងការទាមទាររបស់ទីក្រុងប៉េកាំងលើកោះនេះ។

ក្រសួងថែមទាំងអះអាងទៀតថា សកម្មភាពរបស់លោក Furuya «បង្កើតជាការជ្រៀតជ្រែកយ៉ាងធ្ងន់ធ្ងរនៅក្នុងកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន និងធ្វើឲ្យប៉ះពាល់ដល់អធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ទីក្រុងប៉េកាំងយ៉ាងធ្ងន់ធ្ងរ»។

ជាការឆ្លើយតប ថ្លែងទៅកាន់អ្នកយកព័ត៌មាននៅសភាជប៉ុន លោក Furuya បាននិយាយថា ដំណើរទស្សនកិច្ចទៅកាន់តៃវ៉ាន់គឺជារឿងធម្មតារបស់ក្រុមសភាដែលលោកដឹកនាំ។ លោកមិនបានទៅទស្សនាចិនដីគោកអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ហើយក៏មិនមានទ្រព្យសម្បត្តិនៅទីនោះទេ នេះបើយោងតាមការចុះផ្សាយរបស់ Kyodo

យ៉ាងណាមិញ ទំនាក់ទំនងរវាងទីក្រុងតូក្យូ និងប៉េកាំង បានធ្លាក់ចុះយ៉ាងខ្លាំងចាប់តាំងពីលោកស្រី Takaichi បានលើកឡើងកាលពីខែវិច្ឆិកាឆ្នាំមុនថា ការវាយប្រហាររបស់ចិនលើតៃវ៉ាន់ អាចបង្កឲ្យមានការឆ្លើយតបរបស់យោធាជប៉ុន។ កាលពីដើមឆ្នាំមុន ចិនក៏បានដាក់ទណ្ឌកម្មលើសមាជិកសភាជប៉ុនដែលកើតនៅក្នុងប្រទេសចិនគឺ លោក Seki Hei ចំពោះការលើកឡើងរបស់លោក លើបញ្ហានានារួមទាំងតៃវ៉ាន់ផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម